អត្ថបទពាណិជ្ជកម្ម
ស្រាបៀអាន់ឆ័រ នឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ
× រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យទី២៧ ខែតុលា ឆ្នាំ២០១៩ខាងមុខ ស្រាបៀអាន់ឆ័រ នឹងរៀប ចំការចាប់រង្វាន់ផ្តាច់ព្រ័ត្រ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ ២០១៨-២០១៩ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្ត្រី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀអាន់ឆ័រ សម្រាប់ទទួលភ្ញៀវកិត្តិយសក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
កម្មវិធី Anchor Fun Zone នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន (PNN) ចាប់ពីម៉ោង ៨យប់-១០យប់ ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យ ពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូប ដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មានដូចជា លោក ឆាយ វីវៈយុទ្ធ លោក G-Devith លោក ហ្សូណូ កញ្ញា បាន មុន្នីល័ក្ខ។
កម្មវិធីចាប់រង្វាន់នេះ ធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀអាន់ឆ័រ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ ស្រាបៀអាន់ឆ័រ នឹងប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យ នៅលើនាវាកម្សាន្តដ៏ទំនើប ទៅកាន់កោះភូកេត ចំនួន ២០ រង្វាន់ជូនគូស្វាមីភរិយាថ្មី ដែលមានមហាសំណាង។ នេះគឺជាដំណើរកម្សាន្តលើកដំបូងតាមនាវាកម្សាន្តដ៏ទំនើប ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀអាន់ឆ័រ ដែលគូស្វាមីភរិយា នឹងហោះហើរទៅកាន់ប្រទេសសិង្ហបុរី ហើយបន្ទាប់មកធ្វើដំណើរតាមនាវាទៅកាន់កោះភូកេត។ នាវា នឹងឈប់ចតនៅប្រទេសម៉ាឡេស៊ី សម្រាប់ដំណើរកម្សាន្ត រយៈពេលមួយថ្ងៃផងដែរ។ ដំណើរកម្សាន្តនេះ នឹងកាន់តែមានរំភើបខ្លាំង ពីព្រោះគូស្វាមីភរិយា នឹងរីករាយធ្វើទស្សនកិច្ចក្នុងប្រទេសចំនួន 3 គឺសិង្ហបុរី ម៉ាឡេស៊ី និងកោះភូកេត ប្រទេសថៃ។
តើគូស្វាមីភរិយារូបណាខ្លះ ជាម្ចាស់រង្វាន់ផ្តាច់ព្រ័ត្រដ៏អស្ចារ្យទាំងនេះ?
សូមកុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!!
ពិសាដោយការទទួលខុសត្រូវ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com