អត្ថបទពាណិជ្ជកម្ម
អាណាព្យាបាល សិស្ស​និស្សិត និង​ភ្ញៀវកិត្តិយស​រាប់ពាន់នាក់ បាន​ចូលរួម​ព្រឹត្តិការណ៍​ស​ន្និបាត​បញ្ញវន្ត​ពិភពលោក​ឆ្នាំ​២០១៩
28, Oct 2019 , 10:15 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩៖ ព្រឹត្តិការណ៍​សន្និបាត​ប​ញ្ញ​វន្ត​ពិភពលោក​លើក​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៥ និង​ទី​២៦ ខែតុលា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ បាន​ទាក់ទាញ​អ្នកចូលរួម​ដែលជា​អាណាព្យាបាល សិស្ស​និស្សិត និង​សាធារណជន ជាង ២,០០០ នាក់​។ ព្រឹត្តិការណ៍​សន្និបាត​ប​ញ្ញ​វន្ត​ពិភពលោក បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៥ ដោយ​ស្ថាប័ន IDP Education ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ការអប់រំ​អន្តរជាតិ​ឈានមុខ​គេ​នៅក្នុង​ពិភពលោក​។ បច្ចុប្បន្ន​ព្រឹត្តិការណ៍​សន្និបាត​បញ្ញវន្ត​ពិភពលោក ជា​វេទិកា​ដ៏​មាន​សារៈសំខាន់​បំផុត​មួយ សម្រាប់​ឱកាស​នៃ​ការអប់រំ​អន្តរជាតិ និង​ការកសាង​បណ្តាញ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​។​

ព្រឹត្តិការណ៍​សន្និបាត​ប​ញ្ញ​វន្ត​ពិភពលោក​លើក​ទី​៥ រួមបញ្ចូល​កម្មវិធី​២​សំខាន់ៗ គឺ Global Alumni Festival (​ទិវា​ជួបជុំគ្នា​នៃ​បញ្ញវន្ត​ពិភពលោក និង​ការតាំងពិព័រណ៍​សិក្សា និង​ការងារ​)​។ នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា សន្និបាត​បញ្ញវន្ត​ពិភពលោក ត្រូវបាន​ប្រកាស​បើក​ជា​ផ្លូវការ​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់ លោក យក់ ប៊ុន​ណា រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ និង​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល​, លោក សាន វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​, លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​អប់រំ IDP ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​ស្ថាបនិក​សន្និបាត​បញ្ញវន្ត​ពិភពលោក​។​



The Global Alumni Festival គឺជា​ការ​រំលេច​ឲ្យ​ឃើញ​ពី​សារៈសំខាន់ នៃ​ការបង្កើន​ទំនាក់ទំនង​ក្នុង​សន្និសីទ​បញ្ញវន្ត​ពិភពលោក​ទាំងមូល​។ កម្មវិធី​ផ្តល់​ឲ្យ​អ្នកចូលរួម នូវ​ឱកាស​ក្នុង​ការកសាង​បណ្តាញ​ការងារ បង្កើត​ភាពជា​ដៃគូ និង​អបអរសាទរ ចំពោះ​ភាព​រីកចម្រើន​នៃ​ការអប់រំ​អន្តរជាតិ នៅ​កម្រិត​បុគ្គល កម្រិត​ស្ថាប័ន និង​កម្រិត​ជាតិ​។ ពិព័រណ៍​ការសិក្សា និង​ការងារ ដែលជា​ផ្នែក​មួយ​នៃ​សន្និបាត​បញ្ញវន្ត​ពិភពលោក ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២៦ ខែតុលា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​។ ការតាំងពិព័រណ៍​រួមមាន​តំណាង​ស្ថាប័ន​អប់រំ​ចំនួន ៦៧ មកពី      បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ដូចជា ប្រទេស​អូស្ត្រាលី កម្ពុជា កាណាដា អៀរ​ឡង់ ណូ​វែ​ល​សេ​ឡង់ ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក សិង្ហ​បុរី និង​ប្រទេស​ថៃ​។ បណ្តា​ប្រទេស​ទាំងនេះ បានដាក់​បង្ហាញ​នូវ​ជម្រើស​សិក្សា​លំដាប់​ពិភពលោក ពី​កម្រិត​វិទ្យាល័យ ដល់​កម្រិត​បច្ចេកទេស និង​ឧ​ត្ត​មសិ​ក្សា ដល់​សិស្ស​និស្សិត ដែលមាន​បំណង​បន្ត​ការសិក្សា​នៅ​បរទេស​។ ព័ត៌មាន​ស្តីពី​កម្មវិធីសិក្សា ការដាក់​ពាក្យ​ចូលរៀន ដំណើការ​សុំ​ទិដ្ឋាការ និង​អាហារូបករណ៍ ត្រូវបាន​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ ពី​សំណាក់​អ្នកតំណាង​ស្ថាប័ន​នីមួយៗ អ្នក​ប្រឹក្សា​ស្ថាប័ន​អប់រំ IDP និង​តំណាង​អាហារូបករណ៍​ផ្សេងៗ​។



​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​អប់រំ IDP ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ថ្លែងថា សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​៥ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំជាងគេ​នាពេល​បច្ចុប្បន្ន ដែល​ផ្តោតទៅលើ​ជម្រើស​នៃ​ការសិក្សា និង​អាហារូបករណ៍​។ ពិព័រណ៍​ការសិក្សា និង​ការងារ​ក៏មាន​រួមបញ្ចូល​នូវ​វេទិកា​ពិភាក្សា ដែលមាន​ការចូលរួម​ពី​សំណាក់​អ្នកជំនាញ អតីត​សិស្ស​និស្សិត​មកពី​បរទេស តំណាង​អាហារូបករណ៍ និង​តំណាង​មកពី​ស្ថានទូត និង​សង្គម​ស៊ីវិល​។ វេទិកា​ពិភាក្សា​ទាំងនោះ ផ្តោតទៅលើ​ប្រធានបទ​ដែល​ផ្តល់នូវ​ចំណេះដឹង​ដ៏​ទូលំទូលាយ ស្តីអំពី​ការអភិវឌ្ឍ​ជំនាញ គោលដៅ​សម្រាប់​ការងារ និង​ជម្រើស​សិក្សា​អន្តរជាតិ ដែល​ជួយ​ដល់ សិស្ស​និស្សិត និង​អាណាព្យាបាល ក្នុងការ​រៀបចំ​គម្រោង​សិក្សា​ទៅ​ថ្ងៃ​អនាគត​ឲ្យ​បានល្អ​ប្រសើរ​។​



ស្ថាប័ន​អប់រំ IDP មាន​ការិយាល័យ​ចំនួន​ជាង​១០០ នៅក្នុង ៣០ ប្រទេស​ជុំវិញ​ពិភពលោក​។ នៅ​ប្រទេស​កម្ពុជា ការិយាល័យ​ផ្តល់​សេវាកម្ម​បញ្ជូន សិស្ស​និស្សិត​ទៅ​រៀន​នៅ​បរទេស​របស់​ស្ថាប័ន​អប់រំ IDP មាន​ទីតាំងនៅ​គ្រប់​សាខា​ទាំង ៥ របស់​សាលា ACE (Australian Centre for Education) ដែល​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។ ការប្រឹក្សា នឹង​ការបំពេញ​ទម្រង់​បែបបទ​សិក្សា ត្រូវបាន​ផ្តល់ជូន​ដោយ​ស្ថាប័ន​អប់រំ IDP ដោយ​ឥតគិតថ្លៃ​៕















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com