ជាតិ
«CamboJA » ជា​បង្អែក​ថ្មី​មួយទៀត របស់​អ្នកកាសែត​កម្ពុជា​?
22, Oct 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា «​ខេ​ម​បូ​ចា​» ត្រូវបាន​ក្រសួង​ព័ត៌មាន​ទទួលស្គាល់​ក្នុង​បញ្ជី​ឈ្មោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ផ្លូវការ​ហើយ តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​៩ កញ្ញា​កន្លងមក​។ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា បញ្ជាក់ថា ការបង្កើត​ស្ថាប័ន​នេះ​ឡើង ក្នុង​គោលបំណង​លើកកម្ពស់​វិជ្ជាជីវៈ ឯករាជ្យ និង​អំណាច​របស់​អ្នកសារព័ត៌មាន​។ ជាពិសេស​ការពារ​អ្នកសារព័ត៌មាន នៅពេល​ដែលមាន​បញ្ហា​កើតឡើង​។​



​លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា អះអាងថា ស្ថាប័ន​លោក​គ្មាន​និន្នាការ ឬ​ភាពលំអៀង​ទៅរក​គណបក្សនយោបាយ​នោះទេ​។ បន្ថែម​ពីនេះ «​ខេ​ម​បូ​ចា​» នឹង​ផ្ដោតលើ​ការលើកកម្ពស់​ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន​ផងដែរ​។ «​កន្លងមក​យើង​ឃើញ​អ្នកសារព័ត៌មាន នៅពេលដែល​មានរឿង​រ៉ាវ​ទៅ គាត់​ហាក់ដូចជា​ឯកោ ពុំ​សូវ​មាន​ខាង​ណា​យកចិត្តទុកដាក់​។ ក្នុងនាម​យើង​ជា​អ្នកសារព័ត៌មាន​ដូចគ្នា យើង​គួរតែ​ជួយ​ធ្វើ​អ្វីមួយ​សម្រាប់​អ្នកសារព័ត៌មាន​យើង ដើម្បីឱ្យ​គាត់​ធ្វើការ​ប្រកបដោយ​វិជ្ជាជីវៈ ដោយ​ពុំមាន​ការភ័យខ្លាច​»​។ នេះ​ជាការ​បញ្ជាក់​របស់​ស្ថាបនិក​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​។​

​ជា​បន្ត​សូម​លោក​-​អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ដូចតទៅ​៖




​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា «​ខេ​ម​បូ​ចា​» មាន​ថ្នាក់ដឹកនាំ​ចំនួន​១៥​នាក់ ដែល​មកពី​ស្ថាប័ន​សារព័ត៌មាន​ផ្សេងគ្នា​នៅ​កម្ពុជា​។ នេះ​បើតាម​លោក ថា​រ៉ា​៕

Tag:
 ម៉ៃ ទិ​ត្យ​ថា​រ៉ា​
  CamboJA
  កាសែត
© រក្សាសិទ្ធិដោយ thmeythmey.com