អត្ថបទពាណិជ្ជកម្ម
​លឺ​គេ​និយាយ​ពី ស្មា​ត​ហ្វូ​ន​កូនកាត់ OPPO Reno2 F មួយ​ពាន់​ដង មិន​ស្មើ​បាន​កាន់​ប្រើ​ម្តង​
26, Oct 2019 , 4:41 pm        
រូបភាព
ដោយ: ថ្មីៗ
 ពាក្យចាស់​ពោលថា «​លឺ​គេ​និយាយ​មួយ​ពាន់​ដង​មិន​ស្មើនឹង​បាន​សាក​ប្រើ​ផ្ទាល់​ម្តង​» អតិថិជន​ដែល​បានធ្វើការ​កក់​ទុក​មុន (Pre Order)​លើ OPPO Reno2 F បានបង្ហាញ​អារម្មណ៍​ពិត បន្ទាប់ពី​ទទួលបាន​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់​លើកដំបូង​កាលពី​ថ្ងៃទី 25 តុលា 2019 ដូចខាងក្រោម​៖
 

​ឥឡូវនេះ​លោកអ្នក​អា​ចរក​ជាវ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno2 F តម្លៃ​ត្រឹមតែ $369 នឹង​ទទួល​កញ្ចប់​កាដូ បាស Bluetooth  កែវ​ទឹក ចិញ្ចៀន​ទម្រ​ទូរស័ព្ទ និង ស៊ីម​ស្មា​ត​លេខ​ធម្មតា ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង​រយៈពេល 24​សប្តាហ៍ នៅ​គ្រប់​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស​កម្ពុជា​យើង​។ 

  
 
​ប្រិយមិត្ត​គ្រប់គ្នា​ប្រហែលជា​ធ្លាប់​ដឹង​រួចហើយ​ថា OPPO Reno2 F គឺជា​ស្មា​ត​ហ្វូ​ន​កូនកាត់​ខ្លាំង​ពី​កំណើត​តែម្តង ដោយសារ ក្រុមហ៊ុន OPPO បន្ថែម​នូវ​ការ​រចនា​លើ​តួខ្លួន​របស់​រាមច្បង (OPPO F11 Pro ដែល​លក់ដាច់​ខ្លាំង​និង​ពេញនិយម​កាលពីដើមឆ្នាំ​2019)​ឲ្យ​មើលទៅ​កាន់តែ​រលើបរលោង​ប៉ុន្តែ​ងាយស្រួល​ចាប់​កាន់ ដោយ​កញ្ចក់ CGG5 ស្វិត​រឹង​មុំ​ា ធន់​មិន​ងាយ​ប្រេះ​បែក និង អម​មក​នូវ​ការ​ឌី​ហ្សា​ញ Logo ដែល​ស៊ី​មី​ទ្រី​គ្នា​ចំ​កណ្តាល និង Upgrade ជា​អក្សរ “Designed for Reno” ដូចគ្នា​នឹង OPPO Reno ជំនាន់​ថ្មី​នេះ​តែម្តង (OPPO Reno2)​។ 

  
 
OPPO Reno2 F មិន​ត្រឹម​តែមាន រូបរាង និង​ការ​រចនា​ស្រស់ស្អាត​បែប​ទាក់ទាញ​ប៉ុណ្ណោះ​ទេ ថែមទាំង​បំពាក់​មក​នូវ កាមេរ៉ា​ក្រោយ​4​គ្រាប់ ច្រើនជាង OPPO F11 Pro ពីរដង (F11 Pro មាន​កាមេរ៉ា​ភ្លោះ​ក្រោយ 48MP+5MP) មាន​ផ្ទៃ​ម៉ាស៊ីន​រាបស្មើ អមដោយ O-Dot ផលិត​ពី​សេ​រ៉ា​មិច​សម្រាប់ ការពារ​មិន​ឲ្យ​ងាយ​ខូច​រឺ​សឹក​ឡេ​ន​កាមេរ៉ា​។ កាមេរ៉ា​មេ​រប​ស់វា មាន​ទំហំ 48MP ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Ultra Night Mode 2.0 អាច​ថតរូប​ច្បាស់​គ្រប់ពេលវេលា​។ កាមេរ៉ា​ទី​2 មាន​ទំហំ 8MP ថត​បាន​មុំ​ធំ​ទូលាយ ដល់​1190 ថតរូប​មនុស្ស​ធម្មតា ឃើញ​ខ្ព​ស់រាង​ស្លី​ម​ស្អាត ថតរូប​ជួបជុំ​មិត្តភក្តិ​ក្រុមគ្រួសារ រឺទេ​សភាព ដោយ​ពុំ​ចាំបាច់ ដើរ​ថយក្រោយ​។ កាមេរ៉ា​ទី​3  និង​ទី​4 មាន​ទំហំ 2MP​ដូចគ្នា អាច​ថតរូប​ស្ទីល ស​ខ្មៅ និង ស្ទីល​ភាពយន្ត ស្អាត​គ្រប់​ប្លង់​។



ចំណែកឯ​ទីតាំង​កាមេរ៉ា​មុខ​វិញ OPPO នៅតែ​រក្សា​ស្ទីល​បង្កប់ខ្លួន​ចំ​កណ្តាល​មាន​ទំហំ 16MP ភ្ជាប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា Beauty Mode ដដែល (​ដូច F11 Pro) ប៉ុន្តែ​ក្រុមហ៊ុន​បាន​បន្ថែម​នូវ​បច្ចេកវិទ្យា​ថ្មី​ទំនើប​មួយទៀត​គឺ ភ្លើង​ជំនួយ Atmosphere Light សម្រាប់​ថតរូប Selfie ស្អាត​កប់​សារី​។ OPPO Reno2 F មាន​អេក្រង់​លាត​ពេញ​ទំហំ 6.5” ប្រភេទ AMOLED (​ដូចគ្នា​នឹង​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno2) គុណភាព​ល្អ​ជាង OPPO F11 Pro ហើយ​និង​បំពាក់​បច្ចេកវិទ្យា Sensor ស្កេ​ន​ក្រ​យ៉ៅ​ដៃ​លើ​អេក្រង់​ជំនា​ន់ទី 3.0 កាន់តែ​សុវត្ថិភាព​ខ្ពស់ជាង​មុន​ជាមួយនឹង Hardware និង កម្មវិធី AI ដែល​អាច​វិភាគ​និង​សម្គាល់​ស្នាម​ម្រាមដៃ កាន់តែ​លឿន និង ដោះ​សោរ​ក្នុង​រយៈពេល​ត្រឹមតែ 0.3 វិនាទី​ប៉ុណ្ណោះ​។



ស្មា​ត​ហ្វូ​ន​កូនកាត់​រូបនេះ ប្រតិបត្តិការ​ដោយ ColorOS6.1(Android 9.0)CPU MTK P70+Hyper Boost 2.0 និង​មាន​កម្លាំង​ថាមពល​ថ្ម​ទំហំ​ធំ​រហូតដល់​ទៅ 4000mAh អាច​មើល វីដេអូ​បាន 13​ម៉ោង ស្តាប់​តន្ត្រី​បាន 31​ម៉ោង និង លេង​ហ្គេម​បាន 8​ម៉ោង គ្មាន​ការរអាក់រអួល ដោយសារ​បច្ចេកវិទ្យា Game Boost 2.0​។ OPPO Reno 2F មាន RAM ទំហំ 8GB ធំ​ជាង OPPO F11 Pro ប៉ុន្តែ​រក្សា​នូវ អង្គ​ផ្ទុក​ទិន្នន័យ ធំ​ដដែល​គឺ ROM 128GB អាច​ផ្ទុក​ភាពយន្ត​បាន​ចំនួន 210 (600MB/​រឿង​) និង 42000 រូបភាព (3MB/​សន្លឹក​)​។ បើ​ចង់​ជាក់ច្បាស់​សូម​ចុច​នៅត្រង់​នេះ​៖



​សូម​រំលឹកថា​ស្មា​ត​ហ្វូ​ន​កូនកាត់ OPPO Reno2 F រូបនេះ ត្រូវបាន​ដាក់លក់​លើ​ទីផ្សារ​កម្ពុជា​ជា​ផ្លូវការ ព្រម​គ្នា​ជាមួយនឹង ស្មា​ត​ហ្វូ​ន​រៀមច្បង​គឺ OPPO Reno2 ក្នុង​គំលាត​តម្លៃ​ខ្ទង់ $230 (OPPO Reno2 តម្លៃ $599 ជាមួយនឹង​កញ្ចប់​កាដូ បាស Bluetooth ធំ​ដ៏​ស្រស់ស្អាត ស៊ីម​ស្មា​ត​លេខ​ធម្មតា ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង​រយៈពេល 24​សប្តាហ៍​) កាលពី​ថ្ងៃទី 25 តុលា 2019​។ អាស្រ័យហេតុនេះ លោកអ្នក​អាច​សម្រេចចិត្ត​មួយ​ដ៏​ត្រឹមត្រូវ​ក្នុងការ​ជ្រើស​យក ស្មា​ត​ហ្វូ​ន​កូនកាត់ OPPO Reno2 F រឺក៏ OPPO Reno2 តាម​ការគួរ និង ធនធាន​ផ្ទាល់ខ្លួន​៕

  
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

 

 
 ‬ 

 

© រក្សាសិទ្ធិដោយ thmeythmey.com