ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឈឺក្បាល​ដោយសារ​អ័រម៉ូន​? កុំ​បារម្ភ​! អាន​អត្ថបទ​នេះ​
01, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ឈឺក្បាល​ដោយសារ​បញ្ហា​អ័រម៉ូន​មែន​ទេ​?


​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ធម្មតាៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ដោះស្រាយ​បញ្ហា​ឈឺក្បាល​ដោយសារ​អ័រម៉ូន​បាន​យ៉ាង​ឆាប់រហ័ស ៖
 
១. សណ្ដែកសៀង​

​កុំ​ភ្លេច​រួមបញ្ចូល​សណ្ដែកសៀង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ប្រសិនបើ​អ្នក​ចង់​ទប់ស្កាត់ ក៏ដូចជា​បំបាត់​បញ្ហា​ឈឺក្បាល​ដោយសារ​អ័រម៉ូន​។ នោះ​ក៏​ព្រោះតែ​សណ្ដែកសៀង​មាន​ផ្ទុក​សមាសធាតុ​ដែល​ជួយ​គ្រប់គ្រង​តុល្យភាព​នៃ​អ័រម៉ូន​។​
 
២. ដំឡូងជ្វា​

​មិន​ត្រឹមតែ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដំឡូងបារាំង​ក៏​ជួយ​ប្រយុទ្ធប្រឆាំង​បញ្ហា​ឈឺក្បាល​ដោយសារ​អ័រម៉ូន​បាន​ផងដែរ​។​នោះ​ក៏​ព្រោះតែ​ដំឡូង​នេះ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ម៉ាញ៉េ​ស្យូ​ម វីតាមីន C វីតាមីន B1 និង​ប៉ូ​តា​ស្យូ​ម​ដែលមាន​ប្រសិទ្ធភាព​កាត់បន្ថយ ក៏​ដូច​ទប់ស្កាត់​អាកា​រៈ​ឈឺក្បាល​គួរឱ្យកត់សម្គាល់​។ ម៉ាញ៉េ​ស្យូ​ម​ក៏​ជួយ​គ្រប់គ្រង​តុល្យភាព​អ័រម៉ូន​ផងដែរ​។​
 
៣. ត្រី​សម្បូរ​ខ្លាញ់​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​វីតាមីន B2 ដែលមាន​ប្រសិទ្ធភាព​ព្យាបាល​ទប់ស្កាត់​អាកា​រៈ​ឈឺក្បាល​គ្រប់​ប្រភេទ រួមទាំង​បញ្ហា​ឈឺក្បាល​ដោយសារ​អ័រម៉ូន​។​
 
៤. ស៊ុត​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ដែល​សំខាន់​សម្រាប់​ការរក្សា​ក​ម្រិ​ត​អ័រម៉ូន​ក្នុង​រាងកាយ​។​
 
៥. គ្រាប់​ធញ្ញជាតិ​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ phenomenal ប្រូតេអ៊ីន និង​ខ្លាញ់​ល្អ​ដែល​ចាំបាច់​សម្រាប់​រក្សា​តុល្យភាព​អ័រម៉ូន​ទប់ស្កាត់​បញ្ហា​ឈឺក្បាល​ដោយសារ​អ័រម៉ូន​បាន​យ៉ាង​ប្រសើរ​។​
 
៦. ផ្លែ​បឺ​រ​

​នោះ​ក៏​ព្រោះតែ​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូចជា lutein និង zeaxanthin ដែល​មិន​ត្រឹមតែ​បំបាត់​អា​ការៈឈឺ​ក្បាល​ខ្លាំង​ឆាប់រហ័ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទប់ស្កាត់​ជំងឺ​នេះ​ផងដែរ​។​
 
៧. ចេក​

​ក្នុងករណី​ខ្លះ​អាកា​រៈ​ឈឺក្បាល​ដោយសារ​អ័រម៉ូន​អាច​បណ្ដាលមកពី​កង្វះ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ក្នុង​រាងកាយ​។ ហើយ​ចេក គឺជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ប្រសើរ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ជួយ​បំបាត់​អា​ការៈឈឺ​ក្បាល​បាន​យ៉ាង​ឆាប់រហ័ស​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com