ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បុណ្យអុំទូក
មនុស្សច្រើនកុះកររីករាយក្នុងពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង
28, Oct 2019 ,
11:59 am
រូបភាព
×
ដោយ:
មនុស្សដ៏ច្រើនកុះករ រីករាយក្នុងពិធីប្រណាំងទូក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ កន្លងមក។ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចូលរួមជាអធិបតីក្នុងពិធីនេះ។ ក្រៅពីតំណាងស្ថាប័នជាតិ និងអាជ្ញាធរមូលដ្ឋាន ពិធីនេះ ក៏មានការចូលរួមផងដែរពីគណៈប្រតិភូយោធភូមិភាគទី៧ កងពលលេខ៥ កងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូខេត្តឡុងអានខេត្តតៃនិញ ប្រទេសវៀតណាម។
លោកស្រី ម៉ែន សំអន បានអះអាងថា ការរៀបចំពិធីប្រណាំងទូកនៅខេត្តស្វាយរៀងនេះ គឺបន្តតាមគំនិតផ្តួចផ្តើមរបស់លោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ ចាប់តាំងពីឆ្នាំ២០០៨មក។ លោក សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយអាជ្ញាធរខេត្ត គឺជាអ្នកឧបត្ថម្ភដ៏សំខាន់សម្រាប់ព្រឹត្តិការណ៍។
យោងតាមរដ្ឋបាលខេត្តស្វាយរៀង ទូកសរុបចំនួន៥៤គ្រឿង បានចូលរួមប្រកួតប្រជែងនាឆ្នាំ២០១៩នេះ ដោយប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ ២២នាក់ មានចំនួន ៤៤គ្រឿង និងប្រភេទទូកក្ដារបីសន្លឹក ចំណុះ ៣នាក់ មានចំនួន ១០គ្រឿង និងមានកីឡាករ សរុបចំនួន ១ ២៨៣នាក់ (នារី ០៩នាក់)។
ក្រៅពីទូកដែលស្ថិតនៅក្នុងខេត្តស្វាយរៀង ក៏មានទូកពីបណ្តារាជធានី-ខេត្តផ្សេងទៀតផងដែរ ពិសេសទូកដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងរាជអាវុត្ថហត្ថ ដូចជារាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះវិហារ, បន្ទាយមានជ័យ, សៀមរាប ជាដើម។ សម្រាប់ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៣០លានរៀល លេខ២ ២០លានរៀល លេខ៣ ១០លានរៀល ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២លាន រៀល លេខ២ ១លាន ៥សែន រៀល និងលេខ៣ ១លាន រៀល។
ក្រៅពីរីករាយទស្សនាការប្រណាំងទូកនៅលើទន្លេវ៉ៃគោ ពលរដ្ឋ ជាពិសេសអ្នកខេត្តស្វាយរៀង ក៏រីករាយទស្សនាការសំដែងសិល្បៈនាពេលរាត្រី ក៏ដូចជាការទិញទំនិញ និងម្ហូបអាហារផ្សេងៗផងដែរ។ អ្វីដែលគួរឲ្យសម្គាល់បន្ថែមទៀត ពិធីប្រណាំងទូកនៅទន្លែវ៉ៃគោនាឆ្នាំ២០១៩នេះ ធ្វើឡើងចំពេលដែលកីឡដ្ឋានបាល់ទាត់ខេត្តស្វាយរៀងដែលនៅក្បែរនោះ រៀបចំការប្រកួតចុងក្រោយនៅក្នុងដីសម្រាប់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។
មនុស្សប្រមាណ៥០០០នាក់ បានទៅទស្សនាការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និងអាស៊ីអឺរ៉ុប ដោយម្ចាស់ផ្ទះបានយកឈ្នះ ៦-១ មុនពេលដែលពួកគេរៀបចំពិធីលើកពានជើងឯកមិត្តហ្វូន ជាផ្លូវការ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម