ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
“បេះដូងលោតញាប់” អាចនឹងបណ្ដាលមកពីមូលហេតុទាំងនេះ 
×![]()
បេះដូងដើរញាប់ ឬអាការៈញ័រទ្រូង គឺជាបញ្ហាសុខភាពគួរឲ្យព្រួយបារម្ភមួយដែលអាចបណ្ដាលមកពីកត្តាជាច្រើនផ្សេងៗពីគ្នា។ ថាតើមូលហេតុទូទៅបំផុតអ្វីខ្លះដែលនាំឱ្យមានបញ្ហាបេះដូងលោតញាប់ខុសប្រក្រតី?
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុទាំងនោះ ៖
១. ការធ្វើលំហាត់ប្រាណ
ពិតណាស់បេះដូងរបស់អ្នកនឹងលោតលឿនកំឡុងពេល ក៏ដូចជាក្រោយពេលហាត់ប្រាណរួចភ្លាម។ ក្នុងករណីនេះកុំបារម្ភ! ក៏ព្រោះចង្វាក់បេះដូងរបស់អ្នកនឹងត្រឡប់ដូចប្រក្រតីវិញក្រោយបានសម្រាក។ ទោះជាយ៉ាងណាការធ្វើលំហាត់ប្រាណទៀងទាត់ គឺល្អសម្រាប់សុខភាពបេះដូងនិងរាងកាយទាំងមូល។
២. ស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍
អ្នកអាចនឹងជួបប្រទះបញ្ហាចង្វាក់បេះដូងលោតញាប់នៅរាល់ពេលមានអារម្មណ៍តានតឹង ឬស្ត្រេស។ នោះក៏ព្រោះតែលំហូរឈាមរបស់អ្នកពោរពេញទៅដោយអ័រម៉ូនស្ត្រេសដូចជា cortisol និង adrenaline ដែលរំញោចប្រព័ន្ធសរសៃប្រសាទ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមកាត់បន្ថយកម្រិតនៃភាពស្ត្រេសរបស់អ្នក។ វេជ្ជបណ្ឌិតជាច្រើននិយាយថាស្ត្រេសរ៉ាំរ៉ៃអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសុខភាព។
៣. កង្វះជាតិទឹកក្នុងរាងកាយ
ប្រសិនបើអ្នកទទួលទានទឹកមិនបានប្រហែល ២ លីត្រក្នុងមួយថ្ងៃទេនោះកុំឆ្ងល់ថាតើហេតុអ្វីបានជាបេះដូងហាក់ដូចជាលោតញាប់ជាងធម្មតា។ កង្វះជាតិទឹកក្នុងរាងកាយធ្វើឱ្យឈាមឡើងខាប់ ហើយបរិមាណឈាមថយចុះ ហើយបេះដូងនឹងខំលោតញាប់ខ្លាំងជាងមុនដើម្បីព្យាយាមផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ទៅកាន់សរីរាង្គទាំងអស់។
៤. ទទួលទានកាហ្វេច្រើនពេក
ការទទួលទានកាហ្វេខ្លាំង ឬច្រើនពេកអាចបណ្ដាលឱ្យបេះដូងលោតញាប់ខុសធម្មតា។ នោះក៏ព្រោះតែកាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន និងលក្ខណៈសម្បត្តិបញ្ចុះជាតិទឹកដែលសុទ្ធតែជាកត្តានាំឱ្យបេះដូងលោតញាប់។
៥. ទទួលទានគ្រឿងស្រវឹងច្រើន
ក៏មិនខុសពីកាហ្វេដែរ គ្រឿងស្រវឹងមានលក្ខណៈសម្បត្តិបញ្ចុះជាតិទឹកដែលធ្វើឱ្យរាងកាយខ្សោះជាតិទឹកឆាប់រហ័ស។ លើសពីនេះទៅទៀតបេះដូងនឹងលោតញាប់ក្រោយទទួលទានគ្រឿងស្រវឹងច្រើន ក៏ព្រោះវាព្យាយាមកម្ចាត់ជាតិពុលក្នុងរាងកាយ។
៦. ជក់បារី
នីកូទីនក្នុងបារី គឺជាសារធាតុគីមីដែលមានលក្ខណៈសម្បត្តិរំញោចនាំឱ្យចង្វាក់បេះដូងលោតញាប់ជាងធម្មតា៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com