អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​កម្ពុជា (SGMC) រៀបចំ​កម្មវិធី Pink Talk ដែលជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​កម្មវិធី​នៃ​ខែ​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​ជំងឺមហារីក​សុដន់
30, Oct 2019 , 11:21 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ ថ្ងៃទី​26 ខែតុលា ឆ្នាំ​2019 ៖ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​កម្ពុជា (SGMC) បាន​ប្រារព្ធ​កម្មវិធី​នៃ​ខែ​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​ជំងឺមហារីក​សុដន់ (Breast Cancer Awareness Month) តាមរយៈ​ការរៀបចំ​កម្មវិធី Pink Talk កាលពីពេល​កន្លងទៅ​។ កម្មវិធី Pink Talk បាន​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ​៖ ការរកឃើញ​រោគសញ្ញា​ទាន់ពេលវេលា អាចជួយ​សង្គ្រោះ​ជីវិត​បាន​» ដែលជា​យុទ្ធនាការ​សុខភាព​អន្តរជាតិ​ប្រចាំឆ្នាំ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ជំងឺមហារីក​សុដន់​។ កម្មវិធី​នេះ គឺជា​កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​ពិភាក្សា​បែប​អប់រំ​ផ្សេងៗ ដែល​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​កម្ពុជា (SGMC) ខិតខំ​បង្កើតឡើង ដើម្បី​ផ្ដល់ព័ត៌មាន​មូលដ្ឋាន​ពី​សុខភាព ប៉ុន្តែ​មាន​សារសំខាន់​ជូន​ដល់​ប្រជាជន​កម្ពុជា​។​

​កម្មវិធី​លើកកម្ពស់​ការយល់ដឹង​អំពី​ជំងឺមហារីក​សុដន់​ដំ​បូ ង​របស់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​កម្ពុជា (SGMC) នៅក្នុង​ប្រទេស​កម្ពុជា មាន​រៀបចំ​កិច្ចពិភាក្សា និង​ការធ្វើ​បទ​បង្ហាញ​អំពី​ការរកឃើញ​រោគសញ្ញា​ទាន់ពេលវេលា ដោយ​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ Thay Sovannara ប្រចាំ SGMC ដែលជា​គ្រូពេទ្យ​ប្រចាំ​គ្រួសារ និង​អ្នកជំនាញ​ឯកទេស​ផ្នែក​សុខភាព​ស្ត្រី​។​



​កម្មវិធី​ដែល​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ និង​សុខុមាលភាព​ដ៏​ទំនើប និង​ទើបតែ​បើក​ដំណើរការ​ថ្មី​របស់ខ្លួន នៅឯ​អគារ​ដឹ​ប្រ៊ី​ដ ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់​នេះ មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​ជំងឺ តាមរយៈ​ការស្វែងយល់​អំពី​មូលហេតុ​នៃ​ជំងឺ វិធីសាស្ត្រ​បង្ការ និង​ការរកឃើញ​រោគសញ្ញា​ទាន់ពេលវេលា និង​វិធីសាស្ត្រ​ព្យាបាល​។ កម្មវិធី​ពិភាក្សា Pink Talk នេះ ក៏​នឹង​បង្ហាញ​អំពី​ការគាំទ្រ​របស់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​កម្ពុជា (SGMC) ចំពោះ​ស្ត្រី​ដែលមាន​ជំងឺមហារីក​សុដន់​ទាំងអស់​ផងដែរ​។​

​ដោយសារតែ​ស្ត្រី​គ្រប់រូប មិន​ថា​វ័យ​ណាក៏ដោយ ក៏​អាច​នឹង​កើត​ជំងឺមហារីក​សុដន់​បានដែរ​នោះ ទើប​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​កម្ពុជា (SGMC) ស្នើ​សុំឱ្យ​ស្ត្រី​ដែលមាន​អាយុ​ចាប់ពី 40 ឆ្នាំ​ឡើង អញ្ជើញ​ទៅ​ប្រឹក្សា​យោបល់ និង​ត្រូវ​ពិនិត្យ​រក​ជំងឺមហារីក​សុដន់​នេះ ឱ្យបាន​យ៉ាងតិច​ម្ដង​ក្នុង​មួយឆ្នាំ​។ ការពិនិត្យ​រក​ជំងឺមហារីក​សុដន់ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ស្ត្រី​ដែលមាន​វ័យ​ចាប់ពី 50 ឆ្នាំ​ឡើងទៅ​។​



​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​កម្ពុជា (SGMC) មាន​ឧបករណ៍​ពិនិត្យ​សុដន់ (mammograms) ដែល​ពិនិត្យ​ជូន​នៅក្នុង​តម្លៃ​សមរម្យ ដើម្បី​ជួយ​ស្ត្រី​កម្ពុជា ឱ្យទទួល​បានការ​ពិនិត្យ​ជំងឺ​បាន​ទាន់ពេលវេលា ការធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល​ជាដើម​។ ជំងឺមហារីក​សុដន់ គឺជា​ជំងឺ​ដ៏​កាច​សាហាវ​លំដាប់ថ្នាក់​ទី​បី ចំពោះ​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បានសម្លាប់​ស្ត្រី​ដែលមាន​ជំងឺ​នេះ​ប្រមាណ​ជា 7% ក្នុង​មួយឆ្នាំ​។ ទោះបីយ៉ាងណា អត្រា​នៃ​ការរស់រានមានជីវិត កើនឡើង​ខ្ពស់​ផងដែរ នៅពេល​យើង​រកឃើញ​រោគសញ្ញា​ទាន់ពេលវេលា តាមរយៈ​ការពិនិត្យ​សុដន់​។​

​លោកស្រី​វេជ្ជបណ្ឌិត Thay Sovannara ក៏បាន​ពិភាក្សា និង​ឆ្លើយ​សំណួរ​ដែល​ពាក់ព័ន្ធ​នឹង​កត្តា​ហានិភ័យ ដែល​អាចបង្កើត​ឱកាស​នាំឱ្យមាន​ជំងឺមហារីក​សុដន់ រោគសញ្ញា និង​សញ្ញា​សំខាន់ៗ របៀប​ការពារ​ជំងឺមហារីក​សុដន់ និង​វិធី​ត្រួតពិនិត្យ​ដោយ​ខ្លួនឯង​។ លោកស្រី​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការពិនិត្យ​ជំងឺមហារីក​សុដន់​ជាប្រចាំ ការត្រួតពិនិត្យ​សុដន់​ដោយ​ខ្លួនឯង​ជា​រៀងរាល់ខែ និង​ការរក្សា​របៀប​រស់នៅ ប្រកបដោយ​សុខភាព​ល្អ​ផងដែរ​។​



​លោកស្រី​វេជ្ជបណ្ឌិត Thay Sovannara មានប្រសាសន៍ថា​៖« នៅក្នុង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី យើង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​សុខភាព និង​សុខុមាលភាព​របស់​អ្នកជំងឺ និង​មនុស្ស​គ្រប់គ្នា​។ កម្មវិធី​ផ្សេង ដូចជា​កិច្ចពិភាក្សា Pink Talk នេះ ជួយ​យើងទាំងអស់គ្នា​ឱ្យ​យល់ដឹង​អំពី​ជំងឺមហារីក​សុដន់ វិធី​ការពារ ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​ផ្សេងៗ​នៃ​ជំងឺ​នេះ​ផងដែរ​»​។  លោកស្រី​បាន​បន្តទៀតថា​៖«​ខែ​នៃ​ការយល់ដឹង​អំពី​ជំងឺមហារីក​សុដន់ គឺជា​ពេលវេលា​ដ៏​ល្អ ក្នុងការ​រំឭក​ឱ្យ​ស្ត្រី​នៅក្នុង​គ្រួសារ​របស់​យើង ទៅ​ត្រួត​និត្យ​ស្វែងរក​រោគសញ្ញា​នៃ​ជំងឺ​នេះ​។ យើង​ពិត​ជាមាន​មោទកភាព​យ៉ាងខ្លាំង ដែល​បានរៀបចំ​កម្មវិធី​នេះ​ឡើង និង​កម្មវិធី​ផ្សេងៗ​ទៀត​នៅក្នុង​សហគមន៍ ក៏ដូចជា​ធានាឱ្យមាន​ជម្រើស​ថែរក្សា​អាយុជីវិត សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់ ព្រមទាំង​គ្រួសារ និង​មិត្ត​ភិ​ក្ត​របស់​អ្នក​ផងដែរ​»​។​

​ដោយ​ផ្អែកទៅលើ​ជំនឿ​ថា មនុស្ស​គ្រប់រូប​ស័ក្តិសម​នឹង​ទទួលបាន​នូវ​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​ដែល​ប្រកបដោយ​គុណភាព និង​អាច​ជឿទុកចិត្ត​បាន​ខ្ពស់ SGMC បាន​អនុវត្ត​នូវ​វិធីសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​ផ្ដល់នូវ​សេវាកម្ម​ថែទាំ​សុខភាព​គុណភាព​ខ្ពស់ និង​សុខុមាលភាព​បែប​វេជ្ជសាស្ត្រ​។ ប្រកបដោយ​ទឹកចិត្ត​ល្អ​ប្រពៃ និង​មាន​លក្ខណៈ​បុគ្គល ដោយ​ផ្អែកលើ​ការព្យាបាល​វេជ្ជសាស្ត្រ ដំណើរការ និង​ស្តង់ដារ​ដែល​ផ្អែកលើ​ភស្តុតាង​បញ្ជាក់​ច្បាស់លាស់​។ ក្រុម​វេជ្ជបណ្ឌិត​ដ៏​មាន​ទេពកោសល្យ​ចម្រុះ​គ្នា គិលានុបដ្ឋាក ឱសថការី និង​គ្រូពេទ្យ​ជំនាញ​ថត​កាំរស្មី​របស់ SGMC គឺ​មកពី​ប្រទេស​សិង្ហ​បុរី ថៃ និង​កម្ពុជា ដែល​សុទ្ធតែ​ត្រូវបានគេទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ថា​ជា​អ្នកឯកទេស​តាម​ឯកទេស​វេជ្ជសាស្ត្រ​រៀងៗ​ខ្លួន​។​



​ដោយ​សង្កត់ធ្ងន់​ទៅលើ​ឱសថ និង​ការព្យាបាល​ការពារ និង​បង្កើត​កោសិកា​ថ្មី សេវាកម្ម SGMC ត្រូវបាន​កសាង​ដើម្បី​ទទួលបាន​សុខុមាលភាព​ទៅលើ​គ្រប់ផ្នែក រៀបចំឡើង​ដើម្បី​ផ្ដល់នូវ​សុខភាព​ល្អ សម្រាប់​គ្រប់​សរីរាង្គ​ទាំងអស់ ដោយ​មិន​គ្រាន់តែ​ព្យាបាល​ទៅលើ​រោគសញ្ញា​ដែលមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើយ​។ SGMC មានការ​ប្ដេជ្ញាចិត្ត​ខ្ពស់ ក្នុង​ការកសាង​គោលដៅ​នៃ​ការរស់នៅ​ប្រកបដោយ​សុខុមាលភាព​ដំបូង​គេ និង​ល្អ​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖
​ក្រុមហ៊ុន Two Way Public Relations
​ជាន់​ទី 2 លេខ 5 អគារ Rise ផ្លូវ​លេខ 282 បឹង​កេងកង 1
​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​
[email protected]
www.twowaypr.com                     



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com