កម្ពុជា​-​តួ​ក​គី មានបំណង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ឈានដល់​១០០០​លាន​ដុល្លារ
ជាតិ
កម្ពុជា​-​តួ​ក​គី មានបំណង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ឈានដល់​១០០០​លាន​ដុល្លារ
22, Oct 2019 , 8:39 pm        
រូបភាព
រូបភាពពីក្រសូងពាណិជ្ជកម្ម
រូបភាពពីក្រសូងពាណិជ្ជកម្ម
​ភ្នំពេញ​៖ កម្ពុជា​-​តួ​ក​គី គ្រោង​បង្កើត​ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី ឲ្យ​ឈានដល់ ១០០០​លាន​ដុល្លារ​នៅពេល​អនាគត​។ នេះ​បើតាម​កិច្ចប្រជុំ​លើក​ទី​២ នៃ​គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​រវាង​ប្រទេស​ទាំងពីរ​។



​ក្នុង​កិច្ចពិភាក្សា​នេះ ភាគី​ទាំងពីរ​ប្ដេជ្ញា​បង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​វិស័យ​សក្តានុពល​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​សម្រេច​គោលដៅ​ពង្រីក​ទំហំ​ពាណិជ្ជ​កម្មនេះ​។ បើតាម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​សក្តិ ទំនិញ​ដែលមាន​សក្តានុពល ក្នុងការ​នាំចេញ​ទៅកាន់​ប្រទេស​តួ​ក​គី​នោះ គឺ​សំលៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូង​មី ពោត ម្រេច និង​អង្ករ​ជាដើម​។​

​អំឡុង​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​តួ​ក​គី មាន​ចំនួន​៥១០​លាន​ដុល្លារ ក្នុងនោះ​កម្ពុជា បាន​នាំ​ចេញទៅ​តួ​ក​គី​ជាង​៤០០​លាន​ដុល្លា​។ ចំណែកឯ​ការនាំ​ចូល​ពី​តួ​ក​គី​មាន​ជាង​៧០​លាន​ដុល្លារ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២០ តុលា ៕

Tag:
 កម្ពុជា​
  តួ​ក​គី​
  ទំហំ​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com