សោកស្តាយ‌! សម្តេចសង្ឃ លាស់ ឡាយ សោយទិវង្គត ក្នុងព្រះជន្ម១០៦វស្សា
ជាតិ
សង្គមជាតិ
សោកស្តាយ‌! សម្តេចសង្ឃ លាស់ ឡាយ សោយទិវង្គត ក្នុងព្រះជន្ម១០៦វស្សា
29, Oct 2019 , 6:07 pm        
រូបភាព
សម្តេច ហ៊ុន សែន អញ្ជើញទៅមើលសម្តេច លាស់ ឡាយ ពេលព្រះអង្គអាពាធកន្លងមក (រូបពីគណៈសង្ឃនាយក)
សម្តេច ហ៊ុន សែន អញ្ជើញទៅមើលសម្តេច លាស់ ឡាយ ពេលព្រះអង្គអាពាធកន្លងមក (រូបពីគណៈសង្ឃនាយក)
ដោយ: ថ្មីៗ
សម្តេចព្រះធម្មលិខិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ និងជាព្រះប្រធានថេរសភាសង្ឃនៃព្រះពុទ្ធសាសនានៅកម្ពុជា បានយាងសោយទីវង្គត នៅវេលាម៉ោង ៣និង៣០នាទីរសៀល នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ដោយព្រះរាជរោគាពាធ ក្នុងព្រះជន្មាយុ១០៦ព្រះវស្សា នៅវត្តសន្សំកុសល ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះបើតាមការជូនដំណឹងពីគណៈសង្ឃនាយក។



ក្រោយទទួលដំណឹងពីការសោយទិវង្គតរបស់ព្រះសម្តេចសង្ឃ លាស់ ឡាយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅដល់វត្តសន្សំកុសលតែម្តង នៅល្ងាចថ្ងៃនេះ ដើម្បីគោរពវិញ្ញាណក្ខន្ធព្រះអង្គ។


រូបពីគណៈសង្ឃនាយក


© រក្សាសិទ្ធិដោយ thmeythmey.com