ជាតិ
រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ស្តារ អូ​តូ ផ្តល់ជូន​តម្លៃ​ពិសេស និង​ថែម​សាំង​៣,០០០​លីត្រ រាល់​ការ​ជាវ ឬ​កក់​រថយន្ត V-Class ឆ្នាំ​២០២០ ក្នុងឱកាស​អបអរ​ពិធីបុណ្យ​អុំទូក​!
28, Oct 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដើម្បី​ចូលរួម​អបអរ​សារ​ទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ខាងមុខនេះ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ដែល​ស្ថិតនៅ​ផ្លូវ​៦០​ម៉ែត្រ នឹង​លក់​រថយន្ត Mercedes-Benz V-Class ឆ្នាំ​២០២០ ក្នុងតម្លៃ​ពិសេស​បំផុត និង​ថែម​ជូន​ប្រេងសាំង​ចំនួន​បី​ពាន់​លីត្រ (3000L) ដោយ​ឥតគិតថ្លៃ ជូន​ដល់​អតិថិជន​ដែល​អញ្ជើញ​ជាវ​រថយន្ត V-Class ឆ្នាំ​២០២០ ចាប់ពី​ថ្ងៃទី​២៨ ខែតុលា ដល់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩  រហូត​រថយន្ត​អស់ពី​ស្តុក​ថ្មី​នេះ​។​

​ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​បែបណា​ក៏ Mercedes-Benz V-Class គឺជា​ជម្រើស​ទីមួយ​នឹង​ល្អ​បំផុត មិន​ថា​ជា​ជម្រើស​សម្រាប់​គ្រួសារ ឬ​សម្រាប់​អាជីវកម្ម​របស់​អ្នក​នោះទេ​។ V-Class ជួយ​ក្នុងការ​សន្សំសំចៃ​ខ្ពស់ ជំរុញ​ផលិតភាព​ការងារ​កាន់តែ​រីកចម្រើន​ដុះដាល គ្រួសារ​មាន​សុភមង្គល ទទួលជោគជ័យ​រុងរឿង​។ នៅក្នុង​រថយន្ត​ដ៏​ប្រណីត​ម៉ូ​ឌែ​ល V-Class ស៊េរី​ថ្មី​ឆ្នាំ​២០២០​នេះ​ផងដែរ ក៏បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន ដែលមាន​តែមួយ​គ្មាន​ពីរ​ដូចជា​៖ មាន​កៅអី​អាច​បត់​បាន កៅអី​ផ្នែក​តៃកុង កៅអី​ផាសុកភាព​សម្រាប់​មេ​គ្រួសារ ឬ​ចៅហ្វាយនាយ​។ ចំណែក​កៅអី​ផ្នែក​ខាងក្រោយ​សម្រាប់​កុមារ ឬ​បុគ្គលិក អាច​រុញ​ទៅមុខ​ទៅក្រោយ​យ៉ាង​ងាយស្រួល ព្រមទាំង​មាន​តុ​ចល័ត​ស្រស់ស្អាត​នៅ​ចំ​កណ្តាល អាច​រុញ​ទៅមុខ​ទៅក្រោយ​បាន ងាយស្រួល​សម្រាប់​ការងារ​ប្រជុំ ទទួលទាន​អាហារ​របស់​កុមារ​ជាដើម​។ មាន​កាមេរ៉ា​៣៦០​ដឺ​ក្រេ មើល​បាន​១​ជុំ​រថយន្ត​។ បំពាក់​នូវ​ភ្លើង​បំភ្លឺ LED វៃឆ្លាត​ភ្លឺ​ច្បាស់​ចាំង​បាន​ឆ្ងាយ មិន​ប៉ះពាល់​ដល់​អ្នកជិះ​បញ្ច្រាសទិស​ឡើយ​។ បាស​សំឡេង​ប៊ូ​ម៉េ​ស្ទ័​រ ដែលជា​ឧបករណ៍​បំពង​សំឡេង​ពីរោះ​រណ្តំ​ល្អ​ដាច់​គេ​។ ដោយឡែក កញ្ចក់ និង​ឃ្លប់​ទ្វារក្រោយ​បើក​បិទ​អូ​តូ ហើយ​មាន​ប៊ូ​តុង​ចុច​បញ្ជា​បើក​បិទ​អូ​តូ​ទាំង​ទ្វារ​សងខាង​ឆ្វេង​ស្តាំ​។ នៅ​ឃ្លប់​ទ្វារក្រោយ មាន​កញ្ចក់​ខ្មៅ​បើក​បិទ​អូ​តូ​ដូចគ្នា និង​មាន​ភាព​ទូលាយ ដាក់​អីវ៉ាន់​បាន​ច្រើន​ក្នុង​ដំណើរ​កម្សាន្ត​ជួបជុំ​គ្រួសារ ឬ​សម្រាប់​ដឹក​ភ្ញៀវ​សំខាន់ៗ​។ មិនតែប៉ុណ្ណោះ Mercedes-Benz V-Class ក៏បាន​បំពាក់​នូវ​ស៊ិន​ស័​រ ការពារ​មិន​ឲ្យ​កៀប​កូនក្មេង និង​មនុស្ស​ចាស់​នៅពេល​បើក​បិទទ្វារ​។ និយាយ​ពី​យ៉ាន់​ថាស់​កង់​វិញ មាន​រាង​ស្ព័​រ AMG ទំហំ​១៩ អ៊ី​ញ​កាំរ​ន្ធះ​ស្រស់ស្អាត​ដាច់​គេ​តែម្តង​។  



​សូមជម្រាបថា ស្តុក​ថ្មី Mercedes-Benz V-Cass ឆ្នាំ​២០២០ នឹង​មកដល់​ឆាប់ៗ​នេះហើយ​។ នេះ​ជា​ប្រភេទ V-Class ដែល​បាន​ផលិតឡើង​ជាមួយនឹង​ម៉ាស៊ីន​សាំង​កម្លាំង​ស្ទុះ ២១១​សេះ ទំហំ​ស៊ីឡាំង L4, ២.២​លីត្រ ដែល​បាន​សម្រិតសម្រាំង​ដ៏​ពិសេស​បំផុត​សម្រាប់​កម្ពុជា សន្សំសំចៃ​ខ្លាំង ស៊ីសាំង​ត្រឹមតែ​៦​លីត្រ​ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ​តែប៉ុណ្ណោះ មិន​ថាបើ​កបរ​នៅក្រៅ​ឬ​ក្នុង​ក្រុង​ទេ​។



​កុំ​ភ្លេច Mercedes-Benz V-Class ឆ្នាំ​២០២០! ស៊េរី AMG LINE និង Full Options បំផុត​! ទិញ​ថ្ងៃនេះ​ភ្លាម ទទួលបាន​តម្លៃ​ពិសេស​ភ្លែត​! ចំណេញ​មហា​ចំណេញ បាន​ទាំង​ប្រេងសាំង​ចំនួន​បី​ពាន់​លីត្រ​ភ្លាមៗ មិនបាច់​កោស​ឆ្នោត មិនបាច់​ចាប់​រង្វាន់​ផ្សងសំណាង​អី​ទេ ទិញ​ភ្លាម​បាន​ភ្លែត​! ផ្តល់ជូន​រហូត​រថយន្ត​អស់ពី​ស្តុក​ថ្មី ក្នុង​ចំនួន​កំណត់​ជាក់លាក់​មួយ​។ សូម​រួសរាន់​ឡើង​។ ទូរ​សព្ទ័​ឥឡូវនេះ​ភ្លាម ដើម្បី​សួរ​ព័ត៌មាន​បន្ថែម ០១៧ ២៣១ ៤៨៨ និង ០២៣ ២៣១ ៤៨៨ ឬក៏​អញ្ជើញ​មក​មើល​ការដាក់​តាំង​បង្ហាញ​រូបភាព​នៃ​រថយន្ត Mercedes-Benz  VClass ឆ្នាំ​2020 ដោយផ្ទាល់ នៅក្នុង​អគារ​តាំង​បង្ហាញ​រថយន្ត​ដ៏​ទំនើប របស់​ក្រុមហ៊ុន​ស្តារ​អូ​តូ​(​ខេ​ម​បូ​ឌា​)៕

© រក្សាសិទ្ធិដោយ thmeythmey.com