អត្ថបទពាណិជ្ជកម្ម
ការផ្ដល់ជូន​ដ៏​អស្ចារ្យ​! កក់​ទុក​ស្មា​ត​ហ្វូ​ន​កូនកាត់ OPPO Reno2 F អី​ឡូ​វ​នេះ នឹង​ទទួលបាន​កាដូ​ពិសេស​ជាច្រើន​
23, Oct 2019 , 2:12 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​អ្នក​ដែល​កំពុង​ស្ទាក់ស្ទើរ ហើយ​មិនដឹងថា ត្រូវ​ជ្រើស​រើសយក​ទូរស័ព្ទ​បែបណា​? ប្រភេទ​ណា​? សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ ឬ​ធ្វើជា​កាដូ​ពិសេស​នៅ​«​ថ្ងៃបុណ្យ Halloween»​ដែល​នឹង​ខិតខំ​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ អាច​ពិចារណា​បាន នៅលើ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO គឺ OPPO Reno2 F ដែល​ទើបតែ​សម្ពោធ​ក្តៅៗ​។ ស្មា​ត​ហ្វូ​ន​កូនកាត់ OPPO Reno2 F មានតម្លៃ​លក់​ចេញ​ត្រឹមតែ $369 លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​កម្ពុជា ហើយ​សម្រាប់​អ្នក​ដែល​ធ្វើការ​កក់​ទុក​មុន (Pre-Order) ចាប់ពី​ថ្ងៃទី​១៨ ដល់ ២៤ តុលា ២០១៩ ក្រុមហ៊ុន OPPO នឹង​បន្ថែម​កញ្ចប់​កាដូ​ពិសេស​ដូចជា​៖ កាស​ក្តោប​ត្រចៀក Bluetooth, បាស Bluetooth, កែវ​ទឹក​ដ៏​ស្រស់ស្អាត​, ចិញ្ចៀន​ទម្រ​ទូរស័ព្ទ​, ស៊ីម​ស្មា​ត​លេខ​ពិសេស (Bronze) ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង​រយៈពេល 24​សប្តាហ៍ សរុប​ជា​ទឹកប្រាក់​ដល់​ទៅ $109 ។​

​យើង​ដឹង​ហើយ​ថា OPPO Reno2 F ជា​ស្មា​ត​ហ្វូ​ន​កូនកាត់ កើតចេញពី​ការច្របាច់បញ្ចូលគ្នា​រវាង OPPO F Series និង Reno Series​។ សូម​រំលឹកថា ស្មា​ត​ហ្វូ​ន​ចុងក្រោយ​ត្រកូល F គឺ OPPO F11 Pro ធ្លាប់​ទទួលបាន​ការគាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី ពី​សំណាក់​អ្នកប្រើប្រាស់​ស្មា​ត   ហ្វូ​ន​នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក ដោយសារ​វា​មាន​រូបរាង​ស្អាត កាមេរ៉ា​មុខ​បង្កប់ខ្លួន​ដំបូង​គេ និង​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ ថតរូប​ស្អាត​នៅពេល​យប់​ផងដែរ​។ ចំណែកឯ​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្ពស់ OPPO Reno ត្រូវបាន​ទទួលស្គាល់ថា ជា​ស្មា​ត​ហ្វូ​ន​ល្អឥតខ្ចោះ ដែលមាន​កាមេរ៉ា​មុខ​បង្កប់ខ្លួន​បែប​បញ្ឆិត ទាន់សម័យ គ្មាន​ពីរ តំណាង​ឲ្យ​ការតស៊ូ និង​ភាព​ច្នៃប្រឌិត​ខ្ពស់​។ អតិថិជន​មិនតិច​ទេ ដែល​សរសើរ​ពី​សមត្ថភាព​នៃ​ស្មា​ត​ហ្វូ​ន Reno មិន​ដាច់​ពី​មាត់ ទាំង​បច្ចេកវិទ្យា 10x Hybrid Zoom  និង 60x Digital Zoom រួមផ្សំ​ជាមួយនឹង​រូបរាង​ស្អាត​បែប High-Show តែម្តង​។​



​អាស្រ័យហេតុនេះ​ទូរស័ព្ទ ដែលមាន​សមាសភាព​ខ្លាំង ពី​កំណើត​របស់​ស្មា​ត​ហ្វូ​ន​ជំនាន់​មុន រួម​ផ្សុំ​ជាមួយនឹង​កំណែទម្រង់ ទាំង​ផ្នែក Software និង Hardware ព្រមទាំង​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​ទៀត​នោះ ទើប​ធ្វើ​ឲ្យ OPPO Reno2 F មាន​ប្រជាប្រិយ​ភាពខ្លាំង រហូត​ទទួលបាន​ការ​កក់​ទុក​មុន​(Pre-Order) ពី​សំណាក់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​នៅ​កម្ពុជា លើសពី​ការរំពឹងទុក​។



​ស្មា​ត​ហ្វូ​ន​កូនកាត់ OPPO Reno2 F ត្រូវបាន​ក្រុមហ៊ុន OPPO បន្ថែម​នូវ​ការ​រចនា​លើ​តួខ្លួន​របស់​ស្មា​ត​ហ្វូ​ន​រាមច្បង OPPO F11 Pro ឲ្យ​មើលទៅ​កាន់តែ​រលើបរលោង កាលី​ប ទាន់សម័យ ស៊ី​វិ​ល័យ High Show ងាយស្រួល​ចាប់​កាន់ ដោយ​កញ្ចក់ CGG ស្វិត​រឹង​មុំ​ា ធន់​មិន​ងាយ​ប្រេះ​បែក ក្រោយ​ឆ្លងកាត់​ការធ្វើ​តេស្ត​ជាច្រើន​ដង និង​អម​មក​នូវ​ការ​ឌី​ហ្សា​ញ Logo ដែល​ស៊ី​មី​ទ្រី​គ្នា​ចំ     កណ្តាល និង Upgrade ជា​អក្សរ Designed for Reno ដូចគ្នា​នឹង OPPO Reno ជំនាន់​ថ្មី​នេះ​តែម្តង (OPPO Reno2)​។

​វា​បំពាក់​កាមេរ៉ា​ក្រោយ​4 គ្រាប់ ច្រើនជាង OPPO F11 Pro ពីរដង (F11 Pro មាន​កាមេរ៉ា​ភ្លោះ​ក្រោយ 48MP+5MP) ដែលមាន​ផ្ទៃ​ម៉ាស៊ីន​រាបស្មើ  អមដោយ O-Dot ផលិត​ពី​សេ​រ៉ា​មិច​សម្រាប់ ការពារ​មិន​ឲ្យ​ងាយ​ប៉ះពាល់​ដល់​ឡេ​ន កាមេរ៉ា​។ កាមេរ៉ា​មេ​របស់ OPPO Ren2 F មាន​ទំហំ 48MP ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Ultra Night Mode 2.0 អាច​ថតរូប​ច្បាស់​គ្រប់ពេលវេលា​។ កាមេរ៉ា​ទី​2 មាន​ទំហំ 8MP ថត​បាន​មុំ​ធំ​ទូលាយ (Wide-angle) ដល់​1190 ថតរូប​មនុស្ស​ទូទៅ ឃើញ​ខ្ព​ស់រាង​ស្លី​ម​ស្អាត ថតរូប​ជួបជុំ​គ្រួសារ ឬ​ការជួបជុំ​នៅ​តុ​អាហារ ដោយ​ពុំ​ចាំបាច់​ឈឺក្បាល​ដើរ​ថយក្រោយ ជាពិសេស​បំពាក់​នូវ​បច្ចេកវិទ្យា​10x Digital Zoom ថែម​ទៀតផង​។ មិនតែប៉ុណ្ណោះ​កាមេរ៉ា​ទី​3  និង​ទី​4 មាន​ទំហំ 2MP​ដូចគ្នា អាច​ថតរូប​ស្ទីល ស​ខ្មៅ និង​ស្ទីល​ភាពយន្ត ស្អាត​គ្រប់​ប្លង់​។ ចំណែកឯ​ទីតាំង​កាមេរ៉ា​មុខ​វិញ នៅតែ​បង្កប់ខ្លួន​ចំ​កណ្តាល​មាន​ទំហំ 16MP ភ្ជាប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា Beauty Mode ដដែល (​ដូច F11 Pro) ប៉ុន្តែ​ក្រុមហ៊ុន​បាន​បន្ថែម​នូវ​បច្ចេកវិទ្យា​ថ្មី​ទំនើប​មួយទៀត គឺ​ភ្លើង​ជំនួយ Panoramic Light Effect សម្រាប់​ថតរូប Selfie ស្អាត​កប់​សារី​។ វា​មាន​អេក្រង់​លាត​ពេញ​ទំហំ 6.5” ប្រភេទ AMOLED (​ដូចគ្នា​នឹង​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno2) គុណភាព​ល្អ​ជាង OPPO F11 Pro ហើយ​និង​បំពាក់​បច្ចេកវិទ្យា Sensor ស្កេ​ន​ក្រ​យ៉ៅ​ដៃ​លើ​អេក្រង់​ជំនា​ន់ទី 3.0 កាន់តែ​សុវត្ថិភាព​ខ្ពស់ជាង​មុន​ជាមួយនឹង Hardware និង កម្មវិធី AI ដែល​អាច​វិភាគ​និង​សម្គាល់​ស្នាម​ម្រាមដៃ កាន់តែ​លឿន និង ដោះ​សោរ​ក្នុង​រយៈពេល​ត្រឹមតែ 0.3 វិនាទី​ប៉ុណ្ណោះ​។​



​ស្មា​ត​ហ្វូ​ន​កូនកាត់​រូបនេះ ប្រតិបត្តិការ​ដោយ ប្រតិបត្តិការ​ដោយ ColorOS6.1(Android 9.0)CPU MTK P70+Hyper Boost 2.0 និង​មាន​កម្លាំង​ថាមពល​ថ្ម​ទំហំ​ធំ​រហូតដល់​ទៅ 4000mAh អាច​មើល វីដេអូ​បាន 13​ម៉ោង ស្តាប់​តន្ត្រី​បាន 31​ម៉ោង និង លេង​ហ្គេម​បាន 8​ម៉ោង គ្មាន​ការរអាក់រអួល ដោយសារ​បច្ចេកវិទ្យា Game Boost 2.0​។ OPPO Reno 2F មាន RAM ទំហំ 8GB ធំ​ជាង OPPO F11 Pro ប៉ុន្តែ​រក្សា​នូវ អង្គ​ផ្ទុក​ទិន្នន័យ ធំ​ដដែល ROM 128GB អាច​ផ្ទុក​ភាពយន្ត​បាន​ចំនួន 210 (600MB/​រឿង​) និង 42000 រូបភាព (3MB/​សន្លឹក​)​។
​យោងតាម​លក្ខណៈសម្បត្តិ​សំខាន់ៗ​ខាងលើ លោកអ្នក​អាច​សម្រេចចិត្ត​មួយ​ដ៏​ត្រឹមត្រូវ បោះ​លុយ​ទៅ គឺ​មិន​ស្តាយក្រោយ​ឡើយ​៕













(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com