ជាតិ
ពីនេះ ពីនោះ
ព្យាង្គ​តម្រួត «​កម្ចាត់​» មានន័យថា ធ្វើ​ឲ្យ​ខ្ចាត់
17, Sep 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«​កម្ចាត់​»​ជា​ព្យាង្គ​តម្រួត ទើប​ជា​ពាក្យ​ត្រឹមត្រូវ​នឹង​និយមន័យ​ថា ធ្វើ​ឲ្យ​ខ្ចាត់​។ ក្នុង​វចនានុក្រម​របស់​សម្តេច ជួន ណាត  ខ្ចាត់​មានន័យ ថា ព្រាត់​ព្រាយ​,​បែកខ្ញែក ឬ​ឃ្លាត​ចេញ​។ ឧទាហរណ៍​៖ ខ្ញុំ​ខ្ចាត់​ចេញពី​ស្រុកកំណើត​អស់​រយៈពេល​៥​ហើយ ដើម្បី​មករក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​។



​មាន​ពាក្យ​ជាច្រើន​ទៀត​ដែល​វចនានុក្រម​សម្តេច ជួន ណាត សម្រេច​ឲ្យ​ប្រើ​ជា​ព្យាង្គ​តម្រួត​វិញ នោះ​មាន​ពាក្យ កម្ទេច​,​ចម្លើយ​,​កម្ពស់​, កម្តៅ​, កង្វល់​,​គម្រប​,​ចម្រុះ​,​ចម្លង​,​ចង្អើរ​,​ជម្នះ​,​តម្រង់​,​តម្រូវ​,​ទម្រង់​,​តង្វាយ​,​ទម្រ​,​តម្កើង​,​តម្លើង​,​កម្សាន្ត​។​ល​។ លើកលែងតែ​ពាក្យ សំរាម កំណើត ជំងឺ និង​ជំរុញ ដែល​មិនអាច​សរសេរ​ជា​ព្យាង្គ​តម្រួត​បាន​៕

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com