អត្ថបទពាណិជ្ជកម្ម
សូមអញ្ជើញសិស្ស និស្សិត និងអាណាព្យាបាល ចូលរួមពិព័រណ៍ការសិក្សា និងការងារដ៏ធំបំផុតនៅកម្ពុជា ដើម្បីទទួលព័ត៌មានពីការសិក្សា និងអាហារូបករណ៍នៅបរទេស
× ស្ថាប័នអប់រំ IDP ដែលជាស្ថាប័នធំជាងគេលើពិភពលោក ក្នុងការបញ្ជូនសិស្ស និស្សិតទៅសិក្សានៅបរទេស បានរៀបចំពិព័រណ៍ការសិក្សា និងការងារដ៏ធំបំផុតនៅប្រទេសកម្ពុជា ដែលនឹងប្រារព្ធឡើង នៅថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤ល្ងាច នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ កម្មវិធីនេះ ត្រូវបានបើកសម្រាប់ឲ្យសាធារណជនចូលរួមដោយឥតគិតថ្លៃ។
សិស្សនិស្សិត និងអាណាព្យាបាលប្រមាណចំនួនជាង ២,០០០នាក់ នឹងចូលរួមក្នុងកម្មវិធីពិព័រណ៍ការសិក្សា និងការងារ និងមានឱកាសទទួលបានព័ត៌មាន ពីកម្មវីធីសិក្សា ការណែនាំ និងជំនួយ នៅក្នុងការរៀបចំឯកសារទាក់ទងទៅនឹងការដាក់ពាក្យចូលរៀន ដំណើរការសុំទិដ្ឋាការ និងការដាក់អាហារូបករណ៍ ពីសំណាក់ស្ថាប័នសិក្សាជាង ៧០ស្ថាប័ន ពី បណ្តាប្រទេសនានានៅលើពិភពលោក។ ប្រទេសទាំងនោះរួមមាន ប្រទេសអូស្ត្រាលី កម្ពុជា កាណាដា អៀរឡង់ ណូវែលសេឡង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក សិង្ហបុរី និងប្រទេសថៃ។ ស្ថាប័ននីមួយៗ នឹងមានស្តង់ដាក់បង្ហាញពីជម្រើសសិក្សាស្តង់ដារពិភពលោកចាប់តាំងពីកម្រិតវិទ្យាល័យ ដល់កម្រិតបច្ចេកទេស និងឧត្តមសិក្សា។
ពិព័រណ៍ការសិក្សា និងការងារ ក៏មានរួមបញ្ចូលនូវវេទិកាពិភាក្សា ដែលមានការចូលរួមពីសំណាក់អ្នកជំនាញ អតីតនិស្សិតមកពីបរទេស តំណាងអាហារូបករណ៍ និងតំណាងមកពីស្ថានទូត និងសង្គមស៊ីវិល។ វេទិកាពិភាក្សាទាំងនោះ នឹងផ្តោតទៅលើប្រធានបទដែលផ្តល់នូវចំណេះដឹងដ៏ទូលំទូលាយ ស្តីពីការអភិវឌ្ឍជំនាញ គោលដៅសម្រាប់ការងារ និងជម្រើសសិក្សាអន្តរជាតិ ដែលជួយដល់សិស្ស និស្សិត និងអាណាព្យាបាល ក្នុងការរៀបចំគម្រោងសិក្សាទៅថ្ងៃអនាគតឲ្យបានល្អប្រសើរ។
លោក ឈាង វ៉ាន់តាក់ ដែលជាអ្នកគ្រប់គ្រងផ្នែកបញ្ជូនសិស្ស និស្សិតទៅសិក្សានៅបរទេស របស់ស្ថាប័ន IDP Education (Cambodia) បានមានប្រសាសន៍ថា៖«ការសម្រេចចិត្តខុសក្នុងការសិក្សា ធ្វើឲ្យខាតបង់ពេលវេលា និងថវិកាជាច្រើន ដូច្នេះយើងខ្ញុំសូមលើកទឹកចិត្តឲ្យសិស្ស និស្សិត និងអាណាព្យាបាលមកចូលរួមពិព័រណ៍ការសិក្សា និងការងារដើម្បីទទួលបានព័ត៌មានគ្រប់គ្រាន់ មុនសម្រេចចិត្ត។ អ្នកប្រឹក្សាយើងខ្ញុំ នឹងណែនាំសិស្ស និស្សិត ទាក់ទងនឹងជម្រើសសិក្សា ដែលសមស្របទៅនឹងតម្រូវការ និងបំណងទៅថ្ងៃអនាគតរបស់បុគ្គលរៀងៗខ្លួន»។
ស្ថាប័នIDP Education មានការិយាល័យចំនួនជាង១០០ នៅក្នុង៣០ប្រទេស ជុំវិញពិភពលោក។ នៅប្រទេសកម្ពុជា ការិយាល័យផ្តល់សេវាកម្មបញ្ជូនសិស្ស និស្សិតទៅរៀននៅបរទេស របស់ស្ថាប័នIDP មានទីតាំងនៅគ្រប់សាខាទាំង៥ របស់សាលា ACE (Australian Centre for Education) ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការប្រឹក្សា នឹងការបំពេញទម្រង់បែបបទសិក្សា ត្រូវបានផ្តល់ជូនដោយស្ថាប័ន IDP ដោយឥតគិតថ្លៃ។
ដើម្បីចុះឈ្មោះចូលរួមពិព័រណ៍ការសិក្សា និងការងារដោយឥតគិតថ្លៃ សូមចូលទៅកាន់គេហទំព័រ globaledu.idpevent.org ឬ ទាក់ទងទៅលេខ ០៧៧ ៦៦៧ ១២២៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com