ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​កសិកម្ម​៖ ដាំ​បន្លែ​លើ​ធ្នើរ ធ្វើ​ឲ្យ​ដំណាំ​មិន​ជាំ​ទឹក និង​ចៀសវាង​សត្វ​បំផ្លាញ​
26, Oct 2019 , 11:06 am        
រូបភាព
​ភ្នំពេញ​៖ របៀប​ដាំ​ដំណាំ​របស់​កសិករ មាន​លក្ខណៈផ្សេងៗ​ពីគ្នា កសិករ​ខ្លះ​ដាំ​ផ្ទាល់​នឹង​ដី​, ខ្លះ​ដាំ​លើរាន ឬ​ធ្នើរ និង​ខ្លះទៀត​ដាំ​បន្លែ​លើទឹក (Hydroponics) ជាដើម​។ ចំពោះ​ការដាំ​បន្លែ​លើរាន និង​ធ្នើរ វា​ក៏​ផ្ដល់​គុណ​ប្រ​យោ​ជ​ន៏​ច្រើន​ដែរ​។​

​អ្នកជំនាញ​កសិកម្ម លោក យ៉ង សាំង​កុមារ ប្រាប់​ពី​គុណប្រយោជន៍​នៃ​ការដាំ​ដំណាំ​លើរាន ឬ​ធ្នើរ​ថា របៀប​ដាំ​បន្លែ​នេះ វា​ជួយ​ឲ្យ​បន្លែ​មិន​ជាំ​ទឹក និង​ចៀសផុត​សត្វ​បំផ្លាញ​។​
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម​ដូចតទៅ​៖ 

 ​

បន្លែ​ដែល​អាច​ដាំ​លើរាន ឬ​លើ​ធ្នើរ​បាន គឺ​ពពួក​បន្លែ​ស្លឹក​ដូចជា ជី ស្ពៃ និង​សាឡាដ​ជាដើម​។ វិធី​ដាំ​បែបនេះ បានផ្ដល់​ទិន្នផល​ខ្ពស់ គុណភាព​ល្អ និង​ចៀសផុត​ការបំផ្លាញ​ពី​សត្វល្អិត​ក្នុង​ដី ជាពិសេស មិន​ប្រឈម​នឹង​បញ្ហា​លិច​ទឹក​នៅ​រដូវវស្សា​។ បន្ថែម​លើ​នេះ កសិករ គួរ​ជ្រើសរើស​ដី ដែល​សមស្រប​សម្រាប់​ដំណាំ​ផងដែរ​។ បើតាម​អ្នកជំនាញ​កសិកម្ម លោក យ៉ង សាំង​កុមារ កសិករ​គួរ​ជ្រើស​យក​ដី​មិន​ស្អិត​ពេក មិន​ផុស​ពេក និង​ប្រើ​ជី​កំ​បុ​ស្ដិ៍​ដែល​ពុក​កាច់​ល្អ លាយ​ជាមួយ​ជីធម្មជាតិ យកមក​ដាំ​៕ 
 
 

Tag:
 កសិកម្ម​
  ដាំ​
  បន្លែ​
  រាន​
  ធ្នើរ​
© រក្សាសិទ្ធិដោយ thmeythmey.com