ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​ឡើង​ស្លេស្ម រំអិល ឬ​សំបោរ​ច្រើនពេក​ក្នុង​រាងកាយ កុំ​រំលង​អត្ថបទ​នេះ​
25, Oct 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
ពិបាក​ដកដង្ហើម តឹង​ច្រមុះ ក្អក​រ៉ាំរ៉ៃ ភ្នែក​ហើមៗ​នៅពេល​ព្រឹក គឺ​សុទ្ធតែជា​រោគសញ្ញា​មួយចំនួន​នៃ​បញ្ហា​ឡើង​ស្លេស្ម រំអិល ឬ​សំបោរ​ច្រើនពេក​ក្នុង​រាងកាយ​។ ការផលិត​ជាតិ​រំអិល ស្លេស្ម ឬ​សំបោរ​ច្រើនពេក​អាច​បណ្ដាលមកពី​បាក់តេរី វីរុស ប្រតិកម្ម​អា​ឡែក​ស៊ី និង​ការប៉ះពាល់​ផ្ទាល់​ជាមួយ​សារធាតុ​គីមី​ខ្លាំង​មួយចំនួន​។ ទោះជា​យ៉ាងណា​អាហារ​ក៏​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​ការផលិត​ស្លេស្ម រំអិល ឬ​សំបោរ​ហួសប្រមាណ​ក្នុង​រាងកាយ​ផងដែរ​។ ​



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​បង្កើន​ការផលិត​ស្លេស្ម រំអិល ឬ​សំបោរ ៖

១. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​

​អ្នកជំនាញ​ជាច្រើន​និយាយថា​ទឹកដោះគោ​និង​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​អាច​នាំឱ្យ​កោសិកា​បង្កើន​ការផលិត​រំអិល​ក្នុង​រាងកាយ​។ នោះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សារធាតុ Casein និង​ឡាក់​តូ​ស​។​

២. សណ្ដែកសៀង និង​អាហារ​ផ្សេងៗ​ផ្សំ​ឡើង​ពី​សណ្ដែកសៀង​

​ការ​ទទួលទាន​សណ្ដែក​សៀង​និង​អាហារ​ផ្សេងទៀត​ដែល​ផ្សំ​ឡើង​ពី​សណ្ដែកសៀង​ច្រើនពេក​ក៏​អាចជា​មូលហេតុ​នៃ​ការផលិត​ស្លេស្ម រំអិល ឬ​សំបោរ​ហួសប្រមាណ​ផងដែរ​។​

៣. អាហារ​និង​ភេសជ្ជៈ​ផ្អែមៗ​

​ការទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែមៗ​ច្រើន​ក៏បង្ក​បញ្ហា​តឹង​ច្រមុះ​ពិបាក​ដង្ហើម​ដោយសារ​ការកើនឡើង​នៃ​ស្លេស្ម ឬ​សំបោរ​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត​ការទទួល​ទាន​ស្ករ​របស់​អ្នក ប្រសិនបើ​កំពុងមាន​អារម្មណ៍​មិន​ស្រួល​ដោយសារ​ស្លេស ឬ​សំបោរ​ច្រើនពេក​។​

៤. ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​

​ក៏​ព្រោះតែ​អាកា​រៈ​តឹង​ច្រមុះ​អាច​បណ្ដាលឱ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង អ្នក​ប្រហែលជា​ចង់​ទទួលទាន​កាហ្វេ​មួយ​ពែង​ដើម្បី​ស្ដារ​ថាមពល​ដាស់​អារម្មណ៍​ឱ្យ​ស្វាង​ឡើងវិញ​។ ប៉ុន្តែ​កុំ​ធ្វើបែបនេះ​ឱ្យសោះ​! អ្នកជំនាញ​ជាច្រើន​បានឱ្យដឹងថា​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​អាច​បណ្ដាលឱ្យ​កោសិកា​ម្ដុំ​ផ្លូវដង្ហើម​ផលិត​សំបោរ ឬ​រំអិល​ហួសប្រមាណ​។ ចូរ​ទទួលទាន​ទឹក​ធម្មតា​ច្រើន​ជំនួស​វិញ​ទើប​ប្រសើរ​អាច​ពង្រា​វ​ស្លេស្ម​ជួយ​ឱ្យ​ដកដង្ហើម​ស្រួល​បាន​ខ្លះ​។​

៥. សាច់​ក្រហម​និង​សាច់​កែច្នៃ​

​ខណៈដែល​វា​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​និង​ជាតិ​ដែក សាច់​ក្រហម​ក៏​អាចជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​ការផលិត​រំអិល ស្លេស្ម ឬ​សំបោរ​ច្រើនពេក​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​កំពុងមាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ស្លេស្ម ឬ​សំបោរ​ហើយ​នោះ​ចូរ​កាត់បន្ថយ​ការទទួល​ទាន​សាច់​ក្រហម ជាពិសេស​សាច់​ខ្លាញ់​។ សាច់​កែច្នៃ​ក៏​គួរ​ដកចេញ​ពីរ​បប​អាហារ​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com