អត្ថបទពាណិជ្ជកម្ម
Vivo ត្រៀម​បង្ហាញ​វត្ថ​មាន​ស្មា​ត​ហ្វូ​ន នៃ​ត្រកូល Y series នាពេល​ឆាប់ៗ​!
24, Oct 2019 , 3:03 pm        
រូបភាព
ដោយ: ថ្មីៗ
បើ​គិតៗ​ទៅ វា​ដូចជា​សមរភូមិ​ដ៏​ក្តៅគគុក​មួយ​ដែរ ចំពោះ​ការប្រកួតប្រជែង​គ្នា​សព្វថ្ងៃ ទៅលើ​ស្មា​ត​ហ្វូ​ន​នាពេល​បច្ចុប្បន្ន​។ ក្នុងនោះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បច្ចុប្បន្នកំពុង​តែមាន​សន្ទុះ​ខ្លាំង​គួរសម ជាមួយនឹង​ការ​ប្រឡូក​នៅ​វិស័យ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ផងដែរ​។​

​មួយវិញទៀត ចំពោះ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo តែងតែ​ផ្តល់នូវ​អ្វី​ដែរ​ថ្មី​ជាមួយនឹង​ការបង្ហាញ​ចេញ​នូវ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​នីមួយៗ សុទ្ធសឹង​តែមាន​ភាព​ច្នៃប្រឌិត និង​កំណែទម្រង់​ថ្មីៗ​ជានិច្ច​។ នៅថ្ងៃនេះ vivo ក៏បាន​ប្រកាសថា នឹងមាន​វត្ថ​មាននៃ​សមាជិក​ថ្មី​របស់ខ្លួន​មួយ​ម៉ូ​ឌែ​ល​ទៀតហើយ ដែល​នឹង​មកដល់​នាពេល​ឆាប់​នេះ​ផងដែរ ដោយ​វា​ត្រូវជា​បងប្អូន​រួម​ជំនាន់​នៃ​ត្រកូល Y ប៉ុន្តែ Vivo មិនទាន់បាន​បញ្ជាក់​ឲ្យ​ច្បាស់ការ​ថា​ជា​ស្មា​ត​ហ្វូ​ន​នៃ​ត្រកូល Y អ្វី​នៅឡើយ​ទេ​។​

​តើ​អ្នក​ទាំងអស់គ្នា​ចង់ដឹង​ដែរឬទេ​ថា ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​នៃ​ត្រកូល Y Series មួយ​នេះ​នឹងមាន​ចំណុច​ពិសេស​អ្វី​ដែរ ត្រូវ​ផ្លាស់ប្តូរ​ខ្លះ​នោះ​? សូម​តាមដាន​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន vivo ទាំងអស់គ្នា​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com