ជាតិ
សម្ដេច ស ខេង ជំរុញឱ្យប៉ូលិសចរាចរណ៍ ហ៊ានចាប់អ្នកធំប្រព្រឹត្តខុសច្បាប់
× ភ្នំពេញ៖ ទោះបីជាមានបុណ្យសក្តិ និងតួនាទីធំប៉ុណ្ណា ក៏ត្រូវប្រឈមមុខច្បាប់ដែរ ឱ្យតែប្រព្រឹត្តផ្ទុយពីច្បាប់ចរាចរណ៍។ នេះជាការលើកឡើងរបស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជំរុញឱ្យមន្ត្រីប៉ូលិសចរាចរណ៍ទាំងអស់ ហ៊ានចាប់អ្នកធំដែលប្រព្រឹត្តខុសច្បាប់ចរាចរណ៍។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា អ្នកធំ មានបុណ្យសក្តិ និងអំណាចណាក៏ដោយ ក៏ត្រូវមានទោសដែរ បើសិនជាមិនគោរពច្បាប់ឱ្យបានត្រឹមត្រូវ។
ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី២៤ តុលានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយដូច្នេះថា៖«លោកឯង(អ្នកធំ) ល្មើសច្បាប់កាលណា គឺខុសកាលហ្នឹង ខុសកាន់ធ្ងន់ទៀត។ មិនមែនយកសក្តិហ្នឹងទៅបំពានច្បាប់ឯណាកើត បើច្បាប់គេធ្វើមកសម្រាប់តែទាំងអស់គ្នាហ្នឹង»។
ក្រៅពីរឿងអនុវត្តច្បាប់ចរាចរណ៍នេះ ករណីចតរថយន្តនៅលើផ្លូវសាធារណៈ ឬផ្លូវថ្មើរជើងរបស់ពលរដ្ឋនេះ ក៏សមត្ថកិច្ច និងអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយផងដែរ។ នេះជាការបន្ថែមរបស់សម្ដេច ស ខេង៕
Tag:
ស ខេង
ប៉ូលិស
ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com