ជាតិ
សង្គមជាតិ
ឥទ្ធិពល​ព្យុះ​«​ម៉ាត់​តូ​»​នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​មាន​ភ្លៀង​ធ្លាក់​នៅ​ដើមខែ​វិច្ឆិកា​
28, Oct 2019 , 9:36 am        
រូបភាព
ភ្លៀង​កំពុង​ធ្លាក់នៅ​រមណីយដ្ឋាន​គិរីរម្យ នៅ​ខេត្ត​កំពង់ស្ពឺ
ភ្លៀង​កំពុង​ធ្លាក់នៅ​រមណីយដ្ឋាន​គិរីរម្យ នៅ​ខេត្ត​កំពង់ស្ពឺ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករ​ថា ឥទ្ធិពល​ព្យុះ​«​ម៉ាត់​តូ​»​ដែល​បក់​មកពី​សមុទ្រ​ចិន​ខាងត្បូង រួច​បន្តទៅ​វៀតណាម នៅ​ថ្ងៃទី​៣១ ខែតុលា​នេះ នឹងធ្វើ​ឲ្យ​កម្ពុជា​ក៏​ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ​នេះ​ផងដែរ​ក្នុង​រយៈពេល​១​សប្តាហ៍​ពេញ គឺ​ចាប់ពី​ថ្ងៃទី​១-៧ ខែវិច្ឆិកា ដែល​ធ្វើ​ឲ្យ​ខេត្ត​មួយចំនួន​មាន​ភ្លៀង​ធ្លាក់​។



​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម តំបន់​វាលទំនាប​កណ្តាល  តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀង​រាយប៉ាយ​។ ចំណែក​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។

​ឥទ្ធិពល​ព្យុះ​នេះ ក៏​អាច​នាំមក​នូវ ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​មាន​រលក​សមុទ្រ​បក់​មក​ផងដែរ​។ អាស្រ័យ​ដូចនេះ ក្រសួង​ធនធានទឹក អំពាវនាវ​ឲ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​៕

Tag:
 ព្យុះ​
 ​អាកាសធាតុ​
 ​ម៉ាត់​តូ
© រក្សាសិទ្ធិដោយ thmeythmey.com