អន្តរជាតិ
ឈានដល់វ័យ៤៤ឆ្នាំ អ្នកស្រី Sue ត្រៀមផ្តល់កំណើតដល់កូនទី២២
× អ្នកស្រី Sue និងលោក Noel Radford មានកូន២១នាក់រួចទៅហើយ។ ប៉ុន្តែគ្រួសារដ៏ធំនៅចក្រភពអង់គ្លេសមួយនេះ កំពុងរង់ចាំកំណើតកូនទី២២របស់ខ្លួន នាអំឡុងប្រហែលជាខែមេសា ឆ្នាំ២០២០ ខាងមុខ។
យោងតាមការផ្សាយរបស់សារព័ត៌មាន 7sur7 គ្រួសារនេះ មានកូនស្រី១១នាក់ និងកូនប្រុស១០នាក់។ កូនដំបូងរបស់ពួកគេបានកើតកាលពីខែឧសភា ឆ្នាំ១៩៨៩ ដែលកាលណោះ Sue មានអាយុត្រឹម១៤ឆ្នាំប៉ុណ្ណោះ។ កូនពៅបច្ចុប្បន្ន ជាកូនស្រីដែលកើតកាលពីឆ្នាំមុន ហើយគ្រួសារមួយនេះ ក៏ធ្លាប់បាត់បង់កូនម្នាក់នៅឆ្នាំ២០១៤ ក្រោយពរពោះ២៣សប្តាហ៍ផងដែរ។
គ្រួសារនេះ រស់នៅក្នុងផ្ទះដែលមាន១០បន្ទប់ ជាមួយកូនចំនួន១៩នាក់ ខណៈ Chris អាយុ៣០ឆ្នាំ និង Sophie អាយុ២៥ឆ្នាំ ដែលជាកូនច្បង រស់នៅដាច់ដោយឡែកពីគ្រួសារធំ។ Sophie មានគ្រួសារ និងមានកូន៣នាក់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com