អត្ថបទពាណិជ្ជកម្ម
Samsung Side By Side គឺជា​ទូទឹកកក​ដ៏​ល្អឥតខ្ចោះ និង​ស័ក្តិសម​បំផុត​សម្រាប់​ជីវិត​ដ៏​ទាន់សម័យ​របស់លោក​អ្នក​!
28, Oct 2019 , 2:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០១៩៖ ក្នុង​ឆ្នាំ​២០១៩​នេះ បើ​យើង​និយាយ​ពី​ទូទឹកកក គឺ​ប្រាកដជា​មិនមាន​អ្វី​ប្លែក និង​មានការ​ចាប់អារម្មណ៍​ខ្លាំង​នោះទេ ព្រោះថា​ស្ទើរតែ​គ្រប់​ក្រុមគ្រួសារ សុទ្ធតែ​មានប្រើ​ប្រាស់​ទាំង​អស់​គ្នា​។ ប៉ុន្តែ​បើ​យើង​និយាយ​ពី​ទូ​ទឹក​ក​ដែល​ស៊ី​ភ្លើង​តិច​, ដាក់​បន្លែ​, ត្រី​សាច់​, ផ្លែឈើ និង​ភេសជ្ជៈ បាន​ច្រើនជាង​ផលិតផល​ទូទឹកកក​ធម្មតា​, មាន​រាង​ស្អាត​ទាក់ទាញ​, គ្មាន​សំឡេង​រំខាន​, ជួយ​កម្ចាត់​ក្លិន​មិនល្អ​, ជាប់​ធន់​មិន​ងាយ​ខូច នោះ​គឺ​លោកអ្នក​ប្រាកដជា​ចាប់អារម្មណ៍​ខ្លាំង​បំផុត និង​អាច​គិតថា​វា​មិនមាន​លក់​នោះទេ​! ត្រូវ​អត់​?

​នេះ​នែ៎ក​! ភាព​អស្ចារ្យ​ដែល​លើសពី​ការរំពឹងទុក​របស់លោក​អ្នក គឺ​ស្ថិត​នៅក្បែរ​ដៃ​លោកអ្នក​បំផុត​។ សូម​ណែនាំ​ទូទឹកកក Samsung Side By Side ដ៏​វៃឆ្លាត​បំផុត​ប្រចាំឆ្នាំ​២០១៩​។ ទូទឹកកក Samsung Side By Side គឺជា​ទូ​ទឹក​ក​ដ៏​ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​ជីវិត​ដ៏​ទំនើប​ទាន់សម័យ​។  ក្រៅ​អំពី​រូបរាង​ដ៏​ស្តើង​ទាក់ទាញ និង​ស្រស់ស្អាត​បំផុត​ទូទឹកកក Samsung Side By Side រចនា​ឡើង​ជាមួយនឹង​បច្ចេកវិទ្យា SpaceMaxTM ដែល​ធ្វើឱ្យ​ផ្ទៃ​ខាងក្នុង​ធំ​ទូលាយ​ល្អ​អាច​ផ្ទុក​ចំណីអាហារ​បាន​ដល់​ទៅ ៦០២ លីត្រ​, អាច​រក្សា​សំណើម​បានល្អ​, ទុក​ម្ហូប​បន្លែ​ផ្លែឈើ ត្រី​សាច់​បានយូរ​…​ស្រស់​ល្អ លើសពី​ទូទឹកកក​ធម្មតា​។ អ្វីដែល​កាន់តែ​ពិសេស មាន​កន្លែង​អាច​បញ្ចេញ​ភាព​ត្រជាក់​បាន ៣ ផ្នែក​ផ្សេងៗ​គ្នា ទៅតាម​ថត​នីមួយៗ ដោយ​មិន​ឱ្យមាន​ការឆ្លង​ក្លិន​ចូលគ្នា​ឡើយ​។​



​ដូច្នេះ​ពេល​មាន​រវល់​ម្តងៗ ឬ​ពេល​មាន​ភ្ញៀវ​មកលេង​ផ្ទះ​ម្តងៗ​លោកអ្នក​លែង​បារម្ភ​ទៀតហើយ​។ ជាពិសេស​លោកអ្នក​ក៏​ឈប់​បារម្ភ​ពី​ទឹក​, ផ្លែឈើ​, នំចំណី​អាហារ​ដែលមាន​ក្លិនឆ្អាប​ត្រី ឬ​ធុំក្លិន​មិនល្អ​ទៀត​ដែរ​។ ដើម្បី​ជ្រាប​ឱ្យ​កាន់តែច្បាស់ សូម​អ​ញ្ចើ​ញ​មក​ទស្សនា​ដោយផ្ទាល់​នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​បន្ត​ដែល​នៅ​ជិត​លោកអ្នក​បំផុត​។
​សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​ទំនាក់ទំនង​មកកាន់​លេខ​៖ 1800 203 232 ៕







(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com