ពីនេះ ពីនោះ
«​រម្យ​» មាន​សូរសព្ទ​ដូច​«​រំ​» និង​«​រុំ​» ដែរ តែ​អត្ថន័យ​ខុសគ្នា​ស្រឡះ​
30, Oct 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​រម្យ​»,«​រំ​» និង​«​រុំ​» ជាស​នា្ទ​នុ​ក្រម​ទិស​សូរ​។ វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត បានបញ្ជាក់​ថា​រវាង​ពាក្យ​ទាំង​៣ នេះ គឺមាន​អត្ថន័យ​ខុសគ្នា​។



​វចនានុក្រម​ខ្មែរ បានបញ្ជាក់ ពាក្យ​«​រម្យ​» មាន​ថ្នាក់​ពាក្យ​ជា​គុណសព្ទ មានន័យថា ដែល​គួរ​រីករាយ គួរ​ចាប់ចិត្ត​, ពីរោះ ល្អ​។ គេ​ច្រើន​យកពាក្យ​នេះ ទៅប្រើ​ជា រម្យដ្ឋាន ឬ​រម្យស្ថាន ឬ​រមណីយដ្ឋាន​, សមរម្យ​, រម្យទម ជាដើម​។

​រីឯ​កិរិយាសព្ទ​«​រំ​»​វិញ សំដៅលើ ទទូរ​គ្រប​ខ្លួន​បង្ហប់​កម្សួល​ចំហាយ​ផ្សែង​ដែល​ស្ងោរ​ថ្នាំ ឲ្យ​ក្ដៅ​ចេញ​ញើស​ពី​សព៌ាង្គកាយ ដើម្បី​ឲ្យ​ស្រាល​ខ្លួន​, ឲ្យ​ស្បើយ​រោគ​; ឆ្ពុង​ផ្ទាល​ផ្ទាល់​។
​ចំណែក​«​រុំ​»​ក៏​ជា​កិរិយាសព្ទ ដែល​បញ្ជាក់​ពី ក្រសោប​ព័ទ្ធ​ជិតជុំ​វិញ​, ចង​ព័ទ្ធ​, មូរ​ព័ទ្ធ​។ រុំ​ម្លូ​,​រុំ​របួស​,​រុំខ្សែ​។ ជាទូទៅ គេ​ប្រើពាក្យ «​រុំ​» ក្នុងន័យ​ថា និយាយ​រុំៗ គឺ​និយាយ​មិន​លះ​មិន​ស្រឡះ​, តែងសេចក្តី​រុំៗ គឺ​តែងសេចក្តី​មិន​លះ​មិន​ក្បោះក្បាយ​៕

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com