ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន ទៅប្រជុំអាស៊ាននៅថៃ នាដើមខែវិច្ឆិកា
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ នៅចូលរួមប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២0១៩ ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា ក្រៅពីចូលរួមកិច្ចប្រជុំអាស៊ាន សម្តេចនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន។ សម្តេច ក៏នឹងចូលរួមកម្មវិធីអាហារការងារជាមួយនាយករដ្ឋមន្ត្រីឡាវ និង នាយករដ្ឋមន្ត្រីវៀតណាមផងដែរ។
ឥស្សរជនដែលអមដំណើរសម្តេច រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងឥស្សរជនដទៃទៀត៕
Tag:
កិច្ចប្រជុំអាស៊ាន
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com