កីឡាអន្តរជាតិ
អន្តរជាតិ
ថ្លៃផ្សាយពាណិជ្ជកម្មលើអាវ៖ Real ឈរលេខ១លើលោក ខណៈ Man Utd នៅលេខ២
× កីឡាករបាល់ទាត់ ស្ថិតក្នុងចំណោមអត្តពលិកឆ្នើមបំផុតនៅលើលោក ហើយភាពល្បីល្បាញរបស់ពួកគេ គឺមិនចាញ់តារា Hollywood មួយចំនួនឡើយ។ បើនិយាយពីប្រាក់ចំណូលវិញ កី ឡាករបាល់ទាត់ ទទួលបានប្រាក់យ៉ាងច្រើនសន្ធឹក ដែលពួកគេរកបានតាមរយៈប្រាក់បៀវត្ស ប្រាក់រង្វាន់ ថ្លៃផ្ទេរ ឬថ្លៃកិច្ចសន្យា ជាមួយក្លិបដែលពួកគេប្រកអាជីព។ អ្វីដែលពិសេស ប្រភពចំណូលដ៏អស្ចារ្យមួយទៀតសម្រាប់កីឡាករ គឺកិច្ចព្រមព្រៀងឧបត្ថម្ភពីក្រុនហ៊ុនផ្សេងៗ។
មិនខុសពីកីឡាកទេ ក្លិបក៏ទទួលចំណូលយ៉ាងច្រើនពីសំណាក់អ្នកឧបត្ថម្ភ (Sponsorship) ផងដែរ។ ក្នុងចំណោមក្លិបនៅអឺរ៉ុប Real Madrid ដែលមកពីក្របខណ្ឌកំពូលអេស្ប៉ាញ La Liga អាចរកចំណូលពីការស្ពន់ស័រលើអាវ ថ្លៃជាងគេលើលោក គឺរហូតដល់ ២១១ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយក្នុងនោះ បានពីក្រុបហ៊ុនសម្លៀកបំពាក់កីឡា Adidas ១៣៣ លានដុល្លារ និងក្រុមហ៊ុនអាកាសចរណ៍ Emirates ចំនួន ៧៨ លានដុល្លារ។
ដោយឡែក ក្លិប Manchester United មកពីលីគកំពូលអង់គ្លេស Premier League ស្ថិតក្នុងចំណាត់ថ្នាក់ទី២ ក្នុងនាមក្លិបកីឡាបាល់ទាត់ ដែលរកចំណូលបានខ្ពស់បំផុតពីស្ពនស័រ។ បិសាចក្រហម ទទួលស្ពន់ស័រលើអាវចំនួន២ ក្រុមហ៊ុន រួមមាន Adidas ៩៦.៣២ លានដុល្លារ និងក្រុមហ៊ុនរថយន្ត Chevrolet ចំនួន ៨២.១៣ លានដុល្លារ សរុប ១៧៨.៤៥ លានដុល្លារ ក្នុងមួយឆ្នាំ។
Barcelona នៅលេខរៀងទី៣ ដោយទទួលបានអ្នកឧបត្ថម្ភលើអាវតម្លៃ ១៧៧.៣៤ លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះរកបានពីក្រុមហ៊ុនសម្លៀកបំពាក់កីឡា Nike ចំនួន ១១៦.៣៨លានដុល្លារ និងក្រុមហ៊ុន Rakuten ចំនួន ៦១ លានដុល្លារ។
ខាងក្រោមនេះជាក្លិបកីឡាបាល់ទាត់ទាំង១០ ដែលរកចំណូលពីការឧបត្ថម្ភលើអាវថ្លៃជាងគេលើលោក៖
១) Real Madrid - ២១១ លានដុល្លារក្នុងមួយឆ្នាំ (១៣៣លានដុល្លារ ពី Adidas, ៧៨លានដុល្លារ ពី Emirates)
២) Manchester United - ១៧៨.៤៥ លានដុល្លារក្នុងមួយឆ្នាំ (៩៦.៣២លានដុល្លារ ពី Adidas, ៨២.១៣ លានដុល្លារ ពី Chevrolet)
៣) Barcelona - ១៧៧.៣៤ លានដុល្លារក្នុងមួយឆ្នាំ (១១៦.៣៨លានដុល្លារ ពី Nike, ៦១លានដុល្លារ ពី Rakuten)
៤) Paris Saint-Germain - ១៤៩.៦៣ លានដុល្លារក្នុងមួយឆ្នាំ (៨៣.១៣លានដុល្លារពី Nike, ៦៦.៥០ Accor Live Limitless)
៥) Manchester City - ១៤១.២១លានដុល្លារក្នុង១ឆ្នាំ (៨៣ លានដុល្លារ ពី Puma, ៥៧.៧៥ លានដុល្លារ ពី Etihad)
៦) Chelsea - ១២៨លានដុល្លារក្នុង១ឆ្នាំ (៧៧លានដុល្លារ Nike , ៥១លានដុល្លារ ពី Yokohama)
៧) Bayern Munich - ១១៧.៤៩លានដុល្លារក្នុង១ឆ្នាំ (៧៣លានដុល្លារ ពី Adidas, ៤៤លានដុល្លារពី T-Mobile)
៨) Arsenal - ១១៥.៤៩លានដុល្លារក្នុង១ឆ្នាំ (៦៤លានដុល្លារ ពី Adidas, ៥១លានដុល្លារ ពី Emirates)
៩) Liverpool - ១០៩.១៨ លានដុល្លារក្នុង១ឆ្នាំ (៥៧.៧៥ ពី New Balance, ៥១.៣២លានដុល្លារ ពី Standard Chartered)
១០) Juventus - ១០៣.០៨លានដុល្លារក្នុង១ឆ្នាំ ( ៥៦.៥៣លានដុល្លារ ពី Adidas, ៤៦.៥៥ លានដុល្លារ ពី Jeep)៕
© រក្សាសិទ្ធិដោយ thmeythmey.com