ONE Championship
កីឡាជាតិ
ជាតិ
អ្នកឈ្នះ​នៅ​សង្វៀន ONE: DAWN OF VALOR អាច​ជួប​កីឡាករ​រូប​ណាខ្លះ​នៅ​ជំនួប​ក្រោយៗ​?
30, Oct 2019 , 9:19 pm        
រូបភាព
ដោយ៖ សុីធី

ONE Championship បានរៀបចំ​ការ​ព្រឹត្តិការណ៍​ប្រកួត​ចុងក្រោយ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ឆ្នាំ ២០១៩ នេះ​នៅ​សង្វៀន Istora Senayan នា​រដ្ឋធានី ហ្សា​ការ​តា កាលពី​ថ្ងៃ​សុក្រ​ទី ២៥ ខែ តុលា​។ ក្នុង​កម្មវិធី  ONE: DAWN OF VALOR  បានបង្ហាញ​ពី​ការប្រកួត​គូ​លំដាប់​ពិភពលោក ជាច្រើន​។ ក្នុងនោះ​អ្នកលេង​ក្បាច់គុន​១៤ រូប​ដែល​ទទួល​ជ័យជម្នះ​អាច​ឈានដល់​កម្រិត​ប្រកួត​ខ្ពស់​មួយ​ថ្នាក់​ទៀត​។


 
Kiamrian Abbasov
 
​អ្នកលេង​គុន​ចម្រុះ​មកពី កៀរ​ហ្សី​ស៊ី​ស្ថាន Kiamrian Abbasov ឬ ឈ្មោះ​ក្រៅ «Brazen»  បង្ហាញ​ការប្រកួត​សឹង​មិនគួរ​ឲ្យ​ជឿ​ពេល ប៉ះ Zebaztian Kadestam ហៅថា «The Bandit» ដើម្បី​ដណ្ដើមបាន​ខ្សែក្រវាត់ ONE Welterweight World Championship​។ ការប្រកួត​លើក​បន្ទាប់ ម្ចាស់​ខ្សែក្រវាត់​ថ្មី​អាច​ជួប កីឡាករ​អាមេរិក James Nakashima ដែល​មិនដែល​ចាញ់​សោះ​ពោល​ឈ្នះ​ទាំង ៣ លើក​នៅក្នុង​កម្មវិធី ONE Championship​។ Nakashima បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ស្គាល់​អំពី​គុណភាព​ក្បាច់គុន​របស់ខ្លួន​ដែល​ឈ្នះ ៣ លើក​ជាប់​គ្នា​ក្នុងនោះ​រួមបញ្ចូល​ទាំង​ការ​ឈ្នះ​លើ​ជើង​ខ្លាំង Luis Santos​ដែល​ធ្លាប់​ឈ្នះ Abbasov ទៀតផង​។ កីឡាករ​វ័យ​៣០​ឆ្នាំ​មកពី​អាមេរិក​បាន​ហ្វឹកហាត់​ខ្លាំងក្លា​ដើម្បី​បង្កើន​សមត្ថភាព​ទល់​ម្ចាស់​ប្រាក់រង្វាន់ ១ លាន​ដុល្លារ  Giorgio Petrosyan​។ កីឡាករ​ទាំងពីរ​ច្បាស់​ជា​ល្អ​ភ្នែក​ដល់​អ្នកគាំទ្រ​ដើម្បី​ទស្សនា​ព្រោះ​សុទ្ធតែ​អ្នក​ពូកែ​ខាង​ចំបាប់​ដូចគ្នា​។ Kadestam មិនអាច​បញ្ចប់​ក្បាច់​ចាប់ពី​ការប៉ុនប៉ង​ចាប់​បោក​របស់ Abbasov ទាល់តែសោះ​ប៉ុន្តែ Nakashima មាន​ជំនាញ​ខាង​ក្បាច់​នេះ និង មាន​សមត្ថភាព​ជួបគ្នា​ដណ្ដើម​ខ្សែក្រវាត់​នាពេលខាងមុខ​។ 
 
 
John Lineker
 
Muin Gafurov មិនអាច​ធ្វើ​អ្វី​បានទេ​លើ John Lineker ឬ «Hands Of Stone» ដែលជា​ការបង្ហាញ​ខ្លួន​លើកដំបូង​។  ផ្ទុយទៅវិញ​កីឡាករ​មកពី​ប្រេ​ស៊ី​ល Lineker ធ្វើ​បានល្អ​ណាស់​។ បន្ទាប់ពី​ឈ្នះ​ពិន្ទុ​លើ Gafurov អ្នកលេង​គុន​ចម្រុះ Lineker បានធ្វើ​ឲ្យ​ខ្លួន​កើន​កម្រិត​មួយ​ថ្នាក់​ទៀត​ក្នុង​ទម្ងន់ bantamweight ។ យ៉ាងណាក្ដី​គេ​អាច​ផ្ដួល​គូប្រកួត​ផ្សេងទៀត ទៅ​ថ្ងៃ​អនាគត​ដើម្បី​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក World Title​។  Shoko Sato ជា​អ្នក​ដែល​សក្ដិសម​ជាងគេ​ដែល​អាច​ប៉ះ Lineker តាមរយៈ​ក្បាច់គុន​ល្អ​កន្លងមក​។ កីឡាករ​មកពី​ជប៉ុន​ឈ្នះ​ការប្រកួត​ចុងក្រោយ​ដោយ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​រួមទាំង​ជំនួប​សងសឹក​ផងដែរ​នៅ​សង្វៀន ONE Championship​។ ម្ចាស់​ខ្សែក្រវាត់ Shooto Bantamweight World Champion គួរតែ​ជួប Lineker មុន​ឈាន​ជើង​ទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Bantamweight World Champion ពី​កីឡាករ Bibiano Fernandes​។ 
 
Kazuki Tokudome និង Pieter Buist
 
​ម្ចាស់​ខ្សែក្រវាត់ Pancrase Lightweight World Champion កីឡាករ Kazuki Tokudome  និង កីឡាករ​អស្ចារ្យ​ហូ​ឡង់  Pieter Buist  ស្ថិតក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ការប្រកួត​ទម្ងន់ lightweight ដ៏​ល្អ​បំផុត ក្រោយ​ឈ្នះ​រៀងៗ​ខ្លួន​នៅ ហ្សា​កាតា​។ ចំណែក​ក្បាច់​ចាប់​របស់ Tokudome បានធ្វើ​ឲ្យ​គេ​ឈ្នះ​លើ Johnny Nunez ស្របពេល Buist ប្រើ​វិធី​ដើម្បី​បញ្ចប់  Antonio Caruso​។ កីឡាករ​ទាំងពីរ​ទាំង​សុទ្ធតែ​ឈ្នះ​លើ​ការប្រកួត​សងសឹក​។ កីឡាករ​របស់​ហូ​ឡង់ Buist គួរតែ​ភ្លក់​រសជាតិ​ទល់នឹង​កីឡាករ​ខ្សែក្រវាត់​ក្រវាត់​ខ្មៅ​យូ​ដូ​មកពី​ជប៉ុន Kazuki ក្នុង​ដំណើរ​ត្រៀមខ្លួន​ឲ្យ​ក្លាយជា​កីឡាករ​កំពូល​។ 
 
Mark Abelardo
 
 
Mark Fairtex Abelardo ឬ ហៅថា «Tyson»  ត្រលប់មក​ទទួល​ជ័យជម្នះ​ឡើងវិញ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ លើ​កីឡាករ Ayideng Jumayi និង បង្ហាញ​ក្បាច់​ប្រយុទ្ធ​យ៉ាង​ល្អ​ក្នុង​រយៈពេល ៣ ទឹក​ពេញ​។ កីឡាករ​ដែល​អាច​តតាំង​រូបគេ​គឺ ជើង​ខ្លាំង​ម៉ាឡេស៊ី Muhammad Aiman​ដែល​បាន​យកឈ្នះ Sunoto កាល​ខែ សីហា​។ កីឡាករ​ទាំង​ពីរបាន​ទទួល​ជ័យជម្នះ​ដូចគ្នា​ក្នុង​ប្រភេទ​ទម្ងន់​របស់ខ្លួន​។  Aiman មិន​ខ្លាច​គូប្រកួត​ណាក៏ដោយ ប៉ុន្តែ «Tyson» គួរតែ​តេស្ត​សមត្ថភាព​គ្នា​ដែលមាន​បច្ចេកទេស​កណ្ដា​ប់​ដៃ ទាត់ ជង្គង់ និង កែង​។ 
 
Elipitua Siregar

 
 
Elipitua Siregar ឬ គេ​ស្គាល់​ថា «The Magician» បានទទួល​ជ័យជម្នះ​លើក​ទី​៤​នៅ​កម្មវិធី ONE កាល​ថ្ងៃ​សុក្រ ពេល​តតាំង​នឹង​មិត្ត​រួម​ជាតិ Egi Rozten នៅមុខ​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី​ជាច្រើន​រយ​នាក់ ហើយក៏​ជាការ​ឈ្នះ​ក្បាច់​ឃ្លេ​ក​ពីក្រោយ​លើក​ទី​៣​ក្នុងការ​ប្រកួត​របស់​គេ​ផងដែរ​។ កីឡាករ​មកពី​ក្លិប Bali MMA អាច​ឈានទៅ​បង្ក​ព្យុះភ្លៀង​លើ​ទម្ងន់ flyweight ប៉ុន្តែ​វា​ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​បើសិនជា​រូបគេ​ធ្វើបាន​ល្អ​ជាង​មិត្ត​រួម​ជាតិ​ម្ចាស់​ខ្សែក្រវាត់​ចំបាប់ Eko Roni Saputra ពេល​ប៉ះ​កីឡាករ​សិង្ហ​បុរី Niko Soe​។ Soe ត្រលប់​មកវិញ​ដោយ​យកឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី Saputra កាល​ខែ មេសា ដើម្បី​បង្កើន​កំណត់ត្រា​ឈ្នះ ២ លើក​ជាប់​គ្នា​នៅ ONE​។ នេះ​ជាការ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ចំណុចខ្លាំង​ក្នុង flyweight នារ​យៈ ១២ ខែ ខាងមុខ​។ 
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: MASTERS OF FATE
​នៅ ថ្ងៃ ទី ៨ វិច្ឆិកា ខាងមុខ ពី​ក្រុង​ម៉ានីល ចាប់ពី ៧ ល្ងាច តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕ 



© រក្សាសិទ្ធិដោយ thmeythmey.com