ជាតិ
សង្គមជាតិ
សាច់ជ្រូក​ខូចគុណភាព​ជាង​មួយ​តោន ត្រូវបាន​គយ​ចល័ត​ខេត្តសៀមរាប​កម្ទេច​ចោល
26, Oct 2019 , 3:59 pm        
រូបភាព
រូបភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
រូបភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
​សៀមរាប​៖ គ​ម្លាំ​ង​គយ​ចល័ត​ខេត្តសៀមរាប សហការ​ជាមួយ​ការិយាល័យ​បង្ការ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ និង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ឃាត់​រថយន្ត​មួយគ្រឿង​ដឹក​សាច់ជ្រូក​ខូចគុណភាព ដែលមាន​ទម្ងន់​ជាង​មួយ​តោន​។ ហេតុការណ៍​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​២៤ តុលា នៅ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ដូន​ទ្រ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប​។ 

​ផលិតផល​សាច់ជ្រូក ដែល​រួមមាន ក្រពះ ជើង ត្រចៀក កន្ទុយ ពោះវៀនធំ អណ្ដាត ខួរ ឆ្អឹង​ក ឆ្អឹងជំនី​.​ល​. ត្រូវបាន​ឈ្មួញ​វេច​ខ្ចប់​ដាក់​ក្នុង​កេស​សរុប ២១​កេស ដែលមាន​ទម្ងន់​សរុប ១,៣៣០​គីឡូក្រាម ចេញពី​ប្រទេស​ថៃ កាត់​តាម​ច្រក​ប៉ោយប៉ែត ក្នុង​គោលដៅ​ទៅ​រាជធានី​ភ្នំពេញ តែ​ត្រូវ​កម្លាំង​ជំនាញ​ចាប់បាន​។  ក្រោយ​ឃាត់​និង​ពិនិត្យឃើញថា​ខូចគុណភាព អាជ្ញាធរ​បានធ្វើ​ការកម្ទេច​ចោល​ហើយ​នៅ​រសៀល​ថ្ងៃទី​២៥ តុលា នៅ​ស្ថានីយ៍​កសិកម្ម​ទឹក​វិល ក្រុង​សៀមរាប​។​
 
​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ​ម្ចាស់​រថយន្ត​សាំ​យ៉ុង​ឈ្មោះ ឆុង ចាន់​ដា ដើម្បី​រក​ប្រភព​និង​ធ្វើការ​ផាកពិន័យ​ឬ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕
 





Tag:
 គយ​
  សាច់ជ្រូក​
  ខូចគុណភាព​
© រក្សាសិទ្ធិដោយ thmeythmey.com