ONE Championship
កីឡាជាតិ
ជាតិ
ស៊ី​ចាន់ មើល​ឃ្លី​ប​វីដេអូ​គូប្រកួត Mainam ដើម្បី​យកឈ្នះ​នៅ ONE: MASTERS OF FATE
23, Oct 2019 , 8:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​អ្នកលេង​គុន​ចម្រុះ​និង​គុន​ខ្មែរ ខុន ស៊ី​ចាន់ ដែល​ប្រកួត​តំណាង​ឲ្យ​ក្លិប Phnom Penh MMA ក្នុង​កម្មវិធី ONE: MASTERS OF FATE នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បាន​រៀបរាប់​ពី​ចំណុចខ្លាំង​គូប្រកួត Roshan Mainam និង​ត្រៀមខ្លួន​ទប់ទល់​យកឈ្នះ​បន្ទាប់ពី​បាន​ទស្សនា​ឃ្លី​ប​វីដេអូ​ខ្លះៗ​រួចមក​។



​ខុន ស៊ី​ចាន់ បាន​គូសបញ្ជាក់ថា ៖«​ខ្ញុំ​បាន​មើល​វីដេអូ​ខ្លះ​ហើយ​បង Mainam ល្អ​កម្លាំង ល្អ​ខាង​ចូលចាប់​បោក​យើង ល្អ​ខាង​រឹត​ក ល្អ​ខាង​ម៉ាត់​បើសិន​ករណី​គេ​នៅ​ពីលើ​ខ្ញុំ ប៉ុន្តែ ក្បាច់​ឈរ​វ៉ៃ​របស់គេ​អត់​សូវ​ល្អ​ទេ​។ ករណី​ដែល​យើង​ដោះ​អត់​ចេញ ហើយ​គេ​នៅ​ពីលើ ខ្ញុំ​អាច​នឹង​យ៉ាប់​របស់​ក្បាច់​គេ​មិន​ខាន​។  និយាយ​រួម​បើ​វ៉ៃ​ជំហរ​ដេក Mainam មានប្រៀប​និង​ល្អ​ម៉ាត់​ពីលើ​»​។
https://www.onefc.com/videos/khon-sichan-vs-riski-umar/

​បែបណា​ក្ដី ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ​១​មកពី​ខេត្តឧត្ដរមានជ័យ​បាន​ហ្វឹកហាត់​ត្រៀម​ខ្លាំងក្លា​តាំងពី​ដើមខែ តុលា មកម្ល៉េះ និង បន្ត​រហូតដល់​ថ្ងៃ​ចេញទៅ​ប្រកួត​ទេ​ម្ដង​។ មិន​ត្រឹមតែ​ហ្វឹកហាត់​ក្បាច់​ដោះ​ឃ្លេ​ក គាប​ដៃជើង ឬ វាយបក​ក្បាច់​ឃ្លេ​បញ្ចប់​ដៃគូ  ស៊ី​ចាន់ ក៏​ហ្វឹក​ហាត់គុន​ខ្មែរ​ដែល​បច្ចុប្បន្ន​រូបគេ​គិតថា​អាចមាន​ប្រៀប​ឈ្នះ​លើ​គូប្រកួត​មកពី​ឥណ្ឌា​ខាងលើ​។



​កីឡាករ​មានបទពិសោធន៍​ប្រកួត​នៅ​សង្វៀន ONE Championship ចំនួន ៣​ដង​រូបនេះ​សង្កត់ធ្ងន់ថា​៖«​គ្រូបង្វឹក Fernando Salvador បាន​បង្ហាត់​ខ្ញុំ​អំពី​វិធី​ការពារ​ពេល​គេ​នៅ​ពីលើ ការពារ​ពេល​កីឡាករ​ឥណ្ឌា​ចូលចាប់​ផ្ដួល​។  បើសិន​ខ្ញុំ​ការពារ​បាន​...​អា​ក្បាច់​គេ​ចូល​ផ្ដួល​ហ្នឹង​គឺ​ខ្ញុំ​សង្ឃឹម​ឈ្នះ ៩០% ហើយ​»​។

​ស៊ី​ចាន់ បុក​ហ្វឹកហាត់​ខ្លាំង​ជាប្រចាំ និង ត្រៀមខ្លួន​បានល្អ​ជាង​ប្រកួត​មុនៗ​ក្រោម​ការបង្ហាត់​របស់​គ្រូបង្វឹក​ខ្សែក្រវាត់​ខ្មៅ​៣​ដាន់​ពី​ក្បាច់គុន​ជី​ជិត​ស៊ូ Fernando Salvador មុន​ធ្វើដំណើរ​ទៅ​ប្រកួត​នៅ​ហ្វីលីពីន​។

​ខុន ស៊ី​ចាន់ បានទទួល​មេរៀន​ជូរចត់​កាល​ចាញ់ Rudy Agustian នា​ខែ កុម្ភៈ ត្រឹម​ទឹក​ទី​១ ដោយ​ចូល​ឃ្លេ​រើ​មិន​រួច​ទាល់តែសោះ​។ នេះ​ជា​ចំណុច​ដែល ស៊ី​ចាន់ បាន​អះអាងថា​ត្រូវបំពេញ​ចន្លោះប្រហោង​ឲ្យ​ខាងតែបាន​នៅក្នុង​ការប្រកួត​លើក​នេះ​។ អតីត​កូនសិស្សលោក ឡោ វុទ្ធី មាន​ទំនុកចិត្ត​ថា រូបគេ​ធ្វើ​បានល្អ​ជាមុន​ពី​ការការពារ​ក្បាច់​ឃ្លេ​ដៃជើង និង ឃ្លេ​ក​តាមរយៈ​ការហ្វឹកហាត់​បច្ចេកទេស​ថ្មីៗ​។



https://www.onefc.com/videos/rudy-agustian-wastes-no-time-in-choking-out-khon-sichan/

​ម្ចាស់​ខ្សែក្រវាត់​គុន​ចម្រុះ​ឆ្នាំ​២០១៣​ត្រូវ​ប្រឈម​នឹង​កីឡាករ ឥណ្ឌា Roshan Mainam ក្នុងការ​ប្រកួត​គុន​ចម្រុះ​ទម្ងន់ flyweight ។ នេះ​ជាការ​ប្រកួត​ទី​៤​របស់​កូនសិស្សលោក  Alan Mccune នៅ​សង្វៀន ONE Championship បន្ទាប់ពី​មានកំណត់​ត្រា​ឈ្នះ​ម្ដង និង ចាញ់ ២ ដង​។  ស៊ី​ចាន់ ចាញ់​មិត្ត​រួម​ជាតិ ស៊ឹម ប៊ុន​ស្រ៊ន់ ត្រឹម​ទឹក​ទី​១ ពេល​ស្ថាប័ន ONE រៀបចំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ ២០១៥, ហើយ​បន្ទាប់មកទៀត ឈ្នះ​ពិន្ទុ​កីឡាករ​ឥណ្ឌូណេស៊ី Riski Umar កាល​ខែ មីនា ឆ្នាំ ២០១៨ មុន ចាញ់ Rudy Agustian កីឡាករ​ឥណ្ឌូណេស៊ី​ត្រឹម​ទឹក​ទី​១ កាល​ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​សិង្ហ​បុរី​។

​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: DAWN OF VALOR នៅ​ថ្ងៃទី ២៥ តុលា​ខាងមុខ​ពី​ប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧​ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube: https://www.youtube.com/user/OneFCMMA និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕

© រក្សាសិទ្ធិដោយ thmeythmey.com