១៥ឆ្នាំ នៃការគ្រងរាជ្យរបស់ព្រះមហាក្សត្រ!
ជាតិ
ព្រះមហាក្សត្រ
១៥ឆ្នាំ នៃការគ្រងរាជ្យរបស់ព្រះមហាក្សត្រ!
29, Oct 2019 , 9:55 am        
រូបភាព
ព្រះបាទ នរោត្តម សីហមុនី ឡើងសោយរាជ្យ កាលពីថ្ងៃឆ្នាំ២០០៤។ រូបពី AFP
ព្រះបាទ នរោត្តម សីហមុនី ឡើងសោយរាជ្យ កាលពីថ្ងៃឆ្នាំ២០០៤។ រូបពី AFP
ដោយ: ថ្មីៗ
ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ គឺជាព្រះរាជពិធីបុណ្យខួបលើកទី១៥នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ។



ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ជាព្រះរាជបុត្រានៃព្រះបរមរតនកោដ្ឋ ព្រះវររាជបិតា នរោត្តម សីហនុ និង សម្តេចព្រះវររាជមាតា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។ ព្រះអង្គប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ។

កាលពីថ្ងៃទី២៩ តុលា ២០០៤ ព្រះអង្គ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិដែលមានសមាសភាព៩អង្គ/រូប ជ្រើសតាំងជាព្រះមហាក្សត្របន្តពីព្រះបិតាដែលបានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤ ដោយហេតុផលព្រះរាជសុខភាព។ ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ដែលបច្ចុប្បន្ននេះ មានរយៈពេល១៥ឆ្នាំគត់។

ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ឯកជន ប្រជាពលរដ្ឋ សុទ្ធតែបានថ្វាយព្រះពរដល់ព្រះមហាក្សត្រនាឱកាសនៃព្រះរាជពិធីបុណ្យខួបលើកទី១៥នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ៕

Tag:
 ព្រះមហាក្សត្រ
  គ្រងរាជ្យ
  ខួប១៥ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com