លោកស្រី អេលីហ្សាបែត ភៀស នាយិកាអង្គការ Save the Children ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖«កម្មវិធីនេះ បានជួយដល់មនុស្សជាង ៥ម៉ឺននាក់ ក្នុងរយៈពេល៣ឆ្នាំនេះ។ ក្នុងចំណោមនោះមាន ជាង២ម៉ឺន ៥ពាន់នាក់ជាកុមារ»។
តាំងពីការបង្កើតកម្មវិធីនេះមក អង្គការ Save the Children បានយ៉ាងជិតស្និទ្ធជាមួយដៃគូ ក្នុងវិស័យឯកជន ដើម្បីផ្តល់ចំណេះដឹងដល់អ្នកទទួលផល តាមរយៈបង្កើនគុណភាពសៀវភៅកុមារ របស់អ្នកនិពន្ធក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាល។
លោក David Nutman អគ្គនាយក ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖«យើងរីករាយដែលឃើញពីលទ្ធផលរបស់កម្មវិធីនេះ និងផលជះឥទ្ធិពលវិជ្ជមាន ក្នុងការជួយដល់កុមារទទួលបានគុណភាពជីវិតប្រសើរឡើង។ យើងនឹងស្វែងរកឱកាស ក្នុងការបន្តភាពជាដៃគូ ជាមួយអង្គការ Save the Children ដើម្បីអនុវត្តកម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូចនៅក្នុងប្រទេស»។
សម្រាប់ព័ត៌មានបន្ថែម៖
លោកស្រី សាយ សុខភាព
ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងនៃអង្គការ Save the Children
តាមរយៈ អ៊ីម៉ែល៖ [email protected]ឬទូរស័ព្ទ៖ 012 628 770
គេហទំព័រ Save the Children៖ https://cambodia.savethechildren.net/