ONE Championship
កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍ ONE: DAWN OF VALOR បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្លឺភ្នែក​
29, Oct 2019 , 5:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​មិនមែនជា​រឿង​ប្លែក​ពេក​ទេ ដែល​កម្មវិធី ONE: DAWN OF VALOR បានបង្ហាញ​ការប្រកួត​ក្បាច់គុន​ដ៏​អស្ចារ្យ កាល​ថ្ងៃ​សុក្រ​ទី ២៥ ខែ តុលា ដែល​លទ្ធផល​ខ្លះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្លឺភ្នែក​។ អ្នកគាំទ្រ​នៅ​សង្វៀន Istora Senayan នា​រដ្ឋធានី​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី បានឃើញ​កីឡាករ​ជើង​ខ្លាំង​ពន្លក​ថ្មី ដែល​មិន​មានឱកាស​បង្ហាញខ្លួន​ពីមុន និង អាច​ទទួលបាន​ឱកាស ទៅ​ប្រកួត​លំដាប់​ពិភពលោក នាពេល​ក្រោយ តាមរយៈ​ក្បាច់គុន​ប្រកួត​ដ៏​អស្ចារ្យ​របស់គេ​។



​ខាងក្រោម​នេះ​ជា​មេរៀន​ចំនួន ៥ ដែល​យើង​អាច​រៀនសូត្រ​ពី​ព្រឹត្តិការណ៍ ទើប​បញ្ចប់​ថ្មីៗ​របស់ ONE Championship​។

#1 ក្បាច់​ចូលចាប់​របស់ Kiamrian Abbasov មាន​កម្រិត​ខុសប្លែក​



Zebaztian Kadestam ឬ «The Bandit» ឬ ឡើងមក​ការពារ​ខ្សែក្រវាត់ ONE Welterweight World Title ប៉ុន្តែ​ត្រូវ​គូប្រជែង​បិទ​ក្បាច់​ចាប់ និង​គុន​មួយ​ថៃ​លំដាប់​ពិភពលោក​របស់ខ្លួន​។ Kadestam គួរ​ផ្លាស់ប្ដូរ​បច្ចេកទេស​ប្រកួត​របស់ខ្លួន ពេល​តតាំង​នឹង​ជើង​ខ្លាំង  Kiamrian Abbasov ឬ រហស្សនាម​ថា «Brazen»​។ កីឡាករ​មកពី កៀរ​ហ្សី​ស៊ី​ស្ថាន បាន​បង្កើត​ភាព​រីករាយ​ដែល​អាច​ចាប់​កុក របស់​ម្ចាស់​ខ្សែក្រវាត់​បាន និង​គ្រប់គ្រង​ការប្រកួត​បាន​លើ​សើ​សង្វៀន​ក្នុង  រយៈពេល​៤​ទឹក​ដំបូង ជាពិសេស​ក្បាច់​ប្រើ​ជើង​ពីរ​ផ្ដួល​ឲ្យ​ដៃគូ​ពី​ស៊ុយអែត ដួល​លើ​ក្ដារ​រេញ​ដើម្បី​សង្គ្រប់​ពីលើ​ដោយ​ប្រើ​ជង្គង់​។ «Brazen» គ្រប់គ្រង​ការប្រកួត​សឹងតែ ៥ ទឹក​ពេញ លើ​ម្ចាស់​ខ្សែក្រវាត់​មកពី​ស៊ុយអែត​។ ជើង​ខ្លាំង​មកពី កៀរ​ហ្សី​ស៊ី​ស្ថាន មិន​ខ្លា​ចនឹង​ការប្ដូរ​កណ្ដាប់ដៃ និង​ការប្រើ​ជើង​ដើម្បី​ផ្ដួល​គូបដិបក្ខ​ឡើយ​។ បើសិន «Brazen» អាច​ពង្រឹង​ក្បាច់​ចំបាប់​ទល់នឹង​កីឡាករ​ឡើងមក​ដណ្ដើម​ផ្សេងៗ​ទៀត គេ​នឹង​អាច​កាន់​ខ្សែក្រវាត់ ONE welterweight រហូតដល់​ឆ្នាំ ២០២០​។

#2 Eersel ស្ថិតក្នុង​អនាគត​និង​បច្ចុប្បន្ន​អាច​កាន់​ខ្សែក្រវាត់​សម្រាប់​ទម្ងន់​របស់ខ្លួន​



Regian Eersel ដែលមាន​ឈ្មោះ​ក្រៅ «The Immortal» អាច​ឈ្នះ Nieky Holzken ឬ «The Natural» ជា​លើក​ទី​២​ដើម្បី​ការពារ​ខ្សែក្រវាត់ ONE Lightweight Kickboxing World Title​។ ជើង​ខ្លាំង Kickboxing មកពី​ហូ​ឡង់ ត្រូវបាន​គេ​រំពឹងថា​នឹង​បង្ហាញ​ជំនាញ​ដ៏​ល្អ​ដើម្បី​រក្សាខ្លួន​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​World Champion ៧ សម័យកាល​។ ការប្រកួត​លើកដំបូង​រវាង​កីឡាករ​ទាំងពីរ Eersel  សម​នឹង​ទទួល​ជ័យជម្នះ​។ ចំណែក​លើក​ទី​២​នេះ គេ​ក៏បាន​រៀបចំ​ផែនការ​បានល្អ​ដើម្បី​ទប់​មិន​ឲ្យ Holzken វ៉ៃ​ចេញ និង ទាត់​បាន​ងាយៗ​ដើម្បី​ទទួលបាន​ជ័យជម្នះ​ជា​ឯកច្ឆន្ទ​។ ជាង​មួយ​ទសវត្សរ៍​មកនេះ «The Natural» ត្រូវបាន​គេ​ចាត់ថ្នាក់​ថា​ជា​កីឡាករ​គ្រោះថ្នាក់​ម្នាក់​ក្នុង​ប្រភេទ​ទម្ងន់​នេះ ប៉ុន្តែ​មិត្ត​រួម​ជាតិ​បាន​ផ្ដាច់​ទំនុកចិត្ត​និង​ប្រើ​ក្បាច់​កាក់​វ៉ៃ​-​ទាត់​កាត់​បានល្អ​។

#3 កីឡាករ​មាន​ទេពកោសល្យ​របស់​ឥណ្ឌូណេស៊ី​បន្ត​រះ​ឡើង​



​វា​ជា​យប់​មួយ​ដ៏​ល្អ​សម្រាប់​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី ដែល​កីឡាករ​របស់ខ្លួន​បង្កើត​បានការ​ចងចាំ​ដ៏​ក្លាវ​ខ្លា​ក្នុងការ​ប្រកួត​នៅ​ទឹកដី​កំណើត​។ កីឡាករ​៦​រូប​ទទួល​ជ័យជម្នះ​នៅ​ហ្សា​កាតា​រួមបញ្ចូល​ទាំង​កីឡាការិនី​ម្នាក់​របស់​ប្រទេស​នេះ​ក្នុង​ការប្រកួត​គុន​ចម្រុះ Priscilla Hertati Lumban Gaol ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ឈ្នះ​ជើងឯក​ប្រដាល់ Bozhena Antoniyar ឬ “Toto” មកពី​មី​យ៉ាន់​ម៉ា​។ ក្នុងនោះ ក៏​រួមមាន​ជ័យជម្នះ​លើកដំបូង​របស់​ជើងឯក National Freestyle Wrestling Champion កីឡាករ Eko Roni Saputra ក្នុង​ទម្ងន់ strawweight លើ​កីឡាករ Stefer Rahardian​។ ចំណែក ជើងឯក​ថ្នាក់ជាតិ bantamweight champion កីឡាករ Abro Fernandes ក៏​ឈ្នះ​លើកដំបូង​ក្នុង​ទម្ងន់ flyweight នៅ​សង្វៀន​អន្តរជាតិ ONE ដែរ​។ ជាមួយគ្នា​ក៏មាន​ការបញ្ចប់​គូប្រកួត​របស់​កីឡាករ​វ័យក្មេង​ឥណ្ឌូណេស៊ី ២ រូប​ដូចជា  Elipitua Siregar និង Adi Paryanto​។ បើសិន​ការប្រកួត​នៅ​បន្ត​បែបនេះ អ្នកគាំទ្រ​ជាច្រើន​រយ​នាក់​ទៀត​នឹង​មក​ទស្សនា​នៅក្នុង​កម្មវិធី The Home Of Martial Arts កាន់តែច្រើន​នៅ​ឆ្នាំ ២០២០ និង​ត​ទៅមុខទៀត​។

#4 Wang គួរ​ឡើងទៅ​ប្រកួត​ក្នុង​កម្មវិធី ONE Super Series Elite



Wang Junguang  ឬ ហៅថា «Golden Boy» បង្ហាញខ្លួន​យ៉ាង​ល្អឥតខ្ចោះ​នៅ​កម្មវិធី ONE Super Series លើកដំបូង ដើម្បី​បង្ហាញថា​ឲ្យ​ឃើញថា ទម្ងន់ strawweights គឺ​គ្រោះថ្នាក់​ណាស់​សម្រាប់​គូប្រជែង​របស់ខ្លួន​។ នេះ​ជា​ហេតុផល​ដែល​កីឡាករ​ចិន​រូបនេះ​បង្ហាញ​ឲ្យ​ដឹងថា​រូបគេ​ជា​ជើងឯក Enfusion kickboxing World Champion ព្រោះតែ​ក្បាច់​ប្រយុទ្ធ​ដ៏​អស្ចារ្យ​របស់ខ្លួន​។

​កីឡាករ​ចិន​ផ្ដួល Federico Roma ត្រឹម​ទឹក​ទី​១​ប៉ុណ្ណោះ​។ គេ​ប្រើ​ចិត្ត​ត្រជាក់​ដើម្បី​ផ្ដួល​ជើងឯក World Kickboxing Network Champion ២​សម័យកាល​ដោយ​ការប្រើ​កណ្ដាប់ដៃ​មហា​ទម្ងន់ ក្នុង​ដំណើរ​ឆ្ពោះ​ជួប​កីឡាករ​ខ្លាំង​បន្តទៀត​នៅ​ទម្ងន់ strawweight​។ កីឡាករ​មកពី Henan នឹង​បន្ត​ការពារ​ខ្សែក្រវាត់​របស់ខ្លួន World Title បើសិន​នៅ​ធ្វើ​បានល្អ​ដូច្នេះ​។
#5 Tokudome មើលទៅ​អាច​ងើប​ល្អ​វិញ​ក្នុង​ទម្ងន់ Lightweight



​មុនពេល Kazuki Tokudome ចូលរួម​ប្រកួត​ឲ្យ​ស្ថាប័ន ONE គេ​ជា​ជា​ម្ចាស់​ជើងឯក​Pancrase Lightweight World Champion​។ នៅពេល Kazuki ចាប់ផ្ដើម​ប្រកួត​នៅ​សង្វៀន​លំដាប់​ពិភពលោក គឺ​ប្រកួត​ទល់នឹង​កីឡាករ​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់ featherweights​។ Kazuki បង្ហាញ​ឲ្យ​ឃើញ​ចំពោះ​លទ្ធផល​ល្អ​បំផុត​ដូចគ្នា​សម្រាប់​ទម្ងន់ lightweight ពេល​ទទួល​ជ័យជម្នះ​ពីរលើក​យ៉ាង​ទាក់ទាញ រួមទាំង​ឈ្នះ Johnny Nunez នៅ​ហ្សា​កាតា​ដើម្បី​បង្កើន​កំណត់ត្រា​ឈ្នះ​២០​លើក​ក្នុង​អាជីព​របស់គេ​។

​ទោះជា «Johnny Boy’s» មាន​ជំនាញ​ខាង​ចំបាប់ កីឡាករ​ជើងចាស់​ជប៉ុន​គ្រប់គ្រង​ការចូលចាប់​ក្នុង​រយៈពេល​៣​ទឹក​ពេញ​។ រឿង​លេចធ្លោ​មួយទៀត កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​បង្ហាញ​ការប្រយុទ្ធ​ដ៏​អង់អាច​កាល​ខែ ឧសភា និង សរ​បញ្ជាក់​ឲ្យ​ឃើញ​អំពី​ភាពខ្លាំង​របស់ខ្លួន​។

​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: MASTERS OF FATE
​នៅ ថ្ងៃ ទី ៨ វិច្ឆិកា ខាងមុខ ពី​ក្រុង​ម៉ានីល ចាប់ពី ៧ ល្ងាច តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕





© រក្សាសិទ្ធិដោយ thmeythmey.com