អត្ថបទពាណិជ្ជកម្ម
Nokia នឹង​នាំយក​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​២​ម៉ូ​ឌែ​ល​របស់ខ្លួន​មក​កម្ពុជា នៅ​ថ្ងៃ​២៩ ខែតុលា​នេះ ជាមួយ​តម្លៃ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​
25, Oct 2019 , 2:27 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន HMD GLOBAL ដែលជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​របស់ Nokia បានដាក់​សម្ពោធ​ស្មា​ត​ហ្វូ​ន​របស់ Nokia ២ ម៉ូ​ឌែ​ល គឺ Nokia 7.2 និង Nokia 6.2 កាលពី​ខែកញ្ញា​កន្លងទៅ នៅ​ប្រទេស​អាល្លឺម៉ង់​។ ក្រុមហ៊ុន HMD GLOBAL បាន​ផលិត​ស្មា​ត​ហ្វូ​ន​របស់ Nokia ២ ម៉ូ​ឌែ​ល​នេះ​យ៉ាង​យកចិត្តទុកដាក់ ដោយ​ការ​រចនា​រូបរាង​ថ្មី​យ៉ាង​ស្រស់ស្អាត រួមទាំង​ការទទួលបាន​បទពិសោធ​ន៍​ថតរូប​ថ្មី និង​កម្លាំង​ម៉ាស៊ីន​ដំណើរ​កម្មវិធី និង​ហ្គេម​បាន​យ៉ាង​រលូន​។ ស្មា​ត​ហ្វូ​ន​ទាំង  ២​ម៉ូ​ឌែ​ល​នេះ គឺ Nokia 7.2 និង Nokia 6.2 ក៏​នឹងមាន​វត្តមាន​ក្នុងប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩​នេះ ជាមួយនឹង​តម្លៃ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ ប៉ុន្តែ​បើ​ធៀប​នឹង​សមត្ថភាព​វិញ ពិតជា​អស្ចារ្យ​ដោយ Nokia 7.2 មានតម្លៃ​ត្រឹមតែ 289 ដុល្លារ និង​Nokia 6.2 មានតម្លៃ​ត្រឹមតែ 219 ដុល្លារ​ប៉ុណ្ណោះ​។ ទូរ​សព្ទ ២ ម៉ូ​ឌែ​ល​នេះ នឹងមាន​លក់​គ្រប់​បណ្ដាល​ហាង​លក់​ទូរ​សព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ទូទាំងប្រទេស និង​គ្រប់​បណ្ដាល SmartShop​។

Nokia 7.2 បាន​បំពាក់​មក​ជាមួយនឹង​កាមេរ៉ា​ខាងក្រោយ​ដល់​ទៅ ៣ គ្រាប់ ដោយ​លែ​ន​មេ (Main Camera) មាន​ទំហំ 48 MP, f/1.8, (wide), 1/2", 0.8µm, PDAF ដែល​ធ្វើការ​បានល្អ​នៅ​កន្លែង​ងងឹត​។ ចំណែក​លែ​ន​មួយទៀត 8 MP, f/2.2, 13mm (ultrawide) ដែល​ថតរូប​នៅ​ទីតាំង​ចង្អៀត​បាន​យ៉ាង​ល្អ និង 5 MP, depth sensor សម្រាប់​ថតរូប​ឱ្យ​ព្រិល​ខាងក្រោយ (Portrait mode) បាន​យ៉ាង​ល្អ​។ រីឯ​កាមេរ៉ា​មុខ មាន​ទំហំ​រហូតដល់ 20MP Zeiss optics, HDR ដែល​អាចធ្វើ​ការល្អ លើសពី​ការរំពឹងទុក គឺមាន​ច្រើន​មុខងារ​ទៅតាម​តម្រូវការ​របស់​អ្នកគាំទ្រ​។ Nokia 7.2 ដំណើរការ ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android One ដែល​អាចធ្វើ​បច្ចុប្បន្នភាព​បាន​ផងដែរ​។​



Nokia 7.2 គឺជា​ស្មា​ត​ហ្វូ​ន​ដែលមាន​រូបរាង​ដ៏​ប្រណិត​គួរឱ្យ​ទាក់ទាញ និង​មាន​អេក្រង់​លាតសន្ធឹង ដោយ​ប្រើប្រាស់​លែ​ន​ដំណក់ទឹក ដែល​ធ្វើឱ្យ​អេក្រង់​មាន​ផ្ទៃ​ទូលាយ​រហូតដល់ 6.3 អ៊ី​ញ ហើយ​ធ្វើឱ្យ​បងប្អូន អស់​បារម្ភ​ជាមួយនឹង​ង​ការ​ទស្សនា​វីដេអូ ឬ​លេង​ហ្គេម​ទៀតឡើយ​។ វា​ត្រូវបាន​បំពាក់​ដោយ​បន្ទះ​ឈី​ប Snapdragon 660 Processor ហើយ​មាន​ទំហំ​រ៉េ​ម 6 GB និង​អង្គ​ផ្ទុក​ទិន្នន័យ​រហូតដល់ 128 GB​។ ចំណែក​ទំហំ​រ៉េ​ម 4GB មាន​អង្គ​ផ្ទុក​ទិន្នន័យ 64GB ហើយក៏​ផ្ដល់​សិទ្ធ​ឱ្យ​យើង អាច​បន្ថែម​អង្គ​ផ្ទុក​ទិន្នន័យ បាន​រហូតដល់ 512GB ដោយ​មិនចាំបាច់​លះបង់​រន្ធ​ដាក់​ស៊ីម​កាត​នោះទេ​។ ស្របគ្នា​ជាមួយ​ទំហំ​ថ្ម 3500 mAh ដែរ​អាច​កំដរ​លោកអ្នក បាន​រហូតដល់​ទៅ ២​ថ្ងៃ​ឯណោះ​។



​ក្រឡេក​មក​មើល Nokia 6.2 វិញ ក៏​មិន​ចាញ់​បងធំ​វា​ប៉ុន្មាន​នោះដែរ​។ Nokia 6.2 មាន​ទំហំ​អេក្រង់ 6.3 អ៊ី​ញ ប្រើ​លែ​ន​តំណក់ទឹក ដែល​អម​ជាមួយ​កា​ម៉េ​រា​ខាងមុខ 8 MP, f/2.0, 1/4", 1.12µm​។ អាច្រមក់​មួយ​នេះ​ក៏បាន​បំពាក់​កាមេរ៉ា​ខាងក្រោយ​ដល់​ទៅ ៣ គ្រាប់​ផងដែរ ដោយ​បំពេញ​មុខងារ​ផ្សេងៗ​គ្នា​ដែរ​។ លែ​ន​មេមាន​ទំហំ 16 MP, f/1.8, 27mm (wide), 1.0µm, PDAF ។ ចំណែក​លែ​នទី​២ មាន​ទំហំ 8 MP, f/2.2, 13mm (ultrawide) ដែល​អាច​ថតរូប​បាន​ទូលាយ​នៅ​ទី​ចង្អៀត និង​លែ​នទី​៣ មាន​មុខងារ​ធ្វើឱ្យ​រូបភាព​ព្រិល​ខាងក្រោយ​ដែរ មាន​ទំហំ 5 MP, depth sensor​។ នៅលើ​តួខ្លួន​ម៉ូ​ឌែ​ល​មួយ​នេះ បាន​បំពាក់​នៅ​បន្ទះ​ឈី​ប​នាគរាជ Snapdragon Qualcomm SDM636 Snapdragon 636 (14 nm) CPU Octa-core 1.8 GHz Kryo 260 ដែលមាន​ទំហំ​រ៉េ​ម 3GB សម្រាប់​អង្គ​ផ្ទុក​ទិន្នន័យ 32GB ជម្រើស​មួយទៀត មាន​អង្គ​ផ្ទុក​ទិន្នន័យ​ពី​ជម្រើស​គឺ 64GB និង 128GB ដែលមាន​ទំហំ​រ៉េ​ម 4GB និង​មាន​ទំហំ​ថ្ម​រហូតដល់ 3500mAh ដែល​អាច​កំដរ​លោកអ្នក​រហូតដល់​ពីថ្ងៃ​ឯណោះ​៕











(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com