អត្ថបទពាណិជ្ជកម្ម
គាំទ្រ​សិល្បៈ​តន្ត្រី​ខ្មែរ Original Song ជាមួយ Ballantine’s True Music
22, Oct 2019 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
​សូម​ស្វាគមន៍​ជាមួយ​ការវិល​ត្រឡប់មកវិញ​របស់​កម្មវិធី Ballantine’s True Music! តើ​អ្នកណាខ្លះ​ចូលចិត្ត និង​គាំទ្រ​សិល្បៈ​តន្ត្រី​ខ្មែរ Original Song? លោកអ្នក​នឹង​ជួប​ជាមួយ​អាយ​ឌ​ល​របស់​អ្នក កញ្ញា ADDA លោក VAN CHESDA និង​ក្រុម​តន្ត្រី P-Sand និង​តារាចម្រៀង​ជាច្រើន​ទៀត ដែល​នឹង​មក​ប្រគំ​ក្នុង​កម្មវិធី Ballantine’s True Music នៅពេល​ឆាប់ៗ​នេះ​។​

​នៅ​ថ្ងៃទី​២៥ តុលា ឆ្នាំ​២០១៩​នេះ កញ្ញា ADDA និង​លោក VAN CHESDA នឹង​ចាប់ដៃគ្នា​មក​សំដែង​ក្នុង​កម្មវិធី Ballantine’s True Music នៅ Zear Pub​។ កម្មវិធី​យើង​តែងតែ​នាំមក​ជូន អ្នកគាំទ្រ​ទាំងអស់ នូវ​អ្វីដែល​ថ្មី ប្លែក និង​ចុងក្រោយបង្អស់ ពី​សិល្បៈ​តន្ត្រី​ខ្មែរ Original Song នៅក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ននេះ តន្ត្រី Original Song បានទទួល​ការចាប់អារម្មណ៍ យ៉ាង​ពេញទំហឹង ពី​សំណាក់​មិត្ត​យុវវ័យ តាមរយៈ​ការបង្ហាញ​សមត្ថភាព​ច្រៀង Cover របស់​ពូកគេ​នៅតាម​បណ្តា​ប្រព​ន្ធ័​ផ្សព្វផ្សាយ​សង្គម​មួយចំនួន​។ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការគាំទ្រ និង​ការ​វិវឌ្ឍន៍ នៃ​វិស័យ​តន្ត្រី Original Song នេះ កម្មវិធី Ballantine’s True Music បានរៀបចំ​ការប្រគំ​តន្ត្រី​ដែលមាន​ការចូលរួម​ពី​តារាចម្រៀង​ខ្មែរ Original Song ល្បីៗ និង​មានការ​លើកទឹកចិត្ត​ដល់​យុវវ័យ ដែល​ស្រលាញ់​វិស័យ​សិល្បៈ​ផងដែរ​។​

​មិនតែប៉ុណ្ណោះ កម្មវិធី Ballantine’s True Music បានរៀបចំ​កម្មវិធី​គុំ​តន្ត្រី ដោយមាន​ការសម្តែង​ជា​ក្រុម​មួយទៀត ជាមួយ P-Sand  ដែល​នឹង​ធ្វើឡើង ថ្ងៃទី 31 តុលា 2019 នៅ Mojo Pub​។ កម្មវិធី Ballantine’s True Music នឹង​បន្ត​រហូតដល់​ឆ្នាំ​2020 នឹង​នាំមក​ជូន​នូវ​ភាពសប្បាយ​រីករាយ ជាមួយ​ទស្សនីយភាព​ពិសេសៗ​បន្តទៀត សម្រាប់​មិត្ត​យុវវ័យ​ដែល គាំទ្រ​បទ​ចម្រៀង​ខ្មែរ Original Song​។​
​សូម​ដាម​ដាន នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Ballantine’s Cambodia ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​បន្ថែមទៀត​។​

Ballantine’s True Music នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន Pernod Ricard Cambodge Co., Ltd គឺជា​អ្នក​ចែកចាយ​ផ្តាច់មុខ​នូវ​ម៉ាក​ល្បីៗ​ជាច្រើន ដូចជា Chivas, Ballantine's, Royal Salute, Martell និង​ស្រា​ប្រភេទ​ផ្សេងៗ​ទៀត ដែលជា​ម៉ាក​សញ្ញា​ល្បីៗ​នៅលើ​សកលលោក​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com