ជាតិ
សង្គមជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន សម្រេចដកថ្លៃសំរាមចេញពីវិក្កយបត្រអគ្គិសនី នៅឆ្នាំ២០២០
× ភ្នំពេញ៖ ថ្លៃសេវាប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ិនទ្រី នឹងត្រូវដកចេញពីវិក្កយបត្ររបស់អគ្គីសនីកម្ពុជា(EDC) ចាប់ពីថ្ងៃទី១មករា ឆ្នាំ២០២០តទៅ។ ការដកថ្លៃប្រមូលសំរាមលើវិក្កយបត្រEDCនេះ គឺជាសេចក្តីសម្រេចរបស់ សម្តេច ហ៊ុន សែន ដែលបានក្តាប់នូវទុកលំបាករបស់ពលរដ្ឋរស់នៅរាជធានីភ្នំពេញនៃបញ្ហាសំរាមសព្វថ្ងៃនេះ។
សម្តេច ហ៊ុន សែន នាយប់ថ្ងៃទី២២ តុលា បានសរសសេរលើហ្វេសប៊ុកថា ថ្វីដ្បិតដកថ្លៃសេវាប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ិនទ្រី ចេញពីវិក្កយបត្រអគ្គិសនីកម្ពុជាក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលនឹងប្រើប្រាស់យន្តការថ្មីក្នុងការយកថ្លៃសេវាប្រមូលសំរាម ដែលស្ថិតនៅលើការសម្រេចរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សម្តេចបានមានប្រសាសន៍ដូច្នេះ៖« កិច្ចការនៃយន្តការផ្សេង[ថ្មី]ក្នុងការយកថ្លៃសេវាប្រមូលសំរាមទៅថ្ងៃមុខ…ខ្ញុំបានប្រគល់ ជូន លោក អូន ព័ន្ធមុនីរ័ត្ន ធ្វើការប្រជុំ និងដោះស្រាយ»។
ក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យបៀលប្រាយ នៅព្រឹកថ្ងៃទី២២ តុលា សម្តេចហ៊ុន សែន បានវាយតម្លៃថា ក្រុមហ៊ុនស៊ិនទ្រីតែមួយពិតជាមិនអាចដោះស្រាយបញ្ហាសំរាមនៅរាជធានីភ្នំពេញបានឡើយ។ សម្តេចបានលើកឡើងពីវិធីសាស្ត្រដែលទៅមុខ និងមិនអាចស៊ិនទ្រីខាតបង់។ សម្តេចបញ្ជាក់ថា៖ «រដ្ឋត្រូវយកក្រុមហ៊ុននោះ [ស៊ិនទ្រី] មកវិញសិន ទាំងបុគ្គលិក សម្ភារ រថយន្ត... ហើយរៀបចំតំបន់ឲ្យដាក់ដេញថ្លៃ»៕
© រក្សាសិទ្ធិដោយ thmeythmey.com