ជាតិ
នយោបាយជាតិ
ប្រធានាធិបតីហុងគ្រី ចូលគាល់ព្រះមហាក្សត្រ មុនជួបថ្នាក់ដឹកនាំកម្ពុជា
× លោក Janos Ader ប្រធានាធិបតីប្រទេសហុងគ្រី និង ភរិយា បានចូលគាល់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។
តាមការគ្រោងទុក លោក Janos Ader នឹងបន្តជួបថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ដែលរួមមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជំនួបរវាងមេដឹកនាំកម្ពុជា-ហុងគ្រី ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
ក្រៅពីជួបមេដឹកនាំកម្ពុជា លោក Janos Ader នឹងទៅទស្សនាប្រាសាទនានា នៅខេត្តសៀមរាប។ នេះជាលើកដំបូងហើយ ដែលលោក Janos Ader មកបំពេញទស្សនកិច្ចនៅកម្ពុជា។ ទស្សនកិច្ចរបស់លោក នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែតុលា៕
Tag:
ហុងគ្រី
កម្ពុជា
ព្រះមហាក្សត្រ
Janos Ader
© រក្សាសិទ្ធិដោយ thmeythmey.com