ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមតូច Small World Small Band នឹងចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក នាដើមខែវិច្ឆិកានេះ
31, Oct 2019 ,
10:44 am
រូបភាព
×
ដោយ:
ថ្មីៗ
ក្រុមតូច Small World Small Band ដែលជាក្រុមតន្ត្រីករសម័យបង្កើតឡើងដោយយុវជនខ្មែរវ័យក្មេង មានសមាជិក៤ រូប ពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យ នឹងចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិកលើកទី៣០ នៅថ្ងៃទីសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលសន្និសីទចតុមុខ។ ព្រឹត្តិការណ៍នេះរៀបចំដោយក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។
លោក រៀម សុភារម្យ ប្រធានក្រុមតូច Small World Small Band បានឲ្យដឹងថា នេះគឺជា មោទកភាព និងកិត្ដិយសដ៏ឧត្តមសម្រាប់ក្រុមតូច ដែលនឹងត្រូវសម្តែងជាមួយក្រុមតន្ត្រី ដ៏ល្បីល្បាញ និងមានអាយុកាលជិត១០០ឆ្នាំ មកពីចក្រភពអង់គ្លេស គឺក្រុម London Chamber Orchestra។ ក្រុមតូច នឹងលើកឡើងនូវបទចម្រៀង ដែលប្រគំភ្លេងដោយឧបករណ៍តន្ត្រីខ្មែរ រួមបញ្ចូលជាមួយឧបករណ៍ តន្ត្រីសម័យ ដែលមានលក្ខណៈពិសេសប្លែក ក្នុងការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីផ្ដល់ជូននូវផ្ទាំងទស្សនីយភាពកម្សាន្តអារម្មណ៍ ក៏ដូចជាបម្រើដល់សកម្មភាពសប្បុរសធម៌ នៅក្នុងសង្គមកម្ពុជាផងដែរ។ ដូច្នេះ នេះជាឱកាសដ៏វិសេសវិសាល និងមោទនភាពជាតិមួយ ដែលក្រុមតន្ត្រីយុវជនរបស់ខ្មែរយើង អាចបង្ហាញវត្តមាន និងសមត្ថភាពសម្តែង ជាមួយនឹងក្រុមតន្ត្រីបរទេស។
គោលបំណងធំមួយរបស់ក្រុមតូច SWSB គឺចង់ធ្វើឱ្យចម្រៀងរបស់ពួកគាត់ មានលក្ខណៈជាខ្មែរ ហើយក្រុមតូច SWSB តែងតែនិពន្ធទំនុកភ្លេង និងបទចំរៀង អមជាមួយនឹងការបង្កប់អត្ថន័យលើកទឹកចិត្តយ៉ាងជ្រាលជ្រៅ ដើម្បីឲ្យអ្នកដែលស្តាប់ចម្រៀង របស់ពួកគាត់មានអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងចិត្ត ហ៊ានធ្វើអ្វីដែលខ្លួនស្រលាញ់ពេញចិត្ត។ ក្រុមតូច SWSB ជឿជាក់ថា ការនិពន្ធបទចំរៀង ដែលមានគុណភាព គឺមិនមែនសម្រាប់តែការកម្សាន្តតែមួយមុខនោះទេ ប៉ុន្តែគឺជាការចូលរួមបំផុសស្មារតី សាមគ្គីភាព និងការប្រាស្រ័យទាក់ទងគ្នា តាមរយៈ តន្ត្រី។ ហេតុដូចនេះ នៅក្នុងការប្រគំតន្ត្រីសប្បុរសធម៌តូយ៉ូតា ក្លាស៊ិក ក្រុមតូច SWSB នឹងសម្តែងជូន នូវបទចម្រៀងដ៏មានអត្ថន័យ ចំនួន ២បទ ដើម្បីឆ្លុះបញ្ចាំង ពីប្រទេសកម្ពុជា គឺបទ «ឳ!ទង់ជាតិខ្មែរ» និងបទ «បានទេ» ដែលបង្ហាញពីការខិតខំប្រឹងប្រែងតស៊ូ យកមកបំពេអារម្មណ៍ និងបំផុសស្មារតីអ្នកទស្សនាក្នុងរាត្រីដ៏អស្ចារ្យខាងមុខនេះ។
មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកាន់តែពិសេស និងមិនអាចខកខានសម្រាប់ក្រុមតូច SWSB គឺជាការចូលរួមសម្តែងជាលើកតំបូង នៅក្នុងការប្រគំតន្ត្រីតូយ៉ូតាក្លាស៊ិក ដែលធ្វើឲ្យពួកគាត់បានក្លាយជាចំណែកមួយ ដើម្បីជួយក្នុងកិច្ចការសប្បុរសធម៌ ស្វែងរកថវិកាជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ និងមជ្ឈមណ្ឌលព្យាបាលកុមារ Japan Heart ដែលផ្តល់សេវាព្យាបាល និងថែទាំឥតគិតថ្លៃ ក្នុងការជួយអាយុជីវិតកុមារកម្ពុជាជាច្រើនលាននាក់ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ កម្មវិធីនេះផងដែរ ក៏បានផ្សាភ្ជាប់ទៅនឹងគម្រោង «អ្នកអាចធ្វើបាន» ឬ«Start Your Impossible» របស់ក្រុមហ៊ុន តូយ៉ូតា ដែលវាហាក់ដូចជាត្រូវនឹងគោលដៅរបស់ក្រុមចម្រៀង SWSB ដើម្បីជំរុញ និងលើកទឹកចិត្តឲ្យមនុស្សជាតិហ៊ានពុះពារ និងជម្នះរាល់ឧបសគ្គ ដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន។ ក្រុមចម្រៀង SWSB ជឿជាក់ថា ការធ្វើរឿងដែលយើងស្រឡាញ់គឺពិតជាអស្ចារ្យ និងជាសេរីភាពមួយ ដែលពោរពេញដោយសុភមង្គល ជាទីបំផុត។
ការប្រគំតន្ត្រី តូយ៉ូតា ក្លាស៊ិក ឆ្នាំនេះ មានការចូលរួមសម្ដែង ពីបណ្ដាប្រទេសចំនួន ៦ ក្នុងតំបន់អាស៊ីដូចជា៖ ប្រទេសឡាវ ថៃ ប្រ៊ុយណេ ម៉ាឡេស៊ី កម្ពុជា ម៉ាឡេស៊ី និងប្រទេសវៀតណាម។ ចំពោះរាល់ថវិកា ដែលទទួលបានពីការលក់សំបុត្រ ក្នុងការប្រគំតន្ត្រីក្នុងឆ្នាំនេះ នឹងត្រូវបរិចា្ចគជាមូលនិធិសប្បុរសធម៌ នៅក្នុងតំបន់។
ដូច្នេះ សូមចូលរួមទាំងអស់គ្នា ដើម្បីកែប្រែជីវិតមនុស្សជាតិឲ្យកាន់តែប្រសើរឡើង តាមរយៈ តន្ត្រីសប្បុរសធម៌តូយ៉ូតា ក្លាស៊ិក៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម