កីឡាជាតិ
ជាតិ
សៀង ច​ន្ធា​, វុ​ធ តុលា​, ធី លៀង ដែល​សាង​ប្រវត្តិសាស្ត្រ​ឲ្យ​កម្ពុជា ស្ថិតក្នុង​បញ្ជី​ឈ្មោះ U19
23, Oct 2019 , 11:25 am        
រូបភាព
កីឡាករ វុធ តុលា, ធី លៀង និង សៀង ចន្ធា (រាប់ពីឆ្វេងទៅស្តាំ)
កីឡាករ វុធ តុលា, ធី លៀង និង សៀង ចន្ធា (រាប់ពីឆ្វេងទៅស្តាំ)
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​ទាំង​២៤​រូប ដើម្បី​ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ AFC U19 Championship 2020 ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២-៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។ កម្ពុជា​ស្ថិតក្នុង​ពូ​ល G ជាមួយ​ថៃ ម៉ាឡេស៊ី ព្រុយ​ណេ និង Northern Mariana Islands​។​



​ក្នុងចំណោម​កីឡាករ​ទាំងនេះ ក៏មាន​វត្តមាន​ខ្សែប្រយុទ្ធ សៀង ច​ន្ធា​, វុ​ធ តុលា និង ធី ហៀ​ង ដែល​បានរួម​ចំណែក​ជួយ​កម្ពុជា​សាង​ប្រវត្តិសាស្ត្រ​ក្នុង​ព្រឹត្តិការណ៍ AFF U18 Championship នៅ​វៀតណាម​កាលពីពេល​ថ្មីៗ​។ ក្រៅពីនេះ ក៏មាន​សមាជិក U18 ចំនួន​១៥​រូប​ផ្សេងទៀត​ផងដែរ​។  

​សម្រាប់​ការប្រកួត AFF U18 កម្ពុជា​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន តាមរយៈ​យកឈ្នះ​ថៃ​ក្នុង​លទ្ធផល ៤-៣ ដែល​រួមចំណែក​ពីរ​គ្រាប់​ពី សៀង ច​ន្ធា និង​មួយ​គ្រាប់​ពី វុ​ធ តុលា និង​មួយ​គ្រាប់​ទៀត​គឺ​ការធ្វើ​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ​ថៃ​។ បន្ទាប់មក​កម្ពុជា​បាន​បន្ត​យកឈ្នះ​ម្ចាស់ផ្ទះ​វៀតណាម ២-១ ដែល​គ្រាប់​បាល់​នេះ​រួមចំណែក​ម្នាក់​មួយ​គ្រាប់​ពី​ខ្សែប្រយុទ្ធ សៀង ច​ន្ធា និង ធី ហៀ​ង​។

​តាមរយៈ​លទ្ធផល​នេះ​រួមផ្សំ​ជាមួយ​ភាព​មានប្រៀប​ក្នុងនាម​ម្ចាស់ផ្ទះ ធ្វើ​ឲ្យ​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុ​ជាមាន​រំពឹង​ខ្ពស់​ថា កម្ពុជា​នឹង​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍ AFC U19 Championship​។ ដ្បិត​កម្ពុជា​ស្ថិតក្នុង​ពូ​ល G ជាមួយ​ថៃ ម៉ាឡេស៊ី ព្រុយ​ណេ និង Northern Mariana Islands​។   

​កីឡាករ U19 ទាំង​២៤​រូប​រួមមាន​កីឡាករ ជា សុខ​ម៉េង​, ជូ ស៊ី​នទី​, ជុង មករា​, អ៊ា​ន ពិសី​, ក​យ សា​លីម​, រី លាភ​ផេង​, ធី លៀង​, សៀង ច​ន្ធា​, ថា ច័ន្ទ​ឬ​ទ្ធី​, ទួត សារ៉ូ​ត​, អាត អូន​តូច​, ញឹម លី​ហួរ​, ស រតនា​, ចាន់ សា​រ៉ា​ពេជ្រ​, គី រី​ណា​, វុ​ធ តុលា​, មិន រតនៈ​, សឿត ណា​វ៉ា​, លី ម៉ា​ឯល​, ចាន់ សុភា​, កែវ ឧ​ត្ត​ម​, មិ​ត សា​ម៉ើ​យ​, ផន អយ និង លឹម ពិសុទ្ធ​៕  

Tag:
 AFC U19 Championship
  សៀង ច​ន្ធា​
  វុ​ធ តុលា​
  ធី លៀង
© រក្សាសិទ្ធិដោយ thmeythmey.com