៣​គូ​លំដាប់​ពិភពលោក នឹង​កក្រើក​កម្មវិធី ONE: DAWN OF VALOR នៅ​ឥណ្ឌូណេស៊ី​
ONE Championship
កីឡាជាតិ
ជាតិ
៣​គូ​លំដាប់​ពិភពលោក នឹង​កក្រើក​កម្មវិធី ONE: DAWN OF VALOR នៅ​ឥណ្ឌូណេស៊ី​
24, Oct 2019 , 8:59 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

​បន្ទាប់ពី​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​គម្រប់​លើក​ទី​១០០ នៅ​ជប៉ុន​រួចមក ONE Championship ត្រឡប់មកវិញ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ ដែល​ក្នុងនោះ​មាន ៣ គូ​អាច​អង្រួន​កម្មវិធី​កាន់តែ​អស្ចារ្យ​។ កម្មវិធី ONE: DAWN OF VALOR នឹងធ្វើ​ឲ្យ​ទស្សនិកជន​រំភើប ក្នុងនោះ​មាន​គូ​លំដាប់​ពិភព​ចំនួន​ពីរ​គូ​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ ២០១៩ នៅ​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​។​



៣​គូ​ខាងក្រោម​នឹង​អង្រួន​បេះដូង​អ្នកគាំទ្រ​នៅ ហ្សា​កាតា និង ពិភពលោក​។

#1 Priscilla Hertati Lumban Gaol Vs. Bozhena Antoniyar



​អ្នកគាំទ្រ​ក្នុងស្រុក​នៅ​ឥណ្ឌូណេស៊ី​ច្បាស់​ជា​បានឃើញ​វីរនារី​របស់ខ្លួន Priscilla Hertati Lumban Gaol ត្រឡប់​មកលើ​សង្វៀន​ជាថ្មី​។ កីឡាការិនី​វ័យ ៣១ ឆ្នាំ​រូបនេះ​មិនដែល​ខកខាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត​ឡើយ​នៅ​ទឹកដី​របស់ខ្លួន​។ គេ​មាន​ជំនាញ​ប្រកួត​បច្ចេកទេស​ខ្លាំង​ខាង​ផ្នែក វូ​ស៊ូ ឬ ជំនាញ​ប្រកួត​នៅ​ក្ដារ​រេញ​ដើម្បី​បញ្ចប់​គូប្រកួត​។ នៅក្នុង​កម្មវិធី ONE: DAWN OF VALOR, Priscilla ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង Bozhena Antoniyar ដែល​ពូកែ​ខាង​កណ្ដាប់ដៃ និង ប្រកួត​បានល្អ​នៅលើ​សង្វៀន​លំដាប់​អន្តរជាតិ​។ ជើងឯក​មកពី​មី​យ៉ាន់​ម៉ា ជំនាញ​ខាង​ប្រដាល់ បានទទួល​ជ័យជម្នះ ២ លើកដំបូង​ដោយ​វាយ​ដៃគូ​ឲ្យ​សន្លប់​ក្នុងនោះ​វ៉ៃ​ដៃគូ​ឲ្យ​សន្លប់​លឿន​ម្ដង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE នៃ​ការប្រកួត​គូ​កីឡាការិនី​។ លើសពីនេះ គេ​អាច​តស៊ូ​ប្រកួត​បានល្អ​ទល់នឹង​ជើង​ខ្លាំង​វៀតណាម Bi Nguyen កាល​ខែ សីហា​។

#2 John Lineker Vs. Muin Gafurov



ONE Championship បាន​ចាប់​គូ​ក្ដៅគគុក​គួរ​ឲ្យ​ចាប់អារម្មណ៍​រវាង John Lineker និង Muin Gafurov​។ ឈ្មោះ​ក្រៅ​របស់ Lineker បានមកពី​ការប្រើ​កណ្ដាប់ដៃ​ឲ្យ​គូប្រជែង​សន្លប់​មិនគួរ​ឲ្យ​ជឿ និង បញ្ចប់​ដោយ​កម្លាំង​ដៃ​ធ្ងន់ៗ​។ ឈ្មោះ​ហៅ​ក្រៅ​របស់ Lineker គឺ «Hands of Stone»​។

​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​តែងតែ​ធ្វើ​ឲ្យ​គូប្រកួត​សន្លប់​ដោយសារ​កណ្ដាប់​មហា​កម្លាំង​របស់ខ្លួន ហើយ រូបគេ​ក៏​ពូកែ​រក​ចន្លោះប្រហោង​វាយ​បានល្អ​ផងដែរ​។ នេះ​ជាការ​ឡើង​សង្វៀន ONE Championship លើកដំបូង​នៅ​រដ្ឋធានី ហ្សា​កាតា និង​ជួប​គូប្រកួត​ដ៏​ល្អ Muin Gafurov ឬ “Tajik” ។ កីឡាករ​វ័យ ២៣ ឆ្នាំ​មកពី​តា​ហ្សី​គី​ស្ថាន មិន​ចាញ់​ច្រាប និង មាន​កម្លាំង​ដៃ​ពេញ​ដោយ​ថាមពល ដោយ​មិន​ញញើត​នឹង «Hands Of Stone»​។ ជាមួយគ្នា​នោះ គេ​មាន​ជំនាញ​ខាង​ទាត់​ផងដែរ ដែល​អាចធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​ជក់ចិត្ត​។ កីឡាករ​ទាំងពីរ មិនដែល​ស្គាល់​រសជាតិ​សន្លប់​នោះឡើយ ដូច្នេះ ថ្ងៃទី ២៥ តុលា ជា​ថ្ងៃ ដែល​អាច​រង្គើ​សង្វៀន និង មាន​កំណត់ត្រា​ប្រែប្រួល​។
#3 Adrian Mattheis Vs. Stefer Rahardian



​នេះ​ជា​គូ​ល្អ​ជាងគេ​ក្នុងចំណោម​កីឡាករ​ឥណ្ឌូណេស៊ី​ប៉ះគ្នា ៤ គូ​នៅ ONE: DAWN OF VALOR​។ ជើង​ខ្លាំង Adrian Mattheis ឬ ហៅថា «Papua Badboy» ត្រូវ​ប្រឈម​នឹង​មិត្ត​រួម​ជាតិ Stefer Rahardian​។ កីឡាករ​វ័យ​២៦​ឆ្នាំ​មកពី ហ្សា​កាតា បានធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​ទាក់ទាញ ក្នុង​ប្រភេទ​ទម្ងន់ Strawweight​។ កាលពី​ពីរ​ឆ្នាំមុន Stefer Rahardian បានទទួល​ជ័យជម្នះ​ដល់ ៧ ដង​។ គេ​ជា​ជើងឯក ONE Strawweight Indonesia Tournament Champion ដែលមាន​ក្បាច់​ប្រកួត​គ្រប់​ប្រភេទ និង បញ្ចប់​គូ ប្រកួត​ជារឿយៗ​។

​បែបណា​ក្ដី Stefer Rahardia  ឬ គេ​ស្គាល់​ថា «The Lions» មាន​អាវុធ​ប្រកបដោយ​គ្រោះថ្នាក់ ។ កីឡាករ​មកពី​ក្លិប Bali MMA មាន​ជំនាញ​ប្រកួត​នៅលើ​ទីលាន ដូច្នេះ​គេ​នឹង​ប្រើ​បញ្ញា​ដើម្បី​ឈានទៅរក​ការ​ផ្ដួល និង ប្រើ​ក្បាច់​បញ្ចប់​គូប្រកួត​បាន​លឿន​។ ប៉ុន្តែ រូបគេ​ត្រូវ​គិត​លើ​ការ​គេច​កណ្ដាប់ដៃ​ដ៏​គ្រោះថ្នាក់​របស់ «Papua Badboy» ដែរ​។

​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: DAWN OF VALOR នៅ​ថ្ងៃទី ២៥ តុលា​ខាងមុខ​ពី​ប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧​ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube: https://www.youtube.com/user/OneFCMMA និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕




© រក្សាសិទ្ធិដោយ thmeythmey.com