អត្ថបទពាណិជ្ជកម្ម
ធ្វើ​ផ្ទះ​៥​ឆ្នាំ​! ទើប​សង់​រួច​ពេល​ត្រូវ​រង្វាន់​៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ
22, Oct 2019 , 4:13 pm        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាយមានជ័យ​៖ អ្នកម៉ៅការ​សំណង់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក សៅ ចាន់ធូ មានសំណាង​ត្រូវ​រង្វាន់ ៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ កាលពី​យប់​ថ្ងៃទី​១៥ ខែតុលា​នេះ​។ ប្រាក់រង្វាន់​នេះ ល្មម​នឹង​អាច​ឲ្យ​លោក សម្រេច​ការសាងសង់​លំនៅដ្ឋាន ដែល​ធ្វើ​អស់​រយៈពេល​៥​ឆ្នាំ​ហើយ បាន​ដោយ​ជោគជ័យ​។

​លោក​បាន​រៀបរាប់ថា​៖«​នៅ​ម៉ោង​ប្រហែល​៨​យប់ កូនលោក​បាន​ទិញ​វើក WURKZ មក​៤​កំប៉ុង ព្រោះ​គេ​ទើប​ចេញពី​ធ្វើការ​ហត់នឿយ​។ គ្រាន់តែ​គាស់​កំប៉ុង​ទីមួយ ក៏​ឃើញថា​ត្រូវ​រង្វាន់​»​។

​លោក ចាន់ធូ បានឱ្យដឹង​បន្ថែមទៀតថា​៖ «​ខ្ញុំ​អរ​អើយ​អរ ព្រោះ​កំពុងតែ​ខ្វះ​លុយ​ធ្វើ​ផ្ទះ​យូរ​ឆ្នាំ​ហើយ​។ ផ្ទះ​ខ្ញុំ​គ្រាន់តែ​ធ្វើ​អស់​៥​ឆ្នាំ​ហើយ​។ ធ្វើបាន​ម្តង​បន្តិចៗ ចេះតែ​ទ្រាំៗ​ទៅ ធ្វើ​ម៉េច​អត់​មាន​លុយ​ធ្វើឱ្យ​ហើយ​។ មានតែ​ចំណេះធ្វើ តែ​អត់​មាន​លុយ​ក៏​មិនដឹង​ធ្វើ​ម៉េច​។ ពេលនេះ​មាន​លុយ​គ្រប់​ហើយ​។ ផ្ទះ​ដែល​ខ្ញុំ​ខំ​ធ្វើ​ដោយ​ខ្លួនឯង​នេះ នឹងធ្វើ​រួច​ឆាប់ៗ​នេះហើយ​។ ខ្ញុំ​ក៏​នឹង​ទុក​លុយ​ខ្លះ​សល់​ពី​ការ​ត្រូវ​រង្វាន់​នេះ​ឱ្យ​កូន​ខ្ញុំ ដែល​គេច​ង់​បើក​លក់​ចាប់ហួយ​នៅ​ផ្សារ ព្រោះ​ស៊ីឈ្នួល​គេ​យូរ​ឆ្នាំ​មកហើយ​។ វា​គួរ​ដល់ពេល​យើង មានមុខ​របរ​សមគួ​រ​ខ្លួនឯង​ម្តង​»៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com