អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
Realestate.com.kh បន្ថែម​មុខងារ​ថ្មី​ចំនួន​២​លើ​កម្ម​វី​ធី​ទូរស័ព្ទ​របស់ខ្លួន ​ដើម្បី​បង្កើនភាពងាយស្រួលក្នុងការ​ស្វែងរក​អចលនទ្រព្យ​
28, Oct 2019 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Realestate.com.kh កាលពីពេល​ថ្មីៗ​នេះ បានដាក់​ឲ្យ​ដំណើរការ​នូវ​មុខងារ​ថ្មី​ចំនួន​ពីរ នៅលើ​កម្មវិធី​ទូរស័ព្ទ​របស់ខ្លួន​។ មុខងារ​ថ្មី​ទាំងពីរ​នេះ អាច​ប្រើប្រាស់​បាន ទាំង​នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន និង​កម្មវិធី​នៅលើ​ទូរស័ព្ទដៃ​។ ការបន្ថែម​នូវ​មុខងារ​ថ្មី​នេះ គឺ​ដើម្បី​ជួយ​បង្កើន​ភាពងាយស្រួល​ទៅដល់​អតិថិជន ក៏ដូចជា​អ្នកប្រើប្រាស់​ទាំងអស់ ក្នុងការ​ស្វែងរក​អចលនទ្រព្យ​។​
​ក្រុមហ៊ុន Realestate.com.kh គឺជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ផ្នែក​ទីផ្សារ សម្រាប់​វិស័យ​អចលនទ្រព្យ​។ ដើម្បី​អាច​គ្រប់គ្រង​តំណែង ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ផ្នែក​ទីផ្សារ​សម្រាប់​វិស័យ​អចលនទ្រព្យ ដែល​ល្អ​ជាងគេ​បំផុត​នោះ ការខិតខំ​ប្រឹងប្រែង​នេះ គឺជា​អាទិភាព​ចម្បង​មួយ​របស់​ក្រុមហ៊ុន ក្នុង​ការបន្ដ​ការអភិវឌ្ឍន៍ និង​នាំយកមក​នូវ​មុខងារ​ថ្មីៗ ដើម្បី​ផ្ដល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​បទពិសោធន៍​ដ៏​ល្អឥតខ្ចោះ ចំពោះ​ការស្វែងរក​អចលនទ្រព្យ​។​
 
​កម្មវិធី​ប្រើប្រាស់​លើ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Realestate.com.kh អាច​ទាញយក​បាន​តាម​បណ្ដាញ​ភ្ជាប់​នេះ សម្រាប់ iOS និង Android ។​
 
​មុខងារ​ថ្មី​ឈានមុខ​គេ​ចំនួន​ពីរ ដែល​បម្រើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​
​មុខងារ​ថ្មី​ពីរ ដែល​ទើបតែ​ត្រូវបាន​បន្ថែម​នៅលើ​កម្មវិធី​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Realestate.com.kh ក៏ដូចជា​គេហទំព័រ​របស់​ក្រុមហ៊ុន​ដែរនោះ គឺ Direct Chat និង Home Finder​។ ការបន្ថែម​មុខងារ​ថ្មី​នេះ គឺជា​កិច្ច​ខំប្រឹងប្រែង​ចុងក្រោយ របស់​ក្រុមហ៊ុន Realestate.com.kh ក្នុង​ការជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង ចំពោះ​បទពិសោធន៍​របស់​អ្នកប្រើប្រាស់​។​
 
​លោក Tom O'Sullivan នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Realestate.com.kh បាន​មានប្រសាសន៍ថា ៖«​យើង​ពិតជា​រំភើប​ខ្លាំងណាស់ សម្រាប់​ការដាក់​ឲ្យ​ដំណើរការ​នៃ​មុខងារ​ថ្មី​ទាំងពីរ​នេះ​។ ខ្ញុំ​ជឿជាក់ថា​មុខងារ​ថ្មី​ទាំងពីរ​នេះ នឹង​ផ្ដល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​បទពិសោធន៍​ថ្មី​មួយ ចំពោះ​ការស្វែងរក​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​។ វា​គឺជា​អាទិភាព​របស់​យើង ក្នុងការ​នាំមក​នូវ​ផលិតផល និង​សេវាកម្ម​ល្អៗ ទៅកាន់​អតិថិជន​របស់​យើង និង​អ្នកស្វែងរក​អចលនទ្រព្យ​ទាំងអស់​»​។​
 
​មុខងារ Direct Chat
Direct Chat គឺជា​មុខងារ​ថ្មី​មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាច​ជជែក (chat) ឬ​ចាប់ផ្ដើម​សន្ទនា ជាមួយ​ភ្នាក់ងារ​លក់ ឬ​ជួល​អចលនទ្រព្យ នៅលើ​កម្មវិធី​ទូរស័ព្ទ ឬ​គេហទំព័រ​ដោយផ្ទាល់​។ វា​មាន​ដំណើរការ​ដូចគ្នា ជាមួយ​កម្មវិធី WhatsApp អញ្ចឹង​ដែរ​។ អ្នក​អាច​ចុះឈ្មោះ​ជា​អ្នកប្រើប្រាស់​ធម្មតា ដើម្បី​ប្រើប្រាស់​វា​សម្រាប់​ស្វែងរក​អចលនទ្រព្យ ឬ​ផ្ទះ​ថ្មី​របស់​អ្នក ឬ​អ្នក​អាច​ចុះឈ្មោះ ជា​ភ្នាក់ងារ​អចលនទ្រព្យ ដើម្បី​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​អ្នក​ដែល​កំពុង​ស្វែងរក​អចលនទ្រព្យ​។​
 
 
 
​ឧទាហរណ៍ អ្នក​កំពុង​ស្វែងរក​អចលនទ្រព្យ ដូចជា​ខុន​ដូ ផ្ទះល្វែង ឬ​ការិយាល័យ ឥឡូវនេះ​អ្នក​អាច​ទំនាក់ទំនង​ដោយផ្ទាល់ (chat) ទៅកាន់​ភ្នាក់ងារ​ណាមួយ ដែល​បាន​ផ្សព្វផ្សាយ​អចលនទ្រព្យ ដែល​អ្នក​ចាប់អារម្មណ៍​ជាងគេ​បំផុត​។​
 
​អ្នក​អាច​សួរនាំ​ព័ត៌មាន​បន្ថែម​ដែល​អ្នក​ចង់ដឹង អំពី​អចលនទ្រព្យ​ទាំងអស់នោះ ហើយ ភ្នាក់ងារ​ទាំងអស់នោះ ក៏​អាចឆ្លើយតប​មក​អ្នក​វិញ​ភ្លាមៗ​ផងដែរ​។ អ្នក​មិនចាំបាច់​ហៅ​ទូរស័ព្ទ ឬ ផ្ញើ​អ៊ី​ម៉ែ​ល ដូច​មុន​ទៀត​ទេ​។ អ្វី​ទាំំ​ង​អស់​អាចធ្វើ​ទៅបាន​តាមរ​យៈ​ការ​ចុច​ប៊ូ​តុង​មួយ ឬ​ពីរ​នៅលើ​ទូរស័ព្ទដៃ​របស់​អ្នក​។​
 
 
 
​បន្ថែម​ពីនេះ​ទៅទៀត មុខងារ Direct Chat ក៏មាន​នូវ​ចំណុច​ពិសេសៗ​ជាច្រើន​ទៀត ដែល​ជួយ​ឲ្យ​ការទំនាក់ទំនង​របស់​អ្នក​កាន់តែ​ល្អប្រសើរ​ឡើង​។ នៅ​ផ្នែក​ខាងលើ​នៃ​ផ្ទាំង​កញ្ចក់​ទូរស័ព្ទ​របស់​អ្នក អនុញ្ញាត​ឲ្យ​អ្នកដឹង​អំពី​ស្ថានការណ៍ (status) របស់​អ្នក​នៅ​ម្ខាង​ទៀត ថា​តើ​គេ​កំពុងតែ​ប្រើប្រាស់​កម្មវិធី នេះ​ឬក៏​អត់ (online or offline)​។ ចំណុច​ពិសេស​មួយទៀត គឺ​ប្រសិនបើ​សារ​របស់​អ្នក​ត្រូវបាន​អាន នោះ​សញ្ញា​គ្រី​ស​ពីរ នឹង​លិចឡើង​នៅក្បែរ​សារ​របស់​អ្នក​។ 
 
​ចំណុច​ដែល​កាន់តែ​ពិសេស​បំផុត​សម្រាប់​មុខងារ​ថ្មី​មួយ​នេះ គឺ ការបកប្រែ​ភាសា​ដោយ​ស្វ័យ​ប្រ​វត្ថិ (auto-translation)​។ មុខងារ​នេះ​ដំណើរការ​ដូចគ្នា​ជាមួយ​កម្មវិធី WeChat ដែរ​។ ប្រសិនបើ​អ្នកមាន​ការបារម្ភ ពី​ភាពមិន​ស្ទាត់ជំនាញ​ក្នុងការ​ប្រើប្រាស់​ភាសាបរទេស​នោះ ចូរ​កុំ​បារម្ភ មុខងារ​បកប្រែ​ភាសា​ដោយ​ស្វ័យ​ប្រ​វត្ថិ អាចជួយ​អ្នក​បាន​។ មុខងារ​នេះ អនុញ្ញាត​ឲ្យ​អ្នកបកប្រែ​រវាង​ភាសា ខ្មែរ អង់គ្លេស និង​ចិន​។ 
 
 
 
​មុខងារ Home Finder
​អ្នក​អាច​ស្វែងរក​ឧបករណ៍ Home Finder នៅត្រង់ចំណុច​ក្រោម​ខាងស្ដាំ​ដៃ នៃ​ផ្ទាំង​កុំព្យូទ័រ ឬ ផ្ទាំង​ទំព័រ​ដើម​នៃ​កម្មវិធី​លើ​ទូរស័ព្ទ​របស់​អ្នក​។​
 
 
 
​មុខងារ​នេះ អនុញ្ញាត​ឲ្យ​អ្នក​ដែល​កំពុង​ស្វែងរក​អចលនទ្រព្យ អាចបំពេញ​នូវ​ព័ត៌មាន​ជាក់លាក់ ទៅតាម​តម្រូវការ​របស់​ពួកគេ​។ បន្ទាប់ពី​ពួកគេ​បំពេញ​ទម្រង់​រួចរាល់​ហើយ នោះ​ពួកគេ​នឹងត្រូវ​បាន​ណែនាំ​ឲ្យ​នូវ​ភ្នាក់ងារ​ល្អៗ ដែល​អាចបំពេញ​នូវ​តម្រូវការ​របស់​ពួកគេ​បាន​។​ ​មុខងារ​នេះ ជួយ​បង្កើត​ភាពងាយស្រួល​សម្រាប់​អ្នកស្វែងរក​អចលនទ្រព្យ ដែលមាន​គោលបំណង​ស្វែងរក​ភ្នាក់ងារ​ដែល​គួរ​ឲ្យ​ទុកចិត្តបាន ហើយ​ដើម្បី​ធានាបាន​ថា ពួកគេ​អាចមាន​ឱកាស​ទៅ​ពិនិត្យមើល​អចលនទ្រព្យ​ចុងក្រោយ​បំផុត ដែល​កំពុង​ដាក់​ផ្សព្វផ្សាយ​នៅលើ​ទីផ្សារ​។​
 
 
 
​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​កម្មវិធី​នេះ នៅតែ​បង្ក​ភាពងាយស្រួល​ទៅដល់​អ្នកប្រើប្រាស់​នោះ មុខងារ​នេះ អនុញ្ញាត​ឲ្យ​តែ​ភ្នាក់ងារ​ចំនួន​បី​ប៉ុណ្ណោះ ចាប់យក​ឱកាស​នេះ គឺ​សំដៅ​ទៅលើ​ទម្រង់​ដែល​អ្នក​បាន​បំពេញ​។ ឱកាស​នេះ​នឹង​បាត់​ទៅវិញ នៅពេល​មាន​ភ្នាក់ងារ​ចំនួន​បី​បាន​ឆ្លើយតប​ទៅកាន់​វា​។​
​ដូច្នេះ​អ្នកប្រើប្រាស់​កម្មវិធី​យើង​ទាំងអស់ មិនចាំបាច់​ចំណាយពេល​វេលា​ខ្ជះខ្ជាយ ជាមួយ​ភ្នាក់ងារ​ជាច្រើន​ដទៃទៀត​ដែល​ព្យាយាម​លក់ ឬ​ជួល​អចលនទ្រព្យ​របស់​ពួកគេ​នោះទេ​។​
 
​ហេតុអ្វី​បានជា​អ្នក​គួរ​ទាញយក​កម្មវិធី​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Realestate.com.kh?
​កម្មវិធី​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Realestate.com.kh គឺជា​កម្មវិធី​ដែលមាន​ប្រយោជន៍ និង ងាយស្រួល​ប្រើប្រាស់​មួយ សម្រាប់​ការស្វែងរក​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នកប្រើប្រាស់​ទាំងអស់ អាច​ស្វែងរក​នូវ​អចលនទ្រព្យ​គ្រប់​ប្រភេទ​ទាំងអស់​នៅ​កម្ពុជា​ដោ យ​ឥត​គិត​ប្រាក់ ទាំំ​ង​ការជួល និង​ទិញ ជាមួយ​អចលនទ្រព្យ​ច្រើនជាង ១៥,០០០ កំពុង​ដាក់​ផ្សាយ​នៅលើ​គេហទំព័រ Realestate.com.kh ដែល​ចំនួន​នេះ គឺ​ច្រើនជាង​កម្មវិធី​ដទៃ​ផ្សេងទៀត​។ លោកអ្នក មិនចាំបាច់​ធ្វើដំណើរ​ទៅ​កន្លែង​ណា​ផ្សេងទៀត​នោះទេ​។ អ្វី​គ្រប់យ៉ាង​អាចធ្វើ​បានចេញ​ពី​បាតដៃ​របស់​អ្នក ជាមួយ​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ការស្វែងរក​អចលនទ្រព្យ​ដែល​ល្អ​ជាងគេ​នៅ​កម្ពុជា​៕
 
 
​អត្ថបទ​ពាណិជ្ជកម្ម​
 
  

© រក្សាសិទ្ធិដោយ thmeythmey.com