Northern Mariana Islands ក្រុម​ដំបូង​គេ​មកដល់​កម្ពុជា សម្រាប់​វគ្គ​ជម្រុះ AFC U19
កីឡាជាតិ
ជាតិ
Northern Mariana Islands ក្រុម​ដំបូង​គេ​មកដល់​កម្ពុជា សម្រាប់​វគ្គ​ជម្រុះ AFC U19
30, Oct 2019 , 3:39 pm        
រូបភាព
ក្រុមកីឡាករ Northern Mariana Islands ថតជុំគ្នាពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, រូបភាពពី FFC
ក្រុមកីឡាករ Northern Mariana Islands ថតជុំគ្នាពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, រូបភាពពី FFC
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ Northern Mariana Islands បានមក​កម្ពុជា​ហើយ ដើម្បី​ត្រៀម​ប្រកួត​វគ្គ​ជម្រុះ​ពូ​ល G នៃ​ពានរង្វាន់ AFC U19 Championship ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃទី​២-១០ វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ស​បុត្រ​ចូលរួម​ទស្សនាការ​ប្រកួត​នេះ នឹង​ដាក់លក់​ចាប់ពី​ថ្ងៃទី​៣១ តុលា នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​។



​ការប្រកួត​វគ្គ​ជម្រុះ AFC U19 Championship 2020 នឹង​ឈាន​មកដល់​ក្នុង​រយៈពេល​៣​ថ្ងៃ​ខាងមុខនេះ ខណៈ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ពូ​ល G ដែលមាន​ថៃ ម៉ាឡេស៊ី ព្រុយ​ណេ និង Northern Mariana Islands​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​២-១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។



​ក្រុម​ទឹកដី​កោះ Northern Mariana Islands ជា​ក្រុម​មកដល់​ទឹកដី​កម្ពុជា​ដំបូង​គេ ដើម្បី​ត្រៀមខ្លួន​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។ បើតាម​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុម​នេះ​បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​យប់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩ ខណៈ​ក្រុម​៣​ផ្សេងទៀត​នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៣១ តុលា ឆ្នាំ​២០១៩​។

​សំបុត្រ​ចូលរួម​ទស្សនាការ​ប្រកួត​ខាងលើ​នឹងដាក់​លក់​នៅ​ថ្ងៃទី​៣១ តុលា ឆ្នាំ​២០១៩ នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​។ សំបុត្រ​មាន​ពីរ​ប្រភេទ គឺ​ប្រភេទ​១(​កន្លែង​មាន​កៅអី​)​មានតម្លៃ​១​ម៉ឺន​រៀល​និង​ប្រភេទ​២​មានតម្លៃ​៥​ពាន់​រៀល​។ បើតាម​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សំបុត្រ​ប្រភេទ​ពីរ​ពុំទាន់​ទទួលបាន​ការអនុញ្ញាត​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​(AFC) ឲ្យ​លក់​នៅឡើយ​ទេ​។

​សម្រាប់​ការប្រកួត​បើកឆាក​ពូ​ល G នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​ត្រូវ​តទល់​ជាមួយ​ម៉ាឡេស៊ី​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច ក្រោយ Northern Mariana Islands ប៉ះ​ព្រុយ​ណេ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​៕  




Tag:
 ​បាល់ទាត់​
  AFC U19 Championship
  Northern Mariana Islands
© រក្សាសិទ្ធិដោយ thmeythmey.com