អត្ថបទពាណិជ្ជកម្ម
ហត្ថា​កសិករ ដាំ​កូនឈើ​២៥០​ដើម នៅ​ខេត្តក្រចេះ​
27, Oct 2019 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រចេះ ថ្ងៃ​សៅរ៍ ទី​២៦ ខែតុលា ឆ្នាំ​២០១៩៖ ហត្ថា​កសិករ លីមីត​ធី​ត ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ និង​មានបទពិសោធន៍​ជាង ២៥​ឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា បាន​ដឹកនាំ​បុគ្គលិក​ដាំ​កូនឈើ​នៅ វត្តរ​ការ​កណ្តាល នៃ​ខេត្តក្រចេះ ដើម្បី​អបអរសាទរ​ក្នុង «​ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ​»​។ កម្មវិធី​ដាំ​កូនឈើ​នេះ មានការ​ចូលរួម​ពី​គណៈ​គ្រប់គ្រង​និង​បុគ្គលិក​ហត្ថា​កសិករ​រួមជាមួយ​មន្ទីរ​ទេសចរ​ណ៍ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែលមាន​គ្នា​សរុប​ប្រមាណ ១០០​នាក់​។​
​ថ្លែង​នៅក្នុង​ឳ​កាស​នោះ លោក កែវ គីម​ហ៊ុត នាយក​ម៉ាឃីតធីង និង​ស្រាវជ្រាវ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត បាន​មាន​ប្រា​សាសន៍​ថា «​តាងនាម​ឲ្យ​ថ្នាក់​គ្រប់គ្រង​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ ខ្ញុំបាទ​ពិតជា​មានចិត្ត​សប្បាយរីករាយ​ជាខ្លាំង​ដែល​បាន​ដឹកនាំ​ក្រុមការងារ​មក​ដាំ​កូនឈើ​ក្នុងថ្ងៃនេះ​”​។ លោក​បន្តថា “​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ហត្ថា​កសិករ​បាន​ចូលរួម​ការងារ​សង្គម កន្លងមក​ហត្ថា​កសិករ​បាន​ចូលរួម​សកម្មភាព​ជាច្រើន​ដូចជា​ការសាងសង់​អាគា​រ​សាលារៀន ឧបត្ថម្ភ​សំភារៈ​សិក្សា ឧបត្ថម្ភ​កៅអីអង្គុយ​តាម​ទីសាធារណៈ ចូលរួម​សកម្មភាព​រើស​សំរាម​សំអាត​ទីក្រុង ចូលរួម​ជិះ​កង់ និង​រត់​ម៉ារ៉ាតុន​ជាដើម​”»។



លោក​ក៏បាន​លើកឡើង​ពី​សារៈប្រយោជន៍​នៃ​ព្រៃឈើ និង​ភាពជា​គំរូ​ល្អ​ក្នុង​ការដាំ​កូនឈើ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ ព្រមទាំង​បាន​ផ្សាភ្ជាប់​ការដាំ​កូនឈើ​ទៅនឹង​ការរីកចម្រើន​របស់​ហ​ត្ថា​កសិករ​ដោយបាន​លើកឡើងថា “​បើ​យើង​មិន​ចាប់ផ្តើម​ដាំ​កូនឈើ​ក្នុងថ្ងៃនេះ​ទេ យើង​នឹង​មិនមាន​ដើមឈើ​ធំៗ​នៅ ២៥​ឆ្នាំក្រោយ​ឡើយ ដូចគ្នា​នឹង​ហត្ថា​កសិករ​ដែរ កាលពី​២៥​ឆ្នាំមុន យើង​មាន​ប្រតិបត្តិការ​ត្រឹមតែ​៤​ឃុំ​ប៉ុណ្ណោះ​នៅ​ខេត្តពោធិ៍សាត់ ប៉ុន្តែ​ឥឡូវនេះ​ហត្ថា​កសិករ​មាន​សាខា​រហូតដល់​១៧៧ នៅ​ទូទាំង​២៥​ខេត្ត​/​រាជធានី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​”​។ ទន្ទឹមនឹងនេះ​លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​មន្ទីរ​នានា​នៃ​ខេត្តក្រចេះ​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ដាំ​កូនឈើ​នា​វត្តរ​ការ​កណ្តាល​ក្នុងថ្ងៃនេះ​។​

  
 
​លោក អោក ដា​រុណ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ហត្ថា​កសិករ លីមីត​ធី​ត​ដែល​បាន​ឧបត្ថម្ភ​គាំទ្រ ព្រមទាំង​ចំណាយពេល​វេលា និង​លើកទឹកចិត្ត​ឲ្យ​បុគ្គលិក​ចូលរួម​ក្នុង​សកម្មភាព​ដាំ​កូនឈើ​ដែលជា​សកម្មភាព​សង្គម​ដ៏​សំខាន់​ក្នុងការ​គាំពារ​ព្រៃឈើ និង​ថែរក្សា​បរិស្ថាន​។ លោក​បាន​មានប្រសាសន៍ថា «ដើមឈើ​ពិតជា​មាន​សារៈសំខាន់​ណាស់​សំរាប់​សត្វព្រៃ​ទាំងឡាយ ហើយ​ដើមឈើ​គឺជា​ជីវិត​របស់​យើងទាំងអស់គ្នា ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខែ្មរ​ទាំងអស់​មិន​ថា​ទៅដល់​ទីណា​ទេ សូម​មាន​ឆន្ទៈ​ចូលរួម​ថែរក្សា​ព្រៃឈើ​ទាំងអស់គ្នា​»​។​

  
 
​គួរ​រម្លឹក​ផងដែរ​ថា ហត្ថា​កសិករ​គឺជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​ដែលមាន​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ និង​ចាស់វស្សា​មួយ​ក្នុងប្រទេស​កម្ពុជា​។ ហត្ថា​កសិករ មិន​ត្រឹមតែ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​ប្រជាជន​កម្ពុជា​ឲ្យ​មាន​ជីវភាព​ប្រសើរឡើង​នោះទេ ថែមទាំង​ចូលរួម​សកម្មភាព​ជាច្រើន​ក្នុងការ​ទទួលខុសត្រូវ​ការងារ​សង្គម និង​ជួយ​សហគមន៍​ថែមទៀត​។ ជាមួយនឹង​គុណភាព​នៃ​ផលិតផល និង​សេវាកម្ម ភាព​ច្នៃប្រឌិត ការបង្កើត​ថ្មី និង​ការ​គាំពារ​អតិថិជន​បានធ្វើ​ឲ្យ​ស្ថាប័ន​មួយ​នេះ​រីកចម្រើន និង​លេចធ្លោ​យ៉ាងខ្លាំង​។ នៅ​ឆ្នាំ​២០១៦ ហត្ថា​កសិករ លីមីត​ធី​ត បាន​ក្លាយជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ក្រុង​ស្រ៊ី ដែលជា​ធនាគារពាណិជ្ជ​ធំ​បំផុត​ទី​៥ របស់​ព្រះរាជាណាចក្រ​ថៃឡង់​ន៍ និង​ជា​សមាជិក​នៃ​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ឈានមុខ​គេ​របស់​ជប៉ុន Mitsubishi UFJ Financial Group (MUFG) ដែលជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើ​សកលលោក​៕
 
 

 

 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 




© រក្សាសិទ្ធិដោយ thmeythmey.com