ជាតិ
សង្គមជាតិ
នគរបាលជាតិ ជ្រើសរើស​បុគ្គលិក​១៧៣​នាក់ បម្រើការ​នៅ​ខណ្ឌ​កំបូល បឹង​កេងកង និង​ប៉ុស្តិ៍​រដ្ឋបាល​
26, Oct 2019 , 2:52 pm        
រូបភាព
រូបភាពពី​អគ្គស្នងការដ្ឋាននគរបាលជាតិ
រូបភាពពី​អគ្គស្នងការដ្ឋាននគរបាលជាតិ
ដោយ: ថ្មីៗ
 ភ្នំពេញ​៖ យុវជន​ចំនួន​១៧៣​នាក់​ដែល​អគ្គស្នងការ​នគរ​បាល​ជាតិ កំណត់​ឲ្យ​បម្រើការ​ជា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ខណ្ឌ​បឹង​កេងកង និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល នៃ​អគ្គស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នឹងត្រូវ​ចាប់ផ្តើម​ទទួល​ពាក្យ រហូតដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា​ខាងមុខ​។​

 
​សម្រាប់​និស្សិត យុវជន ដែលមាន​បំណង​ចូល​បម្រើការ​ជា​មន្ត្រី​នគរបាលជាតិ​នៅតាម​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវតែ​បំពេញ​លក្ខខណ្ឌ​មួយចំនួន ក្នុងនោះ​ត្រូវតែមាន​សញ្ជាតិ​ខ្មែរ មាន​ជីវប្រវត្តិ​ច្បាស់លាស់ មិន​ធ្លាប់​មានទោស​អ្វីមួយ​។ កម្រិតវប្បធម៌​វិញ បេក្ខជន​ត្រូវមាន​ចាប់ពី​មធ្យមសិក្សា​ទុតិយភូមិ​ឡើងទៅ ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើ​ឡើង និង​ស្ថិតនៅក្រោម​អាយុ​៣០​ឆ្នាំ​។​
 
​ជាពិសេស​បេក្ខជន ត្រូវតែមាន​លិខិតបញ្ជាក់​សុខភាព និង​វិភាគឈាម ពី​រោគ​ថ្លើម សារជាតិ​ញៀន និង​ជំងឺអេដស៍​។ ចំពោះ​បេក្ខជន​ដែល​នារី​ត្រូវមាន​កម្ពស់​ចាប់ពី​១.៥៥ ម៉ែត្រ​ឡើងទៅ មាន​ទម្ងន់​ពី​៤៥ ទៅ​៥៥ គីឡូ​។ បើជា​បុរស​វិញ ត្រូវមាន​កម្ពស់​ចាប់ពី​១.៦៥​ម៉ែត្រ​ឡើងទៅ និង​មាន​ទម្ងន់​ពី​៥៥ ទៅ​៦៥​គីឡូ​។ 
 
​បេក្ខជន​អាចមក​ដាក់ពាក្យ​ជាមួយ​ក្រុមការងារ​នៅ​ការិយាល័យ​បុគ្គលិក នៃ​អគ្គស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ភ្ជាប់​មក​នូវ​ឯកសារ​ច្បាប់ដើម  សញ្ញាបត្រ​,​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ សំបុត្រកំណើត សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គស្នងការ​នគរបាល​ជាតិ​៕ 
 

Tag:
 ​អគ្គស្នងការ​នគរបាល​ជាតិ​
 ​ បុគ្គលិក​
  ​ខណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com