បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សន្និសីទវេជ្ជសាស្ដ្រប្រចាំឆ្នាំរបស់ពេទ្យកុមារអង្គរផ្តល់ចំណេះដឹងថ្មីៗលើការវិវត្តន៍ជំងឺរបស់កុមារ
× សៀមរាប៖ ក្រៅពីព្យាបាលកុមារដោយឥតគិតថ្លៃហើយនោះ មន្ទីរពេទ្យកុមារអង្គរបានដើរតួសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានគ្រូពេទ្យកម្ពុជា។ មន្ទីរពេទ្យនេះបានរៀបចំសន្និសីទវេជ្ជសាស្ដ្រប្រចាំឆ្នាំដែលមានប្រធានបទថ្មីៗទាក់ទងនឹងការវិវត្តន៍ជំងឺកុមារ។ ប្រធានបទសម្រាប់សន្និសីទវេជ្ជសាស្ដ្រឆ្នាំទី៣នេះ គឺទាក់ទងនឹងជំងឺតំបន់ត្រូពិកលើកុមារ ដែលកំពុងមានការវិវត្តន៍គួរឱ្យកត់សម្គាល់ ក្នុងនោះរួមមានជំងឺគ្រុនឈាម គ្រុនចាញ់។ល។
សន្និសីទមានគោលបំណងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងជំងឺឆ្លងកុមារ ពិសេសប្រភេទជំងឺដែលជួបប្រទះញឹកញាប់ ករណីជំងឺកម្រ និងជំងឺប្រឈមខ្លាំង។ បន្ថែមពីនេះ ក៏មានបំណងចែករំលែកចំណេះដឹង ជំនាញ និងសមត្ថភាពរបស់គ្រូពេទ្យលើការធ្វើរោគវិនិច្ឆ័យលើជំងឺកុមារផងដែរ។ នេះបើតាមលោក ងួន ចាន់ភក្ត្រា។
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ និងលោកវេជ្ជ. ងួន ចាន់ភក្ដ្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ ដូចតទៅ
Tag:
សន្និសីទវេជ្ជសាស្ដ្រ
មន្ទីរពេទ្យកុមារអង្គរ
លោកវេជ្ជ. ងួន ចាន់ភក្ដ្រា
© រក្សាសិទ្ធិដោយ thmeythmey.com