ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលទទួលចំណូលព្រៃឈើបាន ៥.៧ លានដុល្លារក្នុងពេល៩ខែ ឆ្នាំ២០១៩
× ភ្នំពេញ៖ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៩ ក្រសួងកសិកម្មទទួលបានចំណូល ៥.៦៨ លានដុល្លារ។ នេះបើតាមរបាយការណ៍ប្រចាំនព្វមាស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា។
«សម្រាប់នព្វមាសឆ្នាំ២០១៩នេះ ចំណូលពីថ្លៃសួយសារព្រៃឈើ សរុបចំនួន ២២,៥១១,៧១០ ,៤៨០ រៀល (ប្រមាណ៥.៥លានដុល្លារ) និង ១២៣,៨៧០ ដុល្លារ»។ របាយការណ៍ក្រសួងកសិកម្មបញ្ជាក់ដូច្នេះ។
ក្នុងរយៈពេល៩ខែមកនេះ ក្រសួងបានផ្ដល់ទិដ្ឋាការអាជ្ញាបណ្ណនាំចេញឈើ ចំនួន១០ក្រុមហ៊ុន ដែលមានបរិមាណឈើកែច្នៃ ១,៨០០ម៉ែត្រគូប និងអនុផលព្រៃឈើជ័រទឹក សង្ហារិមច្នៃពីឫស្សី ចន្ទន៍ក្រឹស្នាកែច្នៃមិនមែនខ្លឹម សរុប ១២២តោន។ តែក្នុងពេលជាមួយគ្នានេះ ក្រសួងក៏បានផ្ដល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនចំនួន៤ នាំចូលឈើកែច្នៃ ១,៥៨១ម៉ែត្រគូបផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com