អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បាន​ចូល​មូ​លនិ​ធិ​សប្បុរស​ធម៌​ដល់​ជនរងគ្រោះ​ឆក់​ខ្សែរ​ភ្លើង​
27, Oct 2019 , 4:10 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩ ក្រុមការងារ​របស់​ក្រុមហ៊ុន​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន vivo រួមទាំង​​តារា​សម្តែង លោក វី យ៉ា​រ៉ូ នឹង​កញ្ញា ដា​ដាវ បាន​ចុះសួរសុខទុក្ខ​​ជនរងគ្រោះ​ទាំង​១៥ រូប ​ដែលរងគ្រោះ​ដោយឆក់​ខ្សែរ​ភ្លើង និងដោយ​ឆេះ​ខ្លួន​ ​ខណៈ​​ជនរងគ្រោះ​សម្រាក​ព្យាបាល​នៅឯ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​។ 

​នៅក្នុង​នោះ​ផងដែរ ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បាន​ផ្តល់ជូន​ជា​ទឹកប្រាក់​ដល់​ជនរងគ្រោះ​ក្នុង​ម្នាក់ៗ ១០០​ដុល្លារ ដែលសរុប​អស់ ១៥០០​ដុល្លារ​។ បូករួម​ទាំងទឹកប្រាក់​ដែល​បានមកពី​មហាជន និង​តារា​ទាំងពីរ​ដួង​ ​បន្ថែមពីលើចំនួន ៧៥០​ដុល្លារទៀត​។ ទាំងនេះ​ជា​ទឹកចិត្ត​មួយ​ដែល​គួរ​ឲ្យ​កោតសរសើរ​ផងដែរ​ដោយ​ពួកគាត់​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​យើង​។ ហើយក៏​សូម​ជូនពរ​ឲ្យ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo ទទួលបាន​​អតិថិជន​គាំទ្រ​​កាន់តែច្រើន នឹងមាន​ប្រជាប្រិយភាព​យ​កាន់តែខ្លាំង​៕
 










(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com