ជាតិ
ខេត្តក្រចេះ នឹង​រៀ​បចំ​ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ​ឆ្នាំ​២០១៩
25, Oct 2019 , 7:59 am        
រូបភាព
រូបភាពពីមន្ទីរទេសចរណ៍ខេត្តក្រចេះ
រូបភាពពីមន្ទីរទេសចរណ៍ខេត្តក្រចេះ
​រដ្ឋបាល​ខេត្តក្រចេះ នឹង​រៀបចំ​ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ​ឆ្នាំ​២០១៩ នៅ​ទី​២៥​ដល់​២៧ ខែតុលា ក្រោម​ប្រធានបទ «​កើន​ផ្សោត កើន​ទេសចរ កើន​ជីវភាព​» ក្នុង​គោលបំណង​ពង្រឹង​ការអភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ និង​អភិ​ឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្ត​ភាព​។



​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ បានចេញ​ផ្សាយ​ថា ទិវា​ផ្សោត​នេះ គឺ​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​សត្វ​ផ្សោត​ពិភពលោក (World Dolphin Day) មាន​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​៣០ ខែតុលា ក្រោម​ការចូលរួម​ពី​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ មន្ទីរ​កសិកម្ម រ​ក្ខ​ប្រមាញ់​និង​នេសាទ​ខេត្តក្រចេះ និង​អង្គការ WWF​។ ទិវា​នេះ នឹងមាន​រៀបចំ​កម្មវិធី​កម្សាន្ត​ជាច្រើន ដូចជា​ការតាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក ការប្រគំ​តន្ត្រី កម្មវិធី​រត់ប្រណាំង ជិះ​កង់ ការសម្អាត​ក្រុង បោះតង់ ដាំ​ដើមឈើ រួមទាំង​ការ​ទស្សនា​សត្វ​ផ្សោត​និង​រមណីយដ្ឋាន​នានា​។

​សត្វ​ផ្សោត​ទន្លេមេគង្គ គឺជា​ចរន្ត​ក្នុងការ​ទាក់ទាញ​ទេសចរ និង​តម្រូវ​ឲ្យ​មាន​កិច្ចសហការ​អភិរក្ស​ទាំងអស់គ្នា ក៏ដូចជា​ការចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ផងដែរ​។ ទន្ទឹមនឹងនេះ រដ្ឋបាល​ខេត្តក្រចេះ និង​មន្ទីរ​ទេសចរណ៍ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ក្នុង​ទិវា​សត្វ​ផ្សោត​នេះ​៕

Tag:
 ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com