អត្ថបទពាណិជ្ជកម្ម
ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់ បុរី អា​ម៉ូ​រី ៧​មករា ជាមួយ​ការបញ្ចុះ​តម្លៃ​ពិសេស​
30, Oct 2019 , 10:03 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ គម្រោង​ផ្ទះ​អាជីវកម្ម និង​លំនៅដ្ឋាន​ប្រណិត​ថ្មី​មួយ ដែលមាន​ទីតាំង​ស្ថិតនៅ តំបន់​សេដ្ឋកិច្ច​ថ្មី នៃ​ទីក្រុង​រណប​ជ្រោយចង្វារ បានចាប់ផ្ដើម​ពិធី​បញ្ចុះបឋមសិលា និង​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩ ។ នៅក្នុង​គម្រោង​នេះ មានផ្ទះ​ពាណិជ្ជកម្ម​ប្រភេទ​A និង ប្រភេទ​B ដែលមាន​តម្លៃ​ចាប់ពី 65800 ដុល្លារ ឡើងទៅ​។

​លោក សួន វីរៈ​តារា អគ្គនាយក​ក្រុមហ៊ុន​អា​ម៉ូ​រី បាន​មានប្រសាសន៍​នា​ពិធីបើកការដ្ឋាន​ថា គម្រោង បុរី អា​ម៉ូ​រី ៧​មករា នឹងត្រូវ​សាងសង់ឡើង​លើ​ផ្ទៃដី ៣២ ហិកតា ស្ថិតនៅ​ភូមិ​ជ្រៃ​មួយរយ ឃុំ​សំបូរ​មាស ស្រុក​មុខកំពូល ខេត្តកណ្ដាល តាម​បណ្តោយ​ផ្លូវរដ្ឋ ៧​មករា ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៦​អា ទៅកាន់​ផ្លូវ លី​យ៉ុង​ផាត់ និង​ភ្ជាប់​បន្ថែម​ទៅកាន់​ផ្លូវជាតិ​លេខ ៥​។



​បើតាម​លោក សួន វីរៈ​តារា តំបន់​នេះ បាន​វិវឌ្ឍន៍​ខ្លួន​យ៉ាង​លឿន ក្លាយទៅជា​តំបន់​មាន​សក្ដានុពល​លើ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​។ អ្វីដែល​ពិសេស​ទៀត​នោះ តំបន់​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ដូច​នៅក្នុង​ទីក្រុង ដែល​វា​ជា​កត្តា​ទាក់ទាញ​ឲ្យ​មនុស្ស​ទៅ​រស់នៅ​ច្រើន និង​ប្រកប​អាជីវកម្ម​។ ជាក់ស្តែង​តំបន់​នេះ នាពេល​បច្ចុប្បន្ន នៅ​ទីនោះ​ប្រជុំ​ដោយ​ធនាគារ សាលារៀន​អន្តរជាតិ និង​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អៗ​ជាច្រើន បម្រើ​ឲ្យ​ការរស់នៅ​កាន់តែ​ប្រសើរ​។ ហេតុផល​ទាំងនេះហើយ បានធ្វើ​ឲ្យ​បុរី អា​ម៉ូ​រី ៧ មករា លេច​រូបរាង​នៅទីនេះ​
​។​



​លោក​អគ្គនាយក​បន្ថែម​ទៀតថា​៖ «​បុរី អា​ម៉ូ​រី ៧​មករា នឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​លទ្ធភាព​ក្នុងការ​វិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ​ខ្នាតតូច និង​មធ្យម​។ នៅ​ជុំវិញ​ទីតាំង​បុរី ពោរពេញ​ដោយ​សក្កា​នុព​ល គឺមាន​ដូចជា​សួន​សត្វសា​ហ្វា​រី​វើ​ល វិមាន​ឈ្នះ ឈ្នះ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​សួន​ទឹក​ហ្គោល​ឌិន​ស៊ី​ធី​ធំជាងគេ​នៅ​អាស៊ី និង​គម្រោង​បុរី​ល្បីៗ​ជាច្រើន​ទៀត​»​។​

​ដើម្បី​អបអរ​ដល់​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​នេះ អតិថិជន​ទាំងអស់ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស​មិន​ធ្លាប់មាន ដល់​ទៅ ៥% រហូតដល់ ១០% និង​ប័ណ្ណ​លាភ​សំណាង ២,៩៩៩$ ព្រមទាំង​ទទួលបាន​ឱកាស​បាន​សន្លឹកឆ្នោត​ផ្សងសំណាង ដើម្បី​ឈ្នះ​រង្វាន់​ដល់​ច្រើន​សន្ធឹកសន្ធាប់​ថែមទៀត​។ ស្របពេល​ជាមួយគ្នា​នោះ អតិថិជន​នឹង​ទទួលបាន​បន្ថែម​ជាមួយ ប័ណ្ណ​បញ្ចុះតម្លៃ ៣,០០០ ដុល្លារ សម្រាប់​ការទិញ​ផ្ទះ​ពាណិជ្ជកម្ម​ប្រភេទ A និង​ប្រភេទ B ដែល​នឹង​ដាក់លក់ ក្នុង​កម្មវិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​នេះ ផ្ទាល់​តែម្ដង​។



​ប្រភេទ​ដី​ឡូ​តិ៍​នៅក្នុង បុរី អា​ម៉ូ​រី ៧​មករា មាន​ប្រភេទ​ដី​ដូចជា​៖
​ជម្រើស​ទី​១ ដី​ទំហំ ៥​ម X ២០​ម
​ជម្រើស​ទី​២ ដី​ទំហំ ១០​ម X ២០​ម
​ជម្រើស​ទី​៣ ដី​ទំហំ ២០​ម X ៣០​ម

​ប្រភេទ​ផ្ទះ​នៅក្នុង បុរី អា​ម៉ូ​រី ៧​មករា មាន​ប្រភេទ​ដី​ដូចជា​៖

​ផ្ទះ​ពាណិជ្ជកម្ម​ប្រភេទ​A E0+E1+E2
​ផ្ទះ​ពាណិជ្ជកម្ម​ប្រភេទ​B E0+E1
​វីឡា​កូនកាត់ E0+E1+E2

​គួរបញ្ជាក់​ផងដែរ​ថា បុរី​អា​ម៉ូ​រី ៧​មករា គឺជា​គម្រោង​ដែល​ផ្តល់ប្រាក់​ចំណេញ និង​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​អភិវឌ្ឍ​គម្រោង​របស់ខ្លួន​ឲ្យ​បានល្អ​ប្រសើរ និង​តាម​ផែនការ​ច្បាស់លាស់​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖ លោកស្រី ស៊ី មែន​ឌី ប្រធាន​គ្រប់គ្រង ទូរស័ព្ទ​៖ 089 999 996 ៕



















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com