ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រើ​ខុសគ្នា​ដូចម្តេច​រវាង​ពាក្យ​«​ប្រឆេះ​»​និង​«​បញ្ចេះ​»?
14, Sep 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
 ​វចនានុក្រម​ខ្មែរ​របស់​សម្តេច​សង្ឃរា​ជ ជួន ណាត បានបញ្ជាក់​រួចហើយរ​វាង​ពាក្យ​«​ប្រឆេះ​»​និង​«​បញ្ចេះ​»​នេះ​មានន័យ​ខុសគ្នា​។ ពាក្យ​ទាំងពីរ​នេះ​គឺ​ខុសគ្នា​ត្រង់​ថា មួយ​ជា​នាមសព្ទ និង​មួយទៀត​ជា​កិរិយាសព្ទ​។

 
​ជា​នាមសព្ទ​នោះ​គឺជា​ពាក្យ​«​ប្រឆេះ​» ដែល​បង្ហាញ​ពី ប្រដាប់​ធ្វើ​ដោយ​អំបោះ​ជាដើម សម្រាប់​អុជ​ឲ្យ​ជក់​ប្រេង​, ជក់​ក្រមួន​, ជក់​ខ្លាញ់​។ ប្រឆេះចង្កៀង​, ប្រឆេះទៀន​។ ប្រឆេះ ឬ ដី​ប្រឆេះ ដី​ឆ្អិន​ត្រង់​កន្លែង​ដែល​ដុត​គំនរ​ព្រៃ​ជាដើម​រួចហើយ​។​
 
​ចំណែក​«​បញ្ចេះ​»​ជា​កិរិយាសព្ទ​វិញ មានន័យថា ធ្វើ​ឲ្យ​ចេះ​, ឲ្យ​យល់​ដោយ​ឲ្យ​គំនិត​, ប្រាប់​ល្បិច​។ ភាគច្រើន​គេ​ប្រើពាក្យ​«​បញ្ចេះ​»​ក្នុងន័យ​ថា បញ្ចេះ​គ្នា​ឲ្យ​ឆ្លើយ​បដិសេធ​៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com