ជាតិ
សង្គមជាតិ
ជាងចម្លាក់អាយុ២៧ឆ្នាំ ឆ្លាក់រូបហនុមានពីឈើដ៏រស់រវើក
× សៀមរាប៖ យុវជន ហឿង ខាន់ ជាជាងចម្លាក់ឈើម្នាក់រស់នៅខេត្តសៀមរាប។ ខាន់ បានឆ្លាក់រូបហនុមាដៃ៨ ដ៏រស់រវើក និងមានការទាក់ទាញ។ ជាងចម្លាក់វ័យក្មេងរូបនេះ ប្រើពេលជិតមួយខែទើបឆ្លាក់ចេញរូបហនុមាននេះបាន។
ចម្លាក់ហនុមានច្នៃពីឈើធ្នង់ដ៏ស្រស់ស្អាតមួយ ត្រូវបានយុវជន ហឿង ខាន់ ទើបនឹងឆ្លាក់រួចរាល់ជូនអតិថិជនរបស់ខ្លួននៅថ្ងៃទី២៦ តុលា។ ចម្លាក់នេះបានទាក់ទាញអ្នកធ្វើដំណើរឱ្យចោលភ្នែកមើល ពេលជិះកាត់តាមមុខរោងជាងរបស់យុវជន ខាន់។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ជាងចម្លាក់ដែលច្នៃរូបហនុមាននេះប្រាប់ថា រូបនេះមានកម្ពស់៩០សង់ទីម៉ែត្រ ដែលត្រូវចំណាយពេល២០ថ្ងៃទម្រាំឆ្លាក់រួចរាល់។ លោក ខាន់ ប្រាប់ថា ការឆ្លាក់រូបនេះមានការលំបាកច្រើន ព្រោះមានក្បាច់ច្រើនដែលត្រូវឱ្យមានភាពអត់ធ្មត់ខ្លាំង។ យុវជនរូបនេះមិនសូវធ្វើចម្លាក់នេះច្រើនទេ គឺធ្វើពេលមានការបញ្ជាទិញពីអតិថិជនតែប៉ុណ្ណោះ។
មានអាយុ២៧ឆ្នាំ ខាន់ បានចេះចម្លាក់ឈើនេះប្រមាណ៥ឆ្នាំមកហើយ និងបានចេញមកប្រកបរបរដោយខ្លួនឯងរយៈពេល៣ឆ្នាំហើយដែរ។ យុវជនរូបនេះប្រាប់ថា ចម្លាក់ស្ទើរគ្រប់ប្រភេទដែលខ្លួនអាចឆ្លាក់បាន អាស្រ័យតាមការចង់បានរបស់អតិថិជន៕
Tag:
ចម្លាក់ឈើ
ហនុមាន
ហឿង ខាន់
© រក្សាសិទ្ធិដោយ thmeythmey.com