អត្ថបទពាណិជ្ជកម្ម
​សន្និសីទ​ឱសថ​សាស្ត្រ លើក​ទី​២​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​១ និង​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩
25, Oct 2019 , 4:10 pm        
រូបភាព
ដោយ: ថ្មីៗ
ជាមួយនឹង​ភាពជោគជ័យ​លើ​ការរៀបចំ​សន្និសីទ​ឱសថ​សាស្ត្រ នៅ​ឆ្នាំ​២០១៨ សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ នឹង​រៀបចំ​សន្និសីទ​ឱសថ​សាស្ត្រ​លើក​ទី​២ ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​១ និង​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅក្នុង​សាកលវិទ្យាល័យ​របស់ខ្លួន នៅ​សាលប្រជុំ​B អគារ​B ជាន់​ទី​៣​។ សន្និសីទ​នេះ​ធ្វើឡើង ដើម្បី​ចែករំលែក​ចំណេះដឹង បទពិសោធន៍ ការអនុវត្តន៍​ល្អៗ និង​ភាពជោគជ័យ ដោយ​ឱសថការី​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​ឱសថ​ស​សាស្ត្រ ទាំង​ក្នុង និង​ក្រៅប្រទេស​កម្ពុជា​។​

​ស្របទៅនឹង​ការជំរុញ​របស់​ក្រសួងសុខាភិបាល សម្រាប់​ការអភិវឌ្ឍន៍​វិជ្ជាជីវៈ​បន្ត សន្និសីទ​នេះ​នឹង​ក្លាយជា​វេទិកា សម្រាប់​អ្នកជំនាញ​ក្នុង​វិស័យ​ឱសថ​សាស្ត្រ ជួបជុំ និង​ចែករំលែក​បទពិសោធន៍​របស់​ពួកគេ​។ ក្រៅពី​ចូលរួម​ស្តាប់​ឱសថការី​ល្បីៗ អ្នកចូលរួម​នឹងមាន​ឱកាស​ស្វែងយល់​បន្ថែម​តាមរយៈ​សំណួរ និង​ចម្លើយ និង​បរិភោគ​អាហារសម្រន់ ដើម្បី​បង្កើន​ទំនាក់ទំនង ក្នុងអំឡុងពេល​សន្និសីទ​។​



​វាគ្មិន​ដែល​ត្រូវបាន​អញ្ជើញ​ចូលរួម​មាន ដូចជា លោក​ឱសថ​បណ្ឌិត ហ៊ាង ស៊ុយ​សៀក​មកពី​ប្រទេស​កាណាដា លោក​បណ្ឌិត ច្រឺ​ង សុខន កញ្ញា​បណ្ឌិត​ឱសថ​សាស្ត្រ​ឯកទេស
​អ៊ូ  តី​ពុ​ទ្ធី​តា ដែល​ត្រូវបាន​គេ​ចាត់ទុកជា​អ្នកជំនាញ​ខ្ពស់​ក្នុង​វិស័យ​ឱសថ​សាស្ត្រ​។ សន្និសីទ​នេះ នឹង​ផ្តោតលើ​ប្រធានបទ​ដែល​ទាក់ទង​ទៅនឹង​គ្រប់ផ្នែក​ទាំងអស់​នៃ​វិជ្ជាជីវៈ​ឱសថ​សាស្ត្រ​ដូចជា ឱសថ​សាស្ត្រ​គ្លីនិក ឱសថស្ថាន​សហគមន៍ សហគ្រាស​ផលិត​ឱសថ ពាណិជ្ជកម្ម​ឱសថ​សាស្ត្រ វេជ្ជ​ជីវសាស្ត្រ និង​ការអប់រំ​ផ្នែក​ឱសថ​សាស្ត្រ​។​

​ភ្ញៀវ​ដែល​នឹង​ត្រូវបាន​អញ្ជើញ​ចូលរួម​មាន តំណាង​មកពី​សហគ្រាស​ផលិត​ឱសថ មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ ឱសថស្ថាន​មន្ទីរពេទ្យ ឱសថស្ថាន​សហគមន៍ មន្ទីរពេទ្យ និង​សាកលវិទ្យាល័យ ដូចជា ឌី​ខេ​អេស​អេ​ច ប៉េ​ប៉េអឹម រ៉ា​ក់​។​ល​។​

​ឱសថការី និស្សិត​ឱសថ​សាស្ត្រ និង​អ្នកជំនាញ​សុខាភិបាល​ដទៃទៀត​ដែលមាន​ចំណាប់អារម្មណ៍​ចូលរួម​សន្និសីទ​នេះ តម្រូវឱ្យ​ចុះឈ្មោះ​ជាមួយ​តម្លៃ​១០​ដុល្លារ សម្រាប់​និស្សិត និង​១៥​ដុល្លារ សម្រាប់​ឱសថការី​និង​អ្នកជំនាញ​ផ្សេងទៀត​។​



​គណៈកម្មការ​រៀបចំរ​បស់​យើង រីករាយ​ក្នុងការ​ផ្តល់ឱកាស​ឱ្យ​ក្រុមហ៊ុន និង​សហគ្រាស ដើម្បី​បង្កើន​សក្តានុពល​ដល់​អ​តិ​ថិ​ជន និង​ស្វែងរក​សហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​។ ព្រឹត្តិការណ៍​នេះ​ក៏​នឹង​ក្លាយជា​វេទិកា​មួយ​សម្រាប់ ក្រុមហ៊ុន​ឱសថ និង​សហគ្រាស​ដែល​ពាក់ព័ន្ធ ដើម្បី​បង្ហាញ​ដល់​អ្នកចូលរួម​អំពី​ផលិតផល និង​សេវាកម្ម​ថ្មី​បំផុត​ដែល​អាចមាន​ប្រយោជន៍​សម្រាប់​ភាពជឿនលឿន​នៃ​ការងារ និង​ភាពជោគជ័យ​នៃ​អាជីវកម្ម​។ យើងខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ ក្នុង​ការអញ្ជើញ​ក្រុមហ៊ុន និង​សហគ្រាស​ដែល​ចាប់អារម្មណ៍​មក​ចូលរួម​ឧបត្ថម្ភ និង​ចូលរួម​ក្នុងការ​តាំងពិព័រណ៍​នៅក្នុង​សន្និសីទ​ឱសថ​សាស្ត្រ លើក​ទី​២ ឆ្នាំ​២០១៩​។

​សូម​ទំនាក់ទំនង​មក​លោក​ឱសថការី អៀង ផានិត ជំនួយការ​មន្ទីរពិសោធន៍​ឱសថ​សាស្ត្រ (​ទូរ​សព្ទ​៖+៨៥៥ ៩៨ ៤៤៨ ៦១៩ អ៊ី​ម៉ែ​ល​៖ .kh) សម្រាប់​ព័ត៌មាន​បន្ថែម​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com